មិនមែនជារឿងចៃដន្យ កញ្ញា មាន សូនីតា ក្លាយជាទូតសុច្ឆន្ទៈរបស់ ប្រូម៉ាក
តារាសម្តែងស្រីដ៏ស្រស់ស្អាត និង មានកេរ្តិ៍ឈ្មោះល្បីល្បាញ កញ្ញា មាន សូនីតា ទើបត្រូវបានប្រកាសជាផ្លូវការ ដោយក្រុមហ៊ុនឱសថ Kalbe ទទួលស្វាគមន៍ កញ្ញា មាន សូនីតា ជាទូតសុច្ឆន្ទៈនៃផលិតផលប្រូម៉ាក ដែលជាឱសថព្យាបាលក្រពះដ៏មានប្រសិទ្ធភាព នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤ នេះ នៅការិយាល័យកណ្តាល នៃក្រុមហ៊ុនឱសថ Kalbe នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីគណៈគ្រប់គ្រងក្រុមហ៊ុន និង ហ្វេនៗគាំទ្រជាច្រើននាក់ ដើម្បីអបអរសាទរអាយឌល ក្នុងភារកិច្ចថ្មីមួយបន្ថែមទៀត។
ភារកិច្ចថ្មីជាទូតសុច្ឆន្ទៈ នៃផលិតផលប្រូម៉ាក របស់កញ្ញា មាន សូនីតា មិនមែនកើតឡើងដោយចៃដន្យនោះទេ នេះបើតាមអ្វីដែលកញ្ញា មាន សូនីតា បានចែករំលែកនៅក្នុងកម្មវិធីចុះហត្ថលេខាជាផ្លូវការ គឺការចាប់ផ្តើមឡើងដោយទូតសុច្ឆន្ទៈរូបនេះ គឺជាអ្នកប្រើប្រាស់ឱសថនេះដោយផ្ទាល់តែម្តង ព្រោះតែមមាញឹកនឹងការងារច្រើន ហើយទទួលទានអាហារមិនទៀងទាត់តាមពេលកំណត់ និង គិតស្មុគស្មាញច្រើន ជាហេតុដែលធ្វើឱ្យនាងឈឺក្រពះ ដោយមានអាការចុកឆ្អល់ក្រពះ ហើយនាងក៏បារម្ភខ្លាចអាការឈឺក្រពះ នេះកាន់តែធ្ងន់ធ្ងរ និង អាចប៉ះពាល់ដល់ការងាររបស់នាង ប៉ុន្តែកញ្ញាក៏បានជ្រើសរើសប្រូម៉ាក តាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញមកព្យាបាលការឈឺក្រពះរបស់នាងធូរស្បើយយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ទូតសុច្ឆន្ទៈដ៏ស្រស់ស្អាតរូបនេះ ក៏បានណែនាំប្រូម៉ាក ឱ្យទៅក្រុមគ្រួសារ និង មិត្តភក្តិរបស់កញ្ញាប្រើប្រាស់ដូចគ្នា នៅពេលដែលកញ្ញាបានដឹងថា ពួកគេកើតអាការឈឺក្រពះដូចរូបកញ្ញាដែរ។
ជុំវិញភាពស័ក្តិសមក្នុងការជ្រើសរើសទូតសុច្ឆន្ទៈនៃប្រូម៉ាក ឆ្នាំ ២០២៤ នេះ លោក Christopher Aditya Halim តួនាទីជា Country Manager នៃក្រុមហ៊ុន Kalbe Cambodia បានឆ្លើយតបដោយភាពជឿជាក់ថា កញ្ញា មាន សូនីតា ពិតជាស័ក្តិសមបំផុតក្នុងការធ្វើជាទូតសុច្ឆន្ទៈនៃប្រូម៉ាក របស់ក្រុមហ៊ុនយើង ព្រោះកញ្ញាគឺជាអ្នកប្រើប្រាស់ផ្ទាល់ អាចចែករំលែកបទពិសោធពិតបានយ៉ាងល្អក្នុងការផ្សព្វផ្សាយផលិតផលទៅកាន់អតិថិជន ក៏ដូចជាសាធារណជនផងដែរ។
ជាមួយគ្នានេះ លោក Christopher Aditya Halim បានបន្តថា ក្រុមហ៊ុនមើលឃើញពីគុណសម្បត្តិរបស់កញ្ញា មាន សូនីតា ជាសិល្បការិនីមួយដួងដែលបានលះបង់ និង តាំងចិត្តចូលរួមក្នុងកិច្ចការសង្គមជាច្រើន ផ្តើមតាំងពីការផ្សព្វផ្សាយពីក្រមា ហើយថ្មីៗនេះនាងបានបង្កើតនូវកម្មវិធីកម្ពុជាឋានសួគ៌លើដី ដែលទទួលបានការស្ងើចសរសើរ និង មានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងគោលបំណងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ឱ្យទទួលបានអ្នកទេសចរណ៍ទាំងក្នុង និង ក្រៅប្រទេសកាន់តែច្រើន។
ដូចគ្នានឹង ជាទូតសុច្ឆន្ទៈរបស់ប្រូម៉ាក គឺបានរួមចំណែកជួយផ្សព្វផ្សាយផលិតផលឱសថ ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលក្រពះបានយ៉ាងល្អ ដែលនាសម័យកាលនេះ ទាក់ទងអំពីបញ្ហាក្រពះ មនុស្សភាគច្រើនកំពុងជួបប្រទះស្ទើរគ្រប់គ្នា។
គួរបញ្ជាក់ថា ប្រូម៉ាក (Promag) ជាឱសថដែលមានប្រសិទ្ធភាពរហ័សក្នុងការបំបាត់ការឈឺក្រពះដូចជា ចុកឆ្អល់ចុងដង្ហើម ពិបាករំលាយអាហារ ហើមពោះ ជាដើម ដែលមានជាប្រភេទថ្នាំគ្រាប់សម្រាប់ទំពា និង ប្រភេទទឹក។ ប្រូម៉ាក ជាផលិតផលឱសថមួយក្នុងចំណោមផលិតផលឱសថរបស់ក្រុមហ៊ុន Kalbe Phama ដែលបច្ចុប្បន្នជាក្រុមហ៊ុនថែទាំសុខភាពដ៏ធំបំផុតនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ (SEA) ហើយត្រូវបានបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី តាំងពី ៥៨ ឆ្នាំមុន និង មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ មកម៉្លេះ។
ជាមួយគ្នានេះ កាលពីខែកក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន Kalbe ក៏បានណែនាំ និង ដាក់ឱ្យប្រើប្រាស់នូវគេហទំព័រវាស់ស្ទង់អំពីសុខភាពក្រពះ ដែលមានឈ្មោះថា «ក្រពះម៉ែត្រ»។ ក្រពះម៉ែត្រជាគេហទំព័រ ដែលរហ័ស និង ងាយស្រួលបំផុត អាចកំណត់ស្ថានភាពក្រពះបានភ្លាម ដោយគ្រាន់តែបំពេញព័ត៌មាន និង ឆ្លើយសំណួរសាមញ្ញមួយចំនួនអំពីខ្លួនអ្នក ជ្រើសរើសទម្លាប់ញ៉ាំ សកម្មភាពប្រចាំថ្ងៃ អាការរយៈពេល ៦ ខែចុងក្រោយដែលអ្នកបានជួបប្រទះ។
ពិនិត្យបញ្ហាក្រពះបាននៅ ក្រពះម៉ែត្រ វេបសាយ ៖ http://kalbe.com.kh/kh/home/៕