Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អត់ Zenly ក៏អត់បញ្ហា! ឥលូវមាន App ថ្មីមួយមានមុខងារពិសេសៗ ងាយស្រួលតាមដានប្ដី សង្សារ ឬ Crush បានម៉ាអ៊េម
បច្ចេកវិទ្យា សង្គម

អត់ Zenly ក៏អត់បញ្ហា! ឥលូវមាន App ថ្មីមួយមានមុខងារពិសេសៗ ងាយស្រួលតាមដានប្ដី សង្សារ ឬ Crush បានម៉ាអ៊េម

អត្ថបទដោយ​៖ Gminie ធ្នូ ២៨, ២០២២

ថ្មីៗនេះមហាជន ជាពិសេសយុវវ័យស្ទើរពាសពេញពិភពលោក មានការភ្ញាក់ផ្អើល និង សោកស្ដាយយ៉ាងខ្លាំង ដោយក្រុមហ៊ុន Snap inc. បានប្រកាសថា កម្មវិធីទូរស័ព្ទ Zenly នឹងត្រូវបានបិទលែងឱ្យប្រើប្រាស់ក្នុងរយៈពេលខ្លីខាងមុខនេះ ពោលគឺអាចនឹងលែងឱ្យប្រើប្រាស់នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។

Zenly គឺជាកម្មវិធីទូរស័ព្ទដើម្បីចែករំលែកទីកន្លែង ដែលអ្នកប្រើប្រាស់កំពុងនៅទីតាំងណាមួយ ជាមួយនឹងមិត្តភក្ដិពួកគេ ឬ គូស្នេហ៍ ប្ដីប្រពន្ធបានយ៉ាងងាយស្រួល និង សុវត្ថិភាពបំផុតក្នុងចំណោមកម្មវិធីទូរស័ព្ទចែករំលែកទីតាំងផ្សេងៗទៀត។

យ៉ាងណាមិញ ទោះបីជា Zenly នឹងបិទឆាប់ៗខាងមុខនេះមែន ប៉ុន្តែកុំបារម្ភអី នៅមានកម្មវិធីទូរស័ព្ទដើម្បីចែករំលែកទីកន្លែងមួយទៀត ដែលអាចឱ្យអ្នកដែលធ្លាប់ប្រើប្រាស់ Zenly ពីមុនមក នៅតែបន្ដតាមដានបាន នោះគឺកម្មវិធីមួយមានឈ្មោះថា «Life360»។

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា កម្មវិធី Life360 មានមុខងារពិសេសៗយ៉ាងច្រើនដែលមានដូចជា៖

– អាចបង្កើតក្រុមតាមប្រភេទនៃមនុស្សជុំវិញខ្លួនបាន។ ឧទាហរណ៍៖ បង្កើតក្រុមសម្រាប់គ្រួសារមួយក្រុម ឬ ក្រុមសម្រាប់មិត្តភក្តិ ជាដើម។ល។

– អាចមើលដឹងពីប្រវត្តិទីតាំងរបស់ពួកគេ បាននៅទីតាំងណាមួយចាប់តាំងពីម៉ោងប៉ុន្មាន រហូតដល់ម៉ោងប៉ុន្មាន ឬ ចំនួនប៉ុន្មាននាទីជាដើម។

– អាចកំណត់ការជូនដំណឹងនៅពេលទៅដល់ទីកន្លែងណាមួយបាន ដោយយើងអាចមើលនៅពេលដែលពួកគេត្រលប់មកផ្ទះវិញពីសាលារៀន ឬ ចាកចេញពីកន្លែងធ្វើការ ឬ ឈប់នៅហាងណាមួយ ដោយមិនចាំបាច់សួរនាំឡើយ ព្រោះកម្មវិធីមួយនេះអាច កំណត់កន្លែងជូនដំណឹង នៅកន្លែងរបស់អ្នកភ្លាមៗ។

– វាក៏អាចជូនដំណឹងដល់មិត្តភក្តិរបស់អ្នកទៀត ថាថ្មទូរស័ព្ទអ្នកនៅសល់ប៉ុន្មាន ហើយក៏អាចជួយរំលឹកពួកគេអំពីថ្មទូរស័ព្ទដែលរៀបនឹងអស់ថែមទៀតផង។

– ការជូនដំណឹងតាមរយៈ SOS៖ យើងអាចសុំជំនួយដោយមិនចាំបាច់និយាយបាន ក្នុងករណី ប្រសិនបើអ្នកមានអារម្មណ៍ថា មិនមានសុវត្ថិភាព ឬ ស្ថិតក្នុងភាពអាសន្នណាមួយ SOS ផ្ញើការ ជូនដំណឹងជំនួយស្ងាត់ ជាមួយនឹងទីតាំងរបស់អ្នកទៅកាន់មិត្តភក្តិរបស់អ្នក ហើយវាអាចជួយទាក់ទងទៅកាន់ខាងសង្គ្រោះបន្ទាន់ជូនលោកអ្នកបានទៀតផង៕

 

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់