ប្រើពេលមិនដល់ ១ឆ្នាំផង Haaland ក្លាយជាកីឡាករថ្លៃជាងគេបំផុតនៅ Bundesliga
កីឡាករ Erling Haaland វ័យ ១៩ ឆ្នាំ សញ្ជាតិន័រវេស បច្ចុប្បន្នកំពុងតែក្លាយជាកីឡាករដែលឡើងជើងខ្លាំងបំផុតនៅក្នុងពិភពបាល់ទាត់ពិភពលោក ដោយគិតមកទល់នឹងពេលនេះ លេងបាន ២៣ ប្រកួត រកគ្រាប់បាល់បាន ២៣ គ្រាប់ដែរ ។
បើនិយាយអំពីតម្លៃខ្លួនរបស់គេវិញមានការកើនឡើងយ៉ាងគំហុក ពី ២៤ លានអ៊ឺរ៉ូ មកដល់ ១០០ លានអ៊ឺរ៉ូ ដោយប្រើពេលមិនដល់មួយរដូវកាលផង ជាមួយនឹងក្លិប Borussia Dortmund ចាប់ពីដើមឆ្នាំ ២០២០ មក ដែលនេះគឺជា តម្លៃខ្លួនថ្លៃជាងគេបង្អស់នៅក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga ។
គួរឱ្យដឹងដែរថា កីឡាកររូបនេះ កើនតម្លៃខ្លួនខ្លាំងដោយសារតែរូបគេ បានលេងក្នុងពានរង្វាន់ UEFA Champions League ដោយស៊ុតបាន ៦ គ្រាប់ ត្រឹម ៤ ប្រកួតតែប៉ុណ្ណោះ។ ពេលនេះ Haaland បានឈរជាកីឡាករស៊ុតបានច្រើនជាងគេលើស Ronaldo ទៅទៀត ក្នុងពានរង្វាន់មួយនេះ៕
ប្រភព៖ Trafmkt