មកវិញលើកនេះ Floyd ប្រកួតគ្នា ជាមួយតារាយូធូប យកលុយចាយលេង!
កាលពីប្រមាណជា ២ សប្តាហ៍មុន កីឡាករប្រដាល់អាជីព Floyd Mayweather បានប្រកាសត្រលប់មកសង្វៀនវិញ ដោយនឹងចូលរួមក្នុងកម្មវិធីប្រដាល់មួយនៅក្នុងបរទេសជប៉ុន នាខែកុម្ភៈឆ្នាំ ២០២១ ខាងមុខនេះ តែមិនទាន់ច្បាស់អំពីគូប្រកួតនៅឡើយទេ ។
មកទល់នឹងពេលនេះ គេបានបង្ហាញសមាសភាពគូប្រកួតហើយ តែដៃគូលើកនេះមិនមែនជាអ្នកប្រដាល់ឡើយ ដោយគេគឺជាតារាយូធូបដ៏ល្បីមួយរូបគឺ Logan Paul ដែលមានអ្នក Subscriber ច្រើនខ្លាំង ដល់ទៅជិត ២៣ លាននាក់ឯណោះ។
ចំពោះការប្រកួតនេះ ត្រូវបានគេដឹងថា គឺជាការប្រកួតបែបលក្ខណៈរកចំណូលតែប៉ុណ្ណោះ ដោយគេអាចទាយដឹងបានថា Floyd Mayweather នឹងទទួលជ័យជម្នះ ហើយការប្រកួតមួយនេះទៀតសោត នឹងអាចរកចំណូលបានរាប់រយលានដុល្លារ ពីការលក់សិទ្ធផ្សាយផ្ទាល់ និង ម្ចាស់ឧបត្ថម្ភនានា។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់អ្នកទាំង ២ នឹងកាន់តែល្បីល្បាញតាមរយៈការប្រកួតមួយនេះ ៕
ប្រភព៖ essentiallysports