ទឹកដូងអាចចាត់ទុកបានថាមានគុណសម្បត្តិច្រើនចំពោះសុខភាព ជាពិសេសនៅក្នុងរដូវក្តៅ ព្រោះវាអាចជួយបន្ថយអាការស្រេកទឹក រក្សាសំណើមស្បែក និង អត្ថប្រយោជន៍មួយចំនួនទៀតដល់អ្នកបានផឹកដូចជា ៖
១. បន្ថយសម្ពាធឈាម ៖ ជាភេសជ្ជៈមានផ្ទុកវីតាមីន C ម៉ាញ៉េស្យូម និង ប៉ូតាស្យូមជួយបន្ថយកម្រិតសម្ពាធឈាមឡើងខ្ពស់។ អ្នកដែលមានជំងឺលើសឈាមគួរតែទទួលទានទឹកដូងជារៀងរាល់ថ្ងៃ។
២. ជួយបន្ថយអាការជំងឺទឹកនោមផ្អែម ៖ ទឹកដូងគឺជាភេសជ្ជៈដ៏ល្អសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម ព្រោះវាអាចជួយរក្សាលំនឹងកម្រិតជាតិស្ករបាន។
៣. ជួយសម្រួលប្រព័ន្ធរំលាយអាហារ ៖ ទឹកដូងត្រូវបានគេចាត់ទុកថាមានគុណសម្បត្តិជួយសម្រួលការរំលាយអាហារបានល្អ ព្រោះវាមានផ្ទុកជាតិអាហារកាកសរសៃច្រើន សម្រួលចលនារបត់ពោះវៀនបានប្រសើរ។
៤. បន្ថយអាការហើមពោះ ៖ ផឹកទឹកដូងច្រើនក៏ជួយកាត់បន្ថយអាការហើមពោះបានផងដែរ ព្រោះវាមានផ្ទុកសារធាតុសូដ្យូម និង ប៉ូតាស្យូមច្រើន ថែមទាំងមានគុណសម្បត្តិសម្រកទម្ងន់បាន ព្រោះវាមិនមានជាតិស្ករច្រើន និង មានសារធាតុអាហារកាកសរសៃជួយសម្រួលមុខងារសរីរាង្គកាយ។
៥. បង្ការឆ្លងមេរោគតាមផ្លូវបង្ហូរទឹកនោម ៖ ទឹកដូងមានផ្ទុកនូវសារធាតុ diuretic ជួយទប់ស្កាត់ការឆ្លងមេរោគតាមផ្លូវបង្ហូរទឹកម៉ូត និង ជួយកម្ចាត់បាក់តេរីបាន៕
ប្រភព៖ zeenews.com