កៀកថ្ងៃណូអែល NASA ទម្លាយរូបចង្កោមផ្កាយដ៏អស្ចារ្យមួយ មានរាងដូចដើមគ្រីស្មាស
ថ្មីៗនេះ រូបភាពនៃបណ្ដុំផ្កាយថ្មីមួយ ដែលអង្គការ NASA បានបញ្ចេញ កំពុងតែធ្វើឱ្យអ្នកលេងតាមបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ជាខ្លាំង។
បណ្ដុំផ្កាយថ្មីៗទាំងនេះដែរ ត្រូវបានគេឱ្យឈ្មោះជាផ្លូវការថា NGC 2264 តែយ៉ាងណាឈ្មោះមួយទៀតដែលគេតែងហៅជាទូទៅនោះ គឺជាបណ្ដុំដើមគ្រីស្មាស។ តាមរយៈរូបភាពដែលអង្គការ NASA បានបញ្ចេញ បង្ហាញឱ្យឃើញនូវក្រោមផ្កាយជាច្រើន មានតូចមានធំ ផ្ដុំគ្នាពាសពេញលំហ អមទៅដោយពន្លឺពណ៌បៃតងដ៏ស្រស់ស្អាត បង្កើតបានជារូបរាងមួយប្រៀបបីដូចជាដើមគ្រីស្មាស ដែលមើលទៅស្អាតទាក់ភ្នែកបំផុត។
គួរបញ្ជាក់ផងដែរថា បើតាមការប៉ាន់ស្មានរបស់អង្គការ NASA បណ្ដុំផ្កាយ NGC 2264 នេះ គឺមានអាយុកាលចន្លោះពីមួយទៅ ៥ លានឆ្នាំ និង ស្ថិតនៅរយៈចម្ងាយប្រមាណ ២ ៥០០ ឆ្នាំពន្លឺពីផែនដី៕