
(វីដេអូ) ភ្ញៀវកំពុងសប្បាយលេងទឹក សុខៗទៅព្រលែងខ្លាប៉ុនណាណី ម្នាក់ៗរត់ចែកជើងគ្នាប្រសាច
ថ្មីៗនេះ វីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ និង ចែកចាយខ្លាំងពាសពេញបណ្ដាញសង្គម ដោយវីដេអូនោះ បង្ហាញឱ្យឃើញពីការលេងសើចមួយ ហាក់ជ្រុលជ្រួស ធ្វើឱ្យមនុស្សនាំគ្នាភ័យស្លន់នាំគ្នារត់ឱ្យប្រសាចជើងគ្នា។
ក្នុងវីដេអូនោះដែរ បង្ហាញឱ្យឃើញភ្ញៀវមួយក្រុម ដែលកំពុងចុះលេងទឹកក្នុងអាងនាសួនសត្វមួយកន្លែងយ៉ាងសប្បាយរីករាយ។ យ៉ាងណាមិញ ភាពសប្បាយអរមិនបានយូរប៉ុន្មាន នៅពេលដែលបុរសម្នាក់ក្រឡេកទៅឃើញសត្វខ្លាដ៏ធំមួយក្បាល កំពុងហែលមករកពួកគេ ធ្វើឱ្យគេនាំគ្នាភ័យរត់ចេញពីអាង រហូតអ្នកខ្លះដួលក្រឡាប់កាប់ផ្ងារ គួរឱ្យអាសូរ។
គួរឱ្យដឹងដែរថា តាមពិតទៅ សត្វខ្លាមួយក្បាលនោះ គឺមិនបង្កជាហានិភ័យអ្វីនោះឡើយ ព្រោះម្ចាស់របស់វា ដែលជាម្ចាស់សួន គឺនៅពីក្រោយ ហើយការព្រលែងចូលអាងនេះ គឺគ្រាន់តែជាការលេងសើចប៉ុណ្ណោះ៕