
ចាប់ពីស្អែក! ផ្លូវនៅតាខ្មៅ ១០ ចំណុចនេះ ត្រូវផ្អាកចរាចរដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប
មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកណ្ដាល ថ្មីៗនេះ បានជូនដំណឹងស្ដីពីការបិទចរាចរយានយន្តគ្រប់ប្រភេទ នៅចំណុចច្រកចូលក្នុងបរិវេណរៀបចំពិធីបុណ្យអំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។
តាមរយៈមន្ទីរបានបញ្ជាក់ឱ្យដឹងថា គណៈកម្មការរៀបចំកម្មវិធីបុណ្យអំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល សូមធ្វើការបិទចរាចរយានយន្តគ្រប់ប្រភេទ នៅចំណុចច្រកចូលក្នុងបរិវេណរៀបចំពិធីបុណ្យអំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ៦:០០ នាទីព្រឹក ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ រហូតដល់អធ្រាត្រ ថ្ងៃទី ៣០ ខតុលា ឆ្នាំ ២០២២ ដើម្បីរៀបចំឱ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាព ចៀសវាងការកកស្ទះចរាចរ និង សម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទស្សនាពិធីបុណ្យអំទូក បណ្ដែតប្រទីប ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយឡែក ចំណុចច្រកចូលបរិវេណរៀបចំពិធី ដែលត្រូវបិទចរាចរយានយន្តគ្រប់ប្រភេទមានដូចខាងក្រោម ៖
១). ចំណុចផ្លូវជាតិលេខ ២១ អា កែងផ្លូវលេខ ១១០
២). ចំណុចផ្លូវលេខ ១០៩ កែងផ្លូវលេខ ២១០
៣). ចំណុចផ្លូវលេខ ១០៩ កែងផ្លូវលេខ ២០៩
៤). ចំណុចផ្លូវលេខ ១០៩ ផ្ទះលោកលឹមធី
៥). ចំណុចផ្លូវជាតិលេខ ២១ កែងផ្លូវលេខ ១០៨
៦).ចំណុចផ្លូវលេខ ២០៧ កែងផ្លូវលេខ ១០៧
៧).ចំណុចផ្លូវលេខ ២០៧ កែងផ្លូវលេខ ១០៦
៨).ចំណុចផ្លូវលេខ ២០៧ កែងផ្លូវលេខ ១០៥
៩).ចំណុចផ្លូវលេខ ២០៧ កែងផ្លូវលេខ ១០៤
១០).ចំណុចផ្លូវលេខ ២០៧ កែងផ្លូវជាតិលេខ ២១ អា៕
ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ៖