អបអរ កីឡាករ កែវ សុខផេង លាភាពនៅលីវ ចូលរោងការជាមួយគូស្នេហ៍ថ្ងៃនេះ
ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ កីឡាករបាល់ទាត់ល្បីឈ្មោះក្នុងពិភពបាល់ទាត់ខ្មែរ កែវ សុខផេង បានដឹកដៃគូស្នេហ៍រៀបការតាមប្រពៃណីខ្មែរហើយ ។
ពិធីមង្គលការរបស់កីឡាករបាត់ទាត់រូបនេះ បានប្រព្រឹត្តទៅនៅថ្ងៃអុំទូកទី ៣ ក្រោមការចូលរួមពីសាច់ញាតិ និង មិត្តភក្តិជាច្រើន ក្នុងនោះក៏មានអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមអបអរសាទរ និង ជូនពរឱ្យកីឡាកររូបនេះ រួមទាំងភរិយាមានសុភមង្គលផងដែរ ។
គួរឱ្យដឹងដែរថា ពិធីមង្គលការកីឡារបាល់ទាត់រូបនេះគឺរៀបចំនៅ ដឺព្រីមៀសេនធ័រ សែនសុខ (អគារ G) ដោយល្ងាចនេះនឹងវត្តមានភ្ញៀវកិត្តិយសជាច្រើនចូលរួម ក្នុងនោះមានទាំងកីឡាករ និង អ្នកសិល្បៈមួយចំនួនក៏បង្ហាញវត្តមានចូលរួមដើម្បីអបអរផងដែរ ៕