បើមានកុំបោះចោល! តាមពិតស្រទបស្លាមានប្រយោជន៍ អាចច្នៃជាគ្រឿងតាំងលម្អច្រើនបែប សឹងមិនគួរឱ្យជឿ
ស្លា ជាដំណាំមួយប្រភេទដែលមានដើមមូលរលូនត្រង់ ផ្លែមានរសជាតិចត់ ដែលភាគច្រើនគេនិយមដាំយកផ្លែ។ ដំណាំមួយប្រភេទនេះ ក្រៅពីប្រជាកសិករដាំក្នុងចម្ការ ក៏មានការនិយមដាំនៅតាមផ្ទះជាលក្ខណៈគ្រួសារផងដែរ ដោយផ្លែរបស់វាត្រូវបានគេយកទទួលទានផ្ទាល់ ឬ យកទៅលក់សម្រាប់ឱ្យចាស់ៗដែលលោកនិយមទទួលទាន និង ប្រើប្រាស់ក្នុងពិធីផ្សេងៗ។
ក្រៅពីផ្លែ និង ផ្កា របស់ដើមស្លា តាមពិតស្រទបស្លាក៏មានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ផងដែរ ដោយគេអាចយកទៅកែច្នៃជាគ្រឿងតាំងលម្អនៅក្នុងបន្ទប់ ផ្ទះ ក៏ដូចជាភោជនីយដ្ឋាននានា ដែលមានដូចក្នុងរូបខាងក្រោមនេះ ៖
រូបភាព ៖ រាមភូមិ