Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ទឹកធ្លាក់មួយកន្លែងនៅខេត្តកំពង់ឆ្នាំង មានទេសភាពស្អាត កំពុងសំងំលាក់សម្រស់ធម្មជាតិ មិនទាន់មានអ្នកស្គាល់ច្រើន
ទៅណា សង្គម

ទឹកធ្លាក់មួយកន្លែងនៅខេត្តកំពង់ឆ្នាំង មានទេសភាពស្អាត កំពុងសំងំលាក់សម្រស់ធម្មជាតិ មិនទាន់មានអ្នកស្គាល់ច្រើន

អត្ថបទដោយ​៖ Pandaa កក្កដា ៣០, ២០២៣

ខេត្តកំពង់ឆ្នាំង ស្ថិតនៅចម្ងាយប្រមាណជា ៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវបានប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរស្គាល់ថាជាខេត្តល្បីល្បាញខាងផលិតក្អមឆ្នាំង មានគុណភាពល្អ ដែលធ្វើអំពីដី ថែមទាំងជាខេត្តមួយសម្បូរទៅដោយកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្តមានដូចជា តំបន់ភ្នំ និង តំបន់ប្រាសាទរួមទាំងតំបន់លម្ហែកែច្នៃថ្មី ស្រស់ត្រកាលអនេក។

ថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវតំបន់ទេសចរណ៍មួយកន្លែង ដែលមានឈ្មោះថា «សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល» ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដែលមិនឆ្ងាយប៉ុន្មានពីភ្នំពេញ។

សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល ក៏ជាកន្លែង ដែលមានភ្ញៀវទេសចរអាចទៅទស្សនា លំហែកាយ នៅពេលសម្រាកពីការងារ ឬ ថ្ងៃចុងសប្ដាហ៍ ដើម្បីស្រស់ស្រូបអាហារជុំគ្រួសារ ឬ ជួបជុំមិត្តភក្តិ នៅក្រោមម្លប់ឈើត្រឈឹងត្រឈៃ ជាមួយនឹងទឹកធ្លាក់ដ៏សែនត្រជាក់លាងជម្រះនូវភាពនឿយហត់។

គួរបញ្ជាក់ដែរថា ទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង៕

រូបភាពដោយ ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង និង ដើរថត der thot

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់