Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ទេពហត្ថា ដឹកនាំដោយលោក Xavier de Lauzanne ភាពយន្តបង្ហាញអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត ចាប់ពីថ្ងៃទី ១ មេសាតទៅ
អត្ថបទក្រុមហ៊ុន

ទេពហត្ថា ដឹកនាំដោយលោក Xavier de Lauzanne ភាពយន្តបង្ហាញអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត ចាប់ពីថ្ងៃទី ១ មេសាតទៅ

អត្ថបទដោយ​៖ ក្រុមហ៊ុន មេសា ១, ២០២៣

The Perfect Motion ឬ «ទេពហត្ថា» គឺជាភាពយន្ដឯកសារដំបូងគេបង្អស់ដែលទទួលបានមូលនិធិ និង ផលិតក្នុងស្រុកសម្រាប់បញ្ចាំងក្នុងរោងភាពយន្ត ហើយភាពយន្តនេះនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ ២០២៣ នេះតទៅហើយ។ ខ្សែភាពយន្តនេះមានសាច់រឿងពីរ ៖ ទីមួយទៅលើការបង្កើត «នាងវឌ្ឍនាទេវី» របស់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី (ស្នាព្រះហស្ដចុងក្រោយរបស់ទ្រង់) និង សាច់រឿងមួយទៀតអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យចាប់ពីឆ្នាំ ១៩០៦។

ខ្សែភាពយន្តនេះបានចាប់យកខ្លឹមសារនៃទម្រង់សិល្បៈដ៏ស្រស់ស្អាត ជាមួយនឹងរូបភាពដ៏ទាក់ទាញ និង សាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍។ អ្នករបាំជំនាន់ក្រោយ និង អ្នករបាំជើងចាស់ បានចែករំលែកសក្ខីភាពដ៏គួរឱ្យរំភើប ចំពោះការលះបង់ក្នុងជីវិតរបស់ពួកគេក្នុងការផលិតស្នាដៃដ៏ល្អឥតខ្ចោះ និង ធានាថានឹងបន្តទៅដល់ជំនាន់ក្រោយៗ ទោះបីមានសោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជាក៏ដោយ។ តាមរយៈសាច់រឿងរបស់ពួកគេ ទស្សនិកជននឹងស្វែងយល់កាន់តែច្រើនឡើង ថាតើរបាំព្រះរាជទ្រព្យបានកំណត់រូបរាងរបស់វប្បធម៌ និង អត្តសញ្ញាណប្រទេសកម្ពុជាទៅតាមពេលវេលាយ៉ាងដូចម្ដេច។ ដូចលោក Rodin ធ្លាប់បានលើកឡើងថា ៖ «តាមរយៈចលនា ទើបយើងអាចយល់ច្បាស់អំពីភាពស្រស់ស្អាត»។

លោក Xavier de Lauzanne អ្នកដឹកនាំខ្សែភាពយន្ត ទេពហត្ថា បាននិយាយថា ៖ «ខ្ញុំគិតថាវាពិតជាសំខាន់ណាស់ ក្នុងការចែករំលែកគម្រោងមួយនេះទៅកាន់អ្នកដែលមានការយល់ដឹងកាន់តែស៊ីជម្រៅលើជីវិតសិល្បៈក្នុងប្រទេសកម្ពុជា និង មានទស្សនៈគំនិតច្រើនជាងខ្ញុំ។ ហេតុនេះហើយ ខ្ញុំបានសាកសួរលោក Pierre Kogan ជាអ្នកស្រឡាញ់សិល្បៈ និង ជាអ្នកផលិតខ្សែភាពយន្ត ដែលបានរស់នៅក្នុងប្រទេសកម្ពុជារយៈពេល ៨ ឆ្នាំ ដើម្បីសរសេរសាច់រឿងនេះជាមួយខ្ញុំ។ ការសហការនេះពិតជាមានលទ្ធផលល្អ ហើយពួកយើងសង្ឃឹមថានឹងបង្ហាញខ្សែភាពយន្តដែលសមនឹងគុណតម្លៃនៃសាច់រឿងដ៏អស្ចារ្យនេះ។ យើងពិតជាចង់ផលិតភាពយន្តមួយដែលចាប់យកទាំងភាពស្រស់ស្អាតនៃរបាំក្បាច់បុរាណរបស់ប្រទេសកម្ពុជា និង សាច់រឿងដ៏មិនគួរឱ្យជឿនៃប្រវត្តិសាស្ត្រថ្មីៗនៃរបាំនេះ។ វាពិតជាសំខាន់ណាស់ក្នុងការឧទ្ទិសដល់សិល្បករដែលប្រឈមមុខនឹងសង្គ្រាម ការបំផ្លិចបំផ្លាញ និង ភាពក្រខ្សត់ ដែលមានទឹកចិត្ត និង ភាពក្លាហានក្នុងការបង្រៀន និងធ្វើឱ្យសិល្បៈមានជីវិតឡើងវិញ នាំឱ្យក្លាយជាពន្លឺនៃក្ដីសង្ឃឹម ការងើបឡើងវិញ និង ការកសាងឡើងវិញ»។

លោក Pierre Kogan បានបន្ថែមទៀតថា ៖ «ប្រជាជនកម្ពុជាស្ទើរគ្រប់រូបសុទ្ធតែដឹងអំពី «របាំអប្សរា» និង ប្រហែលអាចសម្ដែងកាយវិការមួយ ឬ ពីរ។ ប៉ុន្តែមិនសូវមានអ្នកបានចូលរួមទស្សនាការសម្ដែងរបាំព្រះរាជទ្រព្យទេ។ សម្រាប់មនុស្សភាគច្រើន ប្រវត្តិរបស់របាំព្រះរាជទ្រព្យមិនសូវមានគេដឹងទេ រួមទាំងមូលហេតុដែលរបាំនេះទាក់ទាញមនុស្សជាច្រើនចូលទស្សនានៅឯរោងមហោស្រពនៅបរទេស។ យើងសង្ឃឹមថា ភាពយន្ត ទេពហត្ថា នឹងធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពចំពោះវប្បធម៌របស់ពួកគេបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យកិត្តិនាមនៃរបាំនេះរីកសុសសាយពេញពិភពលោក»។

លោក De Lauzanne បានលើកឡើងទៀតថា ៖ «ទេពហត្ថា គឺជាដំណើរដ៏មហាអស្ចារ្យដែលមានរយៈពេល ៥ ឆ្នាំ។ ចាប់តាំងពីការបង្កើតគំនិតរហូតដល់នាដ្យកថា និង ចាប់ពីការជ្រើសរើសតួអង្គរហូតដល់ផលិតកម្ម វាពិតជារឿងដែលល្អអស្ចារ្យ គួរឱ្យរំភើប និង មិនគួរឱ្យជឿ ដូចសាច់រឿងបញ្ចាំងក្នុងខ្សែភាពយន្តនេះ»។

កម្មវិធីសម្ពោធ

កាលនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ ភាពយន្ត ទេពហត្ថា បានចាក់បញ្ចាំងជាលើកដំបូងនៅសាលមហោស្រពចតុមុខ ដោយមានវត្តមានរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ នេះពិតជាកិតិ្តយសណាស់សម្រាប់អ្នកដែលបានរួមចំណែកក្នុងផលិតកម្មនេះ ហើយវាបង្ហាញអំពីសារសំខាន់នៃខ្សែភាពយន្តនេះ។

បន្ទាប់ពីការចាក់បញ្ចាំងពិសេសនេះ ខ្សែភាពយន្ត ទេពហត្ថា នឹងចាក់បញ្ចាំងទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣។ បន្ទាប់ពីនោះនឹងមានការចាក់បញ្ចាំងជាសាធារណៈនៅតាមបណ្ដាខេត្តផ្សេងៗ។ សម្រាប់ខ្សែភាពយន្តនេះដែរ មានពីរភាសា ៖ ភាសាខ្មែរ ដែលអាចចូលទស្សនាបានស្ទើរគ្រប់រោងភាពយន្ត និង ភាសាអង់គ្លេសសម្រាប់ទស្សនិកជនជាជនជាតិបរទេស។

«ទេពហត្ថា» រយៈពេល ៨៧ នាទី ដឹកនាំដោយលោក Xavier de Lauzanne និពន្ធដោយលោក Xavier de Lauzanne និង លោក Pierre Kogan។ សហការជាមួយ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ, ព្រឹទ្ធាចារ្យ ព្រឿង ឈៀង, លោក លីម ស៊ីលវាំង, អ្នកស្រី វ័ន សាវ៉ៃ, អ្នកនាង សេរី វណ្ណកុសន, អ្នកនាង សុខ ណាលីស, សុភីលីន ជាម ហ្សាភារ៉ូ & Lucie Labbé៕

ចំពោះព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ៖ +855 10 600 848 – Ratana Cheng
អ៊ីម៉ែល៖ ratana@westecmedia.com
ហ្វេសប៊ុក៖ www.facebook.com/theperfectmotionmovie

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់