
ក្ដៅៗ! រកឃើញចំណុចខ្មៅលេចឡើងនៅលើព្រះអាទិត្យ ដែលអាចធ្វើឱ្យពិភពលោកជួបបញ្ហានេះ
ចំណុចខ្មៅលើព្រះអាទិត្យ (Sunspot) ដ៏ធំមហិមាលើសទំហំភពផែនដីដល់ទៅ ៤ ដង ត្រូវបានប្រទះឃើញលើផ្ទៃព្រះអាទិត្យ ដែលអាចឱ្យយើងរាល់គ្នាមើលឃើញវាដោយភ្នែកទទេបាន។
ចំពោះអ្នកដែលចង់ឃើញចំណុចខ្មៅលើព្រះអាទិត្យនេះ ខាងអ្នកអវកាស បានជំរុញឱ្យគ្រប់គ្នាដែលចង់ឃើញ គួរតែមើលដោយពាក់វ៉ែនតាការពារពន្លឺ ដើម្បីការពារភ្នែកពីកាំរស្មី UV។
ចំណុចខ្មៅនេះដែរ កំពុងប្រឈមមុខមកផែនដីរបស់យើង ហើយអ្នកវិទ្យាសាស្ត្រ បានលើកឡើងថា មានឱកាស ២០ ភាគរយ ដែលវានឹងបញ្ចេញអណ្ដាតភ្លើងព្រះអាទិត្យដ៏ខ្លាំងក្លាបំផុត (X-class flare) ដែលអាចនឹងធ្វើឱ្យពិភពលោកដាច់ភ្លើងងងឹតសូន្យសុង។ បច្ចុប្បន្ននេះ ខាង National Oceanic and Atmospheric Administration (NOAA) កំពុងតាមដានចំណុចខ្មៅនោះ ហើយនឹងធ្វើការ update បន្ថែម ប្រសិនបើមានការចាំបាច់៕