
ព្រឺសម្បុរខ្ញាក! ថតបានវីដេអូស្ដែងៗភ្លើងក្រហមហោះកណ្តាលយប់ អ្នកស្រុកផ្អើលគិតថាជាអាប
អ្នកស្រុកនៅភូមិមួយ នាខេត្តរាឆៈបុរី ប្រទេសថៃ នាំគ្នាផ្អើលជ្រួលទាំងកណ្តាលយប់ ក្រោយឃើញភ្លើងក្រហមៗមួយភ្លឹបភ្លែតៗនៅលើចុងឈើ ភ័យមិនស្ទើរ ព្រោះគិតថាជាអាប។
អ្នកស្រុកដែលបានប្រទះហេតុការណ៍ បានរៀបរាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួន និង មិត្តភក្តិ ៦ នាក់ទៀត បាននាំគ្នាទៅអង្គុយលេងជិតប្រឡាយមួយនៅក្បែរផ្ទះ។ រហូតដល់ម៉ោង ១១ កន្លះយប់ ស្រាប់តែមានមិត្តម្នាក់ស្រែកថាឃើញភ្លើងចម្លែកនៅលើដើមឈើ រួចហើយទាំងហ្វូងក៏បានក្រឡេកទៅមើល ពិតជាឃើញភ្លើងមួយកំពុងតែភ្លឹបភ្លែតៗពិតមែន។ ក្រោយមកក៏មានអ្នកផ្អើលមកមើលដូចគ្នា ស្រាប់តែមានអ្នកនិយាយថា នេះគឺជាភ្លើងអាប ធ្វើឱ្យអ្នកមើលទាំងប៉ុន្មានភ័យខ្លាចនាំគ្នារត់ទៅផ្ទះអស់រលីង។
យ៉ាងណាមិញ មូលហេតុដែលធ្វើឱ្យមានអ្នកគិតថាជាអាប ព្រោះកន្លែងដែលគេប្រទះភ្លើងនោះ គឺជាចម្ការក្រូច ចម្ការចេក និង ចម្ការដូង ហើយនៅកណ្តាលយប់បែបនេះ ប្រហែលជាមិនមានអ្នកណាទៅដុតកាំជ្រួចលេងនោះទេ។ ដោយឡែក អ្នកស្រុកផ្សេងៗបានឱ្យដឹងថា ខ្លួនមិនប្រាកដថានេះជាភ្លើងអាបឬយ៉ាងណានោះទេ ប៉ុន្តែជំនាន់តាយាយរបស់ខ្លួន ក៏ធ្លាប់មានអ្នកប្រទះភ្លើងបែបនេះដែរ ដែលក្រោយពីនោះត្រឹមមួយខែ ក៏មានមនុស្សចាស់ក្នុងភូមិស្លាប់តាមគ្នាជាបន្តបន្ទាប់គួរឱ្យសង្ស័យ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖