![ឡូយមែន! កម្មវិធីល្បីមួយរបស់អូស្ត្រាលីមកថតនៅខ្មែរ បង្ហាញពីក្រមា គុនល្បុក្កតោ និង រមណីយដ្ឋានវប្បធម៌អង្គរដ៏ល្អឯក](https://www.popular.com.kh/wp-content/uploads/2023/10/FEATURE-444.jpg)
ឡូយមែន! កម្មវិធីល្បីមួយរបស់អូស្ត្រាលីមកថតនៅខ្មែរ បង្ហាញពីក្រមា គុនល្បុក្កតោ និង រមណីយដ្ឋានវប្បធម៌អង្គរដ៏ល្អឯក
ជារឿងដ៏គួរឱ្យមោទកភាព ទឹកដីព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia បានជ្រើសរើសជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យបានដឹងថា កម្ពុជាស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia ហើយបើយោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។
ក្រសួងវប្បធម៌បានបញ្ជាក់ឱ្យដឹងទៀតថា ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ៕