សៀង ចន្ធា មិនទាន់ចង់ចេញក្រៅប្រទេស ទោះបីមានទីផ្សារនៅលីគថៃ និង ម៉ាឡេស៊ី ក៏ដោយ
ក្រោយពីជួយក្រុមឱ្យលើកពានជើងឯក ពានរង្វាន់លីគកំពូលកម្ពុជា កីឡាករវ័យ ១៧ ឆ្នាំ កម្ពុជា សៀង ចន្ធា បានបង្ហើបថាគេមានគោលដៅច្បាស់លាស់ហើយ ពោលគឺនៅបន្តជាមួយបឹងកេត ឱ្យបាន ១ ឬ ២ រដូវកាលទៀតសិន ទើបចេញក្រៅប្រទេស ។
ចំពោះប្រទេសដែលកីឡាកររូបនេះប៉ងគឺជប៉ុន ដោយចង់ទៅលេងនៅលីគកំពូលជប៉ុន មុននឹង ដាក់គោលដៅក្តីស្រមៃបន្ទាប់ទៅលេងនៅក្លិបលំដាប់ពិភពលោក FC Barcelona ។
គួរឱ្យដឹងដែរថា កីឡាកររូបនេះ កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីក្លិបនានានៅក្នុងតំបន់អាស៊ាន ក្រោយរកគ្រាប់បាល់ឱ្យកម្ពុជា បានជាច្រើនគ្រាប់ ក្នងព្រឹត្តិការណ៍ស៊ីហ្គេម និង ពានរង្វាន់ AFC U19 ខណៈដែលលីគកំពូលម៉ាឡេស៊ី និង ថៃ បានបើកភ្លើងខៀវឱ្យមានកីឡាករអាស៊ានជាច្រើនរូបអាចចូលរួមបានក្នុងក្រុមនីមួយៗ ៕
ប្រភព៖ Ftsport