Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 បុរសម្នាក់ បំបែកកំណត់ត្រាពិភពលោក ជិះក្ដារលើទឹកបានយូរជាងគេបំផុតរហូតជាង ៣០ ម៉ោង
សង្គម

បុរសម្នាក់ បំបែកកំណត់ត្រាពិភពលោក ជិះក្ដារលើទឹកបានយូរជាងគេបំផុតរហូតជាង ៣០ ម៉ោង

អត្ថបទដោយ​៖ Panda មីនា ១៨, ២០២៣

យោងតាមសារព័ត៌មាន BBC ដែលបានចុះផ្សាយនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ថា បុរសជនជាតិអូស្ត្រាលីម្នាក់បានបំបែកកំណត់ត្រាពិភពលោកដោយការជិះក្ដារបណ្ដែតលើទឹកបានរយៈពេលយូរបំផុត។

បុរសជនជាតិអូស្រ្តាលីនេះដែរ ត្រូវបានគេស្គាល់ឈ្មោះថា Blake Johnston បានជិះក្ដារលើទឹកបានរយៈពេល ៣០ ម៉ោង និង ១១ នាទីនៅឯឆ្នេរ Cronulla ស្ថិតនៅភាគខាងត្បូងនៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ថ្លែងប្រាប់សារព័ត៌មាន BBC បុរសរូបនេះបាននិយាយថា លោកនឹងបន្តធ្វើបែបនេះបន្តទៀត ដើម្បីកសាងកេរ្តិ៍ឈ្មោះឱ្យបានរុងរឿងនាពេលអនាគត។

តាមសារព័ត៌មានក៏បានចុះផ្សាយទៀតថា ការជិះក្តារម៉ារ៉ាតុងរបស់លោក Blake Johnston បានធ្វើឡើង ដើម្បីរៃអង្គាសប្រាក់បានចំនួន ២៤០ ០០០ ដុល្លារអូស្រ្តាលី សម្រាប់កម្មវិធីសប្បុរសធម៌មួយ ដោយមានជំនួយពីការបាញ់ភ្លើង ដើម្បីបំភ្លឺផ្នែកមួយចំនួននៃកន្លែងជិះរបស់លោកផង លោកបានបន្តជិះក្ដារបណ្ដែតទឹកទាំងយប់ថែមទៀតធ្វើយ៉ាងណាឱ្យបានយូរតាមអាចធ្វើបាន។

គួរដឹងដែរថា បុរសវ័យ ៤០ ឆ្នាំរូបនេះ ធ្លាប់ជាអតីតអ្នកជិះស្គី និង អ្នករត់ចម្ងាយម្នាក់ ដែលអាចនឹងប្រឈមមុខជាមួយឧបសគ្គជាច្រើនដូចជា ការប្រឈមនឹងបញ្ហាងងឹតភ្នែក ការប៉ះពាល់ក្រដាសត្រចៀក ការខ្សោះជាតិទឹកក្នុងខ្លួន ក៏ដូចជាការគេងមិនលក់ ការថយចុះនៃកម្តៅក្នុងខ្លួន ព្រមទាំងការវាយប្រហារពីត្រីឆ្លាម និង សត្វសមុទ្រផ្សេងៗដេញខាំជាដើម ហើយកាលពីពេលថ្ងៃត្រង់នៅថ្ងៃទី ១៧ ខែមីនា លោក Johnston បានងើបពីសមុទ្រមួយភ្លែត ដើម្បីពិនិត្យសុខភាព និង ទទួលបន្តក់ថ្នាំភ្នែក ស្របពេលដែលលោក Ben ដែលជាបងប្រុសលោកបានប្រាប់អ្នកព័ត៌មានថា ៖ «នៅម៉ោង ២ រំលងអាធា្រត្រឈានចូលថ្ងៃសុក្រនេះ លោកក៏បានជិះក្ដារបណ្ដែតទឹកអមដំណើរជាមួយប្អូនលោកដែរ ហើយលោកឃើញថាសមុទ្រហាក់ងងឹតខ្លាំង ថែមទាំងមានសត្វខ្ញែសមុទ្រមួយហ្វូងនៅទីនោះទៀតផង ប៉ុន្តែសំណាង ដែលពួកវាមិនបានវាយប្រហារអ្នកទាំង ២»។

គួរបញ្ជាក់ដែរថា លោក Johnston គឺកំពុងតែរៃអង្គាសថវិកាសម្រាប់មូលនិធិ Chumpy Pullin ដែលបង្កើតឡើង ដើម្បីរំឭកទៅដល់វិញ្ញាណក្ខន្ធលោក Alex Chumpy Pullin ជាអ្នកជិះស្គីធ្លាប់បានចូលរួមក្នុងកីឡាអូឡាំពិក ប៉ុន្តែលោកបាន លង់ទឹកស្លាប់នៅឆ្នេរ Gold Coast ខណៈពេលដែលលោកកំពុងនេសាទត្រីកាលពីឆ្នាំ ២០២០ ក្នុងយុទ្ធនាការរៃអង្គាសប្រាក់ជួយដល់អង្គការសប្បុរសធម៌សុខភាពផ្លូវចិត្តមួយ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធឪពុករបស់ខ្លួន ដែលបានធ្វើអត្តឃាតកាលពីមួយទសវត្សរ៍មុន ព្រោះវិបត្តិផ្លូវចិត្ត៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ 

ប្រភព ៖ BBC

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់