José Mourinho ៖ Spur សល់កីឡាករតែ ២ រូបគត់ ដែលចង់លេង Europa League
លោក José Mourinho អ្នកចាត់ការក្រុម Tottenhamp Hotspur បាននិយាយក្នុងការហ្វឹកហាត់ដើម្បីត្រៀមប្រកួតចុងក្រោយ ក្នុងពូល J ពានរង្វាន់ UEFA Europa League ថា ក្រុមលោកលែងមានអ្នកចង់បានពានរង្វាន់នេះទៀតហើយ ។
Mourinho បានលើកឧទាហរណ៍អំពីការប្រកួតមុន ដែលក្រុមលោកស្ទើរតែរក ១ ពិន្ទុ មិនបានក្រោយស្មើក្រុមបាតតារាង PFC Ludogorets 1945 កាលពីប្រកួតមុន ។ លោកបន្ថែមថា ការប្រកួតពាននេះ មានតែខ្សែប្រយុទ្ធ Heung Min Son និង កីឡាករខ្សែការពារ Hojbjerg ទេ ដែរចង់ឈ្នះពាននេះ ។
គួរឱ្យដឹងដែរថា Spur គឺជាក្រុមដែលគេគិតថាងាយស្រួលក្នុងការឈ្នះពានរង្វាន់នេះជាងគេ ក៏ប៉ុន្តែហាក់ធ្វើមិនសូវបានល្អទាល់តែសោះ ។ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ Spur ត្រូវតែឈ្នះដាច់ខាតដើម្បីអ៊ុតកៅអីវគ្គបន្ត ដ្បិតអីនៅពេលនេះកំពុងឈរលេខ ២ ក្នុងពូល តែមិនទាន់ធានានៅឡើយទេ ដោយសារត្រូវជួបក្រុមកំពូលតារាង ៕
ប្រភព៖ uefa