Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កន្លែងលម្ហែមួយ នៅកំពង់ចាម រៀបចំតុបតែងប្លង់សម្រាប់ថតរូបថ្មីៗ ស្អាតទាក់ទាញណាស់
ទៅណា សង្គម

កន្លែងលម្ហែមួយ នៅកំពង់ចាម រៀបចំតុបតែងប្លង់សម្រាប់ថតរូបថ្មីៗ ស្អាតទាក់ទាញណាស់

អត្ថបទដោយ​៖ Muyly មីនា ១៧, ២០២៣

កន្លែងលម្ហែ ស្មៅទន្លេ ដែលមានទីតាំងនៅក្នុងទឹកដីខេត្តកំពង់ចាម ថ្មីៗនេះបានរៀបចំកែកុនសម្រស់បន្ថែមជាថ្មីឱ្យកាន់តែទាក់ទាញ ដុតអារម្មណ៍មហាជន ឱ្យចង់ទៅទស្សនាកម្សាន្ត ជាពិសេសទៅថតរូបលេង សម្រាប់ប្រិយមិត្តដែលចូលចិត្ត និងស្នេហាវិស័យថតរូប។

រមណីយដ្ឋាន និង អាហារដ្ឋាន ស្មៅទន្លេ ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះ គឺមានទីតាំងស្ថិតនៅក្នុង ភូមិទី ២ សង្កាត់វាលវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅជាប់នឹងមាត់ទន្លេមេគង្គតែម្ដង ស្ថិតត្រង់ចំណុចជិតគល់ស្ពាន ទៅកោះប៉ែន។

ទីតាំងដ៏ស្រស់ត្រកាលជិតមាត់ទន្លេនេះ មានបម្រើជូនសេវាកម្មម្ហូបអាហារ ដែលមានរសជាតិឆ្ងាញ់ពិសា ថែមទាំងមានការរៀបចំជាសួនច្បារកែលម្អថ្មីៗ យ៉ាងស្រស់ស្អាត ប្លែកភ្នែក ប្លែកអារម្មណ៍ក្រៃលែង។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រោយពីការកែលម្អថ្មីនេះ គេសង្កេតឃើញមានប្លង់ថតរូបថ្មីយ៉ាងទាក់ទាញឈ្មោះ «កូនក្រមុំអ្នកទន្លេ» ព្រមទាំងមានផ្កាថ្មីៗជាច្រើនពណ៌ ត្រូវបានបញ្ឈរត្រៀបត្រា នៅបរិវេណតំបន់លម្ហែខាងលើ ដែលញ៉ាំងបរិយាកាសឱ្យប្រិយមិត្តដែលបានទៅដល់ទីនោះ សប្បាយរីករាយ ក្នុងការថតរូបលេងកម្សាន្ត ទុកជាអនុស្សាវរីយ៍ផងដែរ៕

រូបភាព ៖ ស្មៅទន្លេ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់