កំពុងតែល្អដូចផ្កា Ansu Fati ត្រូវអវត្តមាន ៤ ខែ ពីទីលាន
កីឡាករវ័យក្មេងកំពុងតែល្អដូចផ្ការីក Ansu Fati នឹងត្រូវអវត្តមានពីក្រុម FC Barcelona រយៈពេលយ៉ាងហោចណាស់ ៤ ខែ ក្រោយពីរងរបួសជង្គង់ធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ ទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ។
ក្នុងជ័យជម្នះដោយលទ្ធផល ៥ ទល់នឹង ២ ទៅក្រុម Real Batis កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ត្រូវបានផ្លាស់ប្តូរចេញនៅពាក់កណ្តាលតង់ ជំនួសដោយ Messi ព្រោះរងរបួសជង្គង់នេះ ។ មកទល់នឹងពេលនេះខ្សែប្រយុទ្ធ Fati បានទទួលការវះកាត់ដោយជោគជ័យហើយ តែត្រូវសម្រាកយ៉ាងហោចណាស់ ៤ ខែពីការប្រកួត ។
គួរឱ្យដឹងដែរថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានឡើងមកឈុតធំ FC Barcelona កាលពីឆ្នាំ ២០១៩ កន្លងទៅ ដោយបានបង្ហាញខ្លួន ៣១ ប្រកួត តែខ្សែប្រយុទ្ធវ័យក្មេងរូបនេះបង្ហាញទម្រង់លេងយ៉ាងល្អ ដោយរកគ្រាប់បាល់បាន ១១ គ្រាប់ហើយ ៕
ប្រភព៖ TheSun