សពស្ដេចបាល់ទាត់ Maradona អាចនឹងប្រើថ្នាំរក្សាសាកសព
ប្រទេសអាហ្សង់ទីន តែងតែរក្សាទុកនូវសាកសពបុគ្កលល្បីៗ ឬ វីរបុរសរបស់ជាតិខ្លួន ក្រោយពីពួកគេបានលាចាកលោកទៅ។ បើគិតមកទល់នឹងពេលនេះ គឺមានបុគ្គលចំនួន ៣ រូបហើយ ដែលប្រទេសមួយនេះ បានប្រើថ្នាំរក្សាសាកសព និង ក្លាស្សេទុកដើម្បីឱ្យសាធារណៈជនបានទៅគោរពជារៀងរហូត ។
ក្នុងនោះដែរ សាកសពរបស់លោកអាចនឹងក្លាយជាបុគ្គលទី ៤ ដែលត្រូវបានគេរក្សាទុកដើម្បីជានិមិត្តរូបរបស់ប្រទេសមួយនេះ ដោយសារតែគុណបំណាច់ដ៏ធំធេង ដោយជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានឈ្នះពានរង្វាន់ពិភពលោក World Cup ឆ្នាំ ១៩៨៦ និង ពានរង្វាន់ជាច្រើនទៀត ។
អ្វីដែលសំខាន់នោះលោក Maradona ក៏ធ្លាប់បាននិយាយផងដែរ កាលពីមុនខួបកំណើតវ័យ ៦០ ឆ្នាំ របស់លោក ដោយគ្រានោះលោកប្រាថ្នាចង់ឱ្យគេចាក់ថ្នាំទៅលើសាកសពរបស់លោក នៅពេលដែលលោកមរណភាព៕
ប្រភព៖ marca