Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ធ្ងន់-កហើយ! ឈៀងម៉ៃ ក្លាយជាទីក្រុងមានខ្យល់ពុលបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន
សង្គម

ធ្ងន់-កហើយ! ឈៀងម៉ៃ ក្លាយជាទីក្រុងមានខ្យល់ពុលបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន

អត្ថបទដោយ​៖ Somesa មីនា ៣១, ២០២៣

នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ ខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានគេរាយការណ៍ថាក្លាយជាទីក្រុងដែលមានខ្យល់ពុលក្នុងបរិយាកាសបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ក្រោយផ្សែងអ័ព្ទក្រាស់ឃ្មឹកបានសាយភាយពេញខេត្ត ហើយកម្រិតគុណភាពខ្យល់បានឡើងខ្ពស់ជាង AQI 222។ នេះជាកម្រិតខ្យល់ពុលខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្រខេត្តឈៀងម៉ៃ ដោយគេសង្ស័យថាអាចបណ្ដាលមកពីរលកកម្ដៅ និង ឥទ្ធិពលនៃភ្លើងឆេះព្រៃតាមតំបន់ផ្សេងៗ។

មន្ត្រីជំនាញផ្នែកសុខភាពថៃបានបញ្ជាក់ថា ផ្សែងអ័ព្ទក្នុងបរិយាកាសក្នុងខេត្តឈៀងម៉ៃគឺប៉ះពាល់សុខភាពជាខ្លាំង ដោយនៅពេលអ្នកប៉ះពាល់ ឬ ស្រូបវាចូល វានឹងធ្វើឱ្យឆេះឆួលក្នុងច្រមុះ ហើយអាចប៉ះពាល់ដល់ភ្នែកហៀរទឹកភ្នែកចេញក្រៅ។

បច្ចុប្បន្នអាជ្ញាធរខេត្តឈៀងម៉ៃកំពុងត្រៀមម៉ាស់ការពារចំនួន ១០ ម៉ឺនដុំ ដើម្បីចែកជូនប្រជាពលរដ្ឋទូទាំងខេត្ត ខណៈពេលដែលសាលាជាច្រើនដែលកំពុងបើកបង្រៀនត្រូវបានរៀបចំចែកចាយរួចជាស្រេច ហើយធ្វើការកែប្រែដោយសិក្សា និង ធ្វើសកម្មភាពក្នុងថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ ជាមួយម៉ាស៊ីនបន្សុតខ្យល់ ហើយហាមក្មេងៗចេញក្រៅអគារជាដាច់ខាតបើពុំចាំបាច់។ ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ អគារធ្វើការ និងសាលារៀនប្រចាំខេត្តនឹងត្រូវធ្វើការបិទជាបណ្ដោះអាសន្ន៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់