Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 មិនធម្មតា! ត្រឹម ១ សប្ដាហ៍ដំបូង ភាពយន្តរឿង «John Wick» វគ្គ ៤ រកចំណូលបានដល់ ១៣៧ លានដុល្លារ
សង្គម

មិនធម្មតា! ត្រឹម ១ សប្ដាហ៍ដំបូង ភាពយន្តរឿង «John Wick» វគ្គ ៤ រកចំណូលបានដល់ ១៣៧ លានដុល្លារ

អត្ថបទដោយ​៖ Pandaa មីនា ២៨, ២០២៣

សារព័ត៌មាន VN Express កាលពីពេលថ្មីៗនេះបានចុះផ្សាយថា រឿង John Wick វគ្គ ៤ ត្រឹមតែមួយសប្ដាហ៍ដំបូងបានរកប្រាក់ចំណូលបានដល់ទៅ ១៣៧.៥ លានដុល្លារ ដោយបានឈរលើកំពូលតារាងក្នុងចំណោមប្រទេសចំនួន ៧២។

យ៉ាងណាមិញ ការលក់សំបុត្ររបស់ John Wick វគ្គ ៤ បានរកប្រាក់ចំណូលបាន ៧៣.៥ លានដុល្លារអាមេរិក គិតត្រឹមតែប្រទេសអាមេរិក ភាគខាងជើងតែមួយគត់ ដោយកាលពីសប្ដាហ៍មុនរឿងនេះបានឈរនៅកំពូលតារាង Box Office ខណៈដែលនៅលើទីផ្សារអន្តរជាតិ រឿងនេះក៏រកចំណូលបានបន្ថែមចំនួន ៦៤ លានដុល្លារទៀត និង បានឈរនៅលើកំពូលតារាង Box Office នៅក្នុងប្រទេសចំនួន ៧២ រួមទាំងទីផ្សារធំៗជាច្រើនដូចជា អូស្ត្រាលី និង រុស្ស៊ី។

មិនតែប៉ុណ្ណោះ David A. Gross ដែលជាអ្នកជំនាញខាង Box Office នៅ Franchise Entertainment Research បាននិយាយដែរថា ៖ «វគ្គនីមួយៗនៃរឿង John Wick បានរកប្រាក់ចំណូលជាច្រើន ជាមួយការសម្ដែងដ៏អស្ចារ្យ ដោយវគ្គ ៤ នេះវាបានចំណាយប្រាក់ប្រមាណ ១០០ លានដុល្លារ ដើម្បីផលិតរឿងនេះ»។

គួរដឹងដែរថា រឿង John Wick វគ្គ ៤ នេះ បានថតនៅទីតាំងជាច្រើនដូចជា ប៉ារីស (បារាំង) ប៊ែរឡាំង (អាល្លឺម៉ង់) ញូវយ៉ក (សហរដ្ឋអាមេរិក) និង ទីក្រុងមួយចំនួនទៀតក្នុងប្រទេសជប៉ុន។ រឿងនេះកាលពី ៣ វគ្គដំបូងបានរកប្រាក់ចំណូលបានដល់ ៥៨៧ ដុល្លារ ដោយផលិតករនៃរឿងនេះបានបញ្ជាក់ថា វានឹងមានវគ្គទី ៥ បន្តទៀត៕

ប្រភព ៖ VN Express

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់