
ចង់ទៅលេងសមុទ្រត្រូវដឹង! ចាប់ពីថ្ងៃស្អែកទៅ តំបន់មាត់សមុទ្រអាចមានភ្លៀងផ្គររន្ទះ និង ខ្យល់កន្ត្រាក់
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ឱ្យបានដឹងថា កម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ ៖
– ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និង ខ្យល់ប្រែប្រួល។
– ពីថ្ងៃទី ២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។
ទន្ទឹមទៅនឹងស្ថានភាពបែបនេះ ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ពីស្ថានភាពអាកាសធាតុនៅតំបន់មាត់សមុទ្រដូចខាងក្រោម ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់៕
សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោមនេះ ៖