ចែកគ្នាធ្វើបុណ្យ! មានខោអាវ និងរបស់របរឈប់ប្រើ អាចផ្ញើជូនអ្នកខ្សត់ តាមរយៈតូបបរិច្ចាគមួយ នៅកំពង់ចាម
សប្បុរសជនជាច្រើនរូប បានមូលមតិ និង ចូលរួមថវិកាគ្នាបង្កើតជាតូបបរិច្ចាគទានមួយ ដែលមានទីតាំង ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម សម្រាប់ចែករំលែករបស់ទាំងនោះទៅកាន់អ្នកដែលខ្វះខាត ជាគំរូដ៏ល្អប្រពៃគួរឱ្យគោរព និង ស្ងើចសរសើរបំផុត។
ក្រោយពីការបង្កើតនូវតូបបរិច្ចាគនេះ មានការបរិច្ចាគពីសប្បុរសជនជាហូរហែ រួមចំណែកផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ទៅកាន់អ្នកខ្វះខាតក្រខ្សត់ ខណៈថ្មីៗនេះ តាមរយៈគណនី Phalla OI បានបង្ហោះសំណូមពរពីតម្រូវការបែបនេះថា ៖ «គិតថានឹងរើខោអាវ ឬកាតាបជូនក្មេងៗថ្នាក់ទី ២ ខ្សត់ៗ ប៉ុន្តែជើងនេះសុទ្ធតែខោអាវមនុស្សចាស់ អត់មានត្រូវពួកគាត់ទេ អត់អីជួយទេម្តងនេះ។ ប្រសិនបើបងប្អូនមានខោអាវ កាតាប ក្មេងៗតូចប្រុសស្រីអាយុ ៧ ឬ ៨ ឬ ៩ ឆ្នាំ សូមបងប្អូនផ្ញើមកតូបបរិច្ចាគទានមក ដើម្បីឱ្យខ្ញុំអាចចែកជូនទៅពួកគេបាន»។
ម្ចាស់គណនីខាងលើបានបន្តឱ្យដឹងទៀតថា ចាស់យើង ប៉ុន្តែពិតជាថ្មីសម្រាប់អ្នកអត់ ដូច្នេះប្រសិនបើបងប្អូនមានសម្ភារៈឈប់ប្រើប្រាស់ និងចង់ចែករំលែកបន្ត សូមផ្ញើតាមរយៈវីរៈប៊ុនថាំ ផ្សារផ្អាវ កំពង់ចាម ឬតាមរយៈទូរស័ព្ទលេខ 097 87 25 782៕