Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 មកស្គាល់កូនខ្មែរ អ្នកខេត្តព្រៃវែង អាចសូនរូបដូចពិតៗស្ទើរបេះបិទ ផ្ទុះការសរសើរខ្លាំង
យើងធ្វើបាន សង្គម

មកស្គាល់កូនខ្មែរ អ្នកខេត្តព្រៃវែង អាចសូនរូបដូចពិតៗស្ទើរបេះបិទ ផ្ទុះការសរសើរខ្លាំង

អត្ថបទដោយ​៖ Muyly កក្កដា ២៤, ២០២៣

នាពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ នូវស្នាដៃវិចិត្រករមួយរូប ដែលមានសមត្ថភាពគូររូប និងសូនរូបយ៉ាងស្ទាត់ជំនាញ និងដូចរូបដើមស្ទើរតែ ១០០ % ទទួលបានការស្ញើចសរសើរពីសំណាក់មហាជន។

វិចិត្រករដ៏ជំនាញខាងលើមានឈ្មោះ ប៊ិន ឆារ៉ាន់ ចាប់អាជីពការងារនេះ តាំងពីឆ្នាំ ១៩៩៨ នៅភូមិសាស្ត្រ ភូមិព្រៃដើមថ្នឹងទី ២ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ក្រោមបទពិសោធន៍ការងារជាងពីរទសវត្សរ៍មកនេះ លោកបានខិតខំស្រាវជ្រាវ ហ្វឹកហ្វឺនសមត្ថភាពបន្ថែមជាប្រចាំ ដើម្បីអោយស្នាដៃកាន់តែមានភាពលេចធ្លោ និងមានការទទួលស្គាល់ពីមហាជន ខណៈស្នាដៃរបស់លោកមានដូចជា សូនរូបមុខដូច ចម្លាក់ផុស គំនូរមុខដូច និងគំនូរទូទៅ។​

ទន្ទឹមនោះ តាមរយៈមន្ទីរពាណីជ្ជកម្មខេត្តព្រៃវែង កន្លងមកបានបញ្ជាក់ឱ្យដឹងថាលោក ប៊ិន ឆារ៉ាន់ ចំណាយពេល ២ សប្ដាហ៍ ដើម្បីសូនរូបមុខដូចមួយ និងចំណាយពេល ២ ថ្ងៃដើម្បីគូរគំនូរមុខដូចមួយផ្ទាំង(១មx១.២ម) ព្រមទាំងចំណាយពេល ៣ ថ្ងៃដើម្បីបានគំនូរទូទៅមួយផ្ទាំង រឺ​អាចឆាប់ជាងនេះ ទៅតាមតម្រូវការបន្ទាន់របស់អតិថិជន ខណៈ ការសូនរូបមុខដូចរបស់លោក អាចធ្វើពីស្ពាន់ ជ័រស្មាច់ លង្ហិន ទង់ដែង ហើយតម្លៃនៃរូបប្រែប្រួលទៅតាមប្រភេទហ្នឹងដែរ។

បន្ថែមលើសពីនេះ វិចិត្រករ និងជាអ្នកសូនរូបខាងលើ លោកក៏ទទួលគូររូបតាមទីតាំងផ្សេងៗដូចជាវត្ត ព្រះវិហារ ហាងលក់ទំនិញជាដើមផងដែរ។ ដូច្នេះហើយ ទើបខាងមន្ទីរសូមឱ្យបងប្អូនជួយគាំទ្រស្នាដៃសិល្បៈដ៏កម្រ របស់វិចិត្រករខេត្តព្រៃវែងម្នាក់នេះ ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពភូមិឋាន ក៏ដូចជាមុខមាត់ខេត្តព្រៃវែង ទាំងមូលផងដែរ៕

ប្រភព ៖ មន្ទីរពាណីជ្ជកម្មខេត្តព្រៃវែង

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់