Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 សូមប្រុងប្រយ័ត្ន! នេះជាល្បិចបច្ចេកវិទ្យាធំៗទាំង ៥ ដែលជនខិលខូច តែងប្រើក្នុងឆ្នាំ ២០២២
បច្ចេកវិទ្យា សង្គម

សូមប្រុងប្រយ័ត្ន! នេះជាល្បិចបច្ចេកវិទ្យាធំៗទាំង ៥ ដែលជនខិលខូច តែងប្រើក្នុងឆ្នាំ ២០២២

អត្ថបទដោយ​៖ Muyly មករា ៥, ២០២៣

បច្ចេកវិទ្យាឌីជីថល និងបណ្តាញអ៊ីនធឺណិត បានក្លាយជាចលករដ៏មានសក្តានុពលសម្រាប់មនុស្សក្នុងសកលលោកទាំងមូល។ ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមក៏បានកំពុងកើតឡើងជារៀងរាល់ថ្ងៃផងដែរ ដោយជនខិលខូច ឬ ឧក្រិដ្ឋជន បានទាញយកនូវបច្ចេកវិទ្យា ធ្វើជាមធ្យោបាយក្នុងការប្រព្រឹត្តិបទល្មើស។

តួយ៉ាង មានដូចជាការវាយប្រហារតាមបណ្តាញអ៊ីនធឺណេត អំពើឆបោកប្រាក់ អំពើលួចយកនូវទិន្នន័យ អំពើក្លែងអត្តសញ្ញាណ និងអំពើស៊ើបការសម្ងាត់ផ្សេងៗជាដើម។

ទន្ទឹមទៅនឹងរឿងនេះ ថ្មីៗនេះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានបង្ហាញពីប្រភេទនៃការវាយប្រហារបច្ចេកវិទ្យាធំៗ ចំនួន ៥ អំឡុងឆ្នាំ ២០២២ ដែលមានដូចជា៖

១. ការដាក់ធ្នាក់លួចយកនូវព័ត៌មាន (Phishing Attack)

ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីបណ្តាញសង្គម ឬ អ៊ីម៉ែល ក្នុងការបញ្ឆោតជនរងគ្រោះចូលទៅកាន់គេហទំព័រក្លែងបន្លំ និង លួចយកនូវព័ត៌មាន។

២. ការខលទូរសព្ទបញ្ឆោតលួចព័ត៌មាន (Vishing Attack)

ឧក្រិដ្ឋជន ធ្វើការខលចូលទូរសព្ទរបស់ជនរងគ្រោះ និង បានប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម (Social Engineering) ដើម្បីឆបោកជនរងគ្រោះលួចយកនូវព័ត៌មាន។

៣. ការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ (Distributed Denial of Service Attacks)

ឧក្រិដ្ឋជន ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលឆ្លងនូវមេរោគ និងបញ្ជាឧបករណ៍ទាំងនោះដើម្បីចូលរួមប្រតិបត្តិការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ។

៤. ការលួចអត្តសញ្ញាណ (Identity Theft) ឧក្រិដ្ឋជនលួចយកនូវអត្តសញ្ញាណជនរងគ្រោះ ពីកម្មវិធីបណ្តាញទំនាក់ទំនងសង្គម ការជ្រៀតចូលប្រព័ន្ធ ឬឧបករណ៍ប្រើប្រាស់របស់ជនរងគ្រោះ បន្ទាប់មកយកអត្តសញ្ញាណទាំងនោះទៅប្រើប្រាស់ ឬលក់ ឬចែកចាយលើទីផ្សារងងឹត។

៥. មេរោគជម្រិតទារប្រាក់ (Ransomware Attacks)

ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេស Phishing ឬជាការបង្កត់មេរោគក្នុងឯកសារ (File) ដែលបានបង្ហោះចែកចាយលើបណ្តាញអ៊ីនធឺណិត ដូចជាឯកសារកម្មវិធី ឬឯកសារវីដេអូ ជាដើម៕

ប្រភព ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់