មកស្គាល់កីឡាករបាល់ទាត់ ដែលពូកែ ហើយថែមទាំងស្មោះស្នេហ៍ជាងគេបំផុត
Philippe Coutinho កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Barcelona បានសាងគ្រួសារដ៏អស្ចារ្យមួយ ជាមួយនាង Aine Coutinho គឺជាជនជាតិព័រទុយហ្គាល់ ដោយបានរៀបការជាមួយគ្នា ក្នុងឆ្នាំ២០១២ ក្រោយពីពួកគេបានមើលចិត្តថ្លើមគ្នាអស់រយៈពេល ១១ឆ្នាំជាង។ មកទល់នឹងពេលនេះ Philippe Coutinho មានកូនស្រីម្នាក់ជាចំណងដៃទៀតផង។ កន្លងមកមិនសូវមានអ្នកគាំទ្រច្រើនប៉ុន្មានទេ ដែលបានដឹងពាក់ព័ន្ធពីប្រវត្តិស្នេហារបស់កីឡាកររូបនេះ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកប្រវត្តិស្នេហាត្រួសៗរបស់ Philippe Coutinho មកបង្ហាញជូនប្រិយមិត្តអ្នកអាន សូមតាមដានទាំងអស់គ្នា៖
Philippe Coutinho អាចចាត់ថាជាបុរសសំណាង និង មានអត្តចរិតល្អម្នាក់ ដោយលោកបានជួបនាង Aine Coutinho ក្នុងពិធីជប់លាងរបស់មិត្តភក្តិ តាំងតែពីនៅកុមារ នៅក្នុងប្រទេសព័រទុយហ្គាល់មកម្ល៉េះ។ គ្រានោះ ពួកគេបានរក្សាទំនាក់ទំនងជាមិត្តនឹងគ្នា រហូតយល់ចិត្តថ្លើមគ្នា បង្កើតជាស្នេហា។ មិនយូរប៉ុន្មាន រូបគេបាននាំមិត្តស្រី ទៅនៅផ្ទះជាមួយនៅប្រទេសប្រេស៊ីលក្នុងឆ្នាំ២០០៧ ទាំងមិនទាន់បានរៀបការនៅឡើយទេ។
ទោះបីជាពួកគេមិនទាន់រៀបការក៏ពិតមែន ក៏អ្នកទាំងពីរតែងតែនៅក្បែរគ្នាគ្រប់ពេល មិនថាពេលដែលកីឡាកររូបនេះទៅលេងដល់ក្លិបល្បីប៉ុណ្ណាក៏ដោយ ។ កន្លងមកធ្លាប់មានមិត្តរួមក្រុមបានទម្លាយថា Philippe Coutinho មិនដែលចាប់អារម្មណ៍លើនារីណាម្នាក់ផ្សេងក្រៅពីនាង Aine Coutinho ឡើយ៕
ប្រភព៖ ohmyfootball