Ronaldo ប្តូរម៉ូដសក់ភ្លាម នាំលាភសំណាងចូលផ្ទះដល់ទៅ ២
ក្នុងប្រកួតដំបូង ក្រោយពីជាសះស្បើយពី ជំងឺកូវីដ ១៩ កីឡាករខ្សែប្រយុទ្ធសញ្ញាតិព័រទុយហ្គាល់ Chritiano Ronaldo បានជួយឱ្យក្រុមរបស់ខ្លួន យកឈ្នះទៅលើក្រុមដៃគូបដិបក្ខ ក្នុងលទ្ធផល ៤ ទល់នឹង ១ ។
លទ្ធផលនេះ គឺជាចំណែកដ៏ធំរបស់កីឡាករខ្សែប្រយុទ្ធមួយនេះ ដោយរូបគេរកបាន ២ គ្រាប់ និង កែប្រែលទ្ធផលការប្រកួតនេះ បានយ៉ាងច្រើន ក្រោយពេលដូរចូលនៅតង់ទី ២ តែប៉ុណ្ណោះ ។
ក្នុងការប្រកួតនេះ មានហ្វេនៗជាច្រើនបានចាប់អារម្មណ៍ទៅលើ ម៉ូដសក់របស់កីឡាកររូបនេះយ៉ាងខ្លាំង ដោយអ្នកខ្លះបានគិតថា ដោយសារតែបារមីង៉ូវហេងម៉ូដសក់នេះ ទើបបានជាធ្វើឱ្យកីឡាករខាងលើជាសះស្បើយភ្លាមៗពីកូវីដ ១៩ ហើយអាចចូលលេងវិញបានភ្លាមៗ។ មិនតែប៉ុណ្ណោះ ការប្រកួតលើកដំបូងនេះ Ronaldo បានស៊ុតចូល ២ គ្រាប់ ហើយជួយឱ្យក្រុមឈ្នះទៀតផង ៕
ប្រភព៖ funsport