ទិញផ្ទះតពីគេ ស្រាប់តែជីកឃើញខោក្នុងប្រឡាក់ឈាមដល់ទៅ ១២ ខោនៅក្រោមកាំជណ្តើរ
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ស្រ្តីម្នាក់បានចេញមកទម្លាយហេតុការណ៍ដ៏គួរឱ្យខ្លាចមួយរបស់ខ្លួន នៅតាមបណ្តាញសង្គម ព្រោះទើបតែទិញផ្ទះតពីគេមិនបានប៉ុន្មាន ស្រាប់តែជីកឃើញសុទ្ធតែខោក្នុងប្រឡាក់ទៅដោយឈាម។
តាមស្រ្តីខាងលើនេះ ជាជនជាតិថៃបានឱ្យដឹងថា ខ្លួនបានទិញផ្ទះមួយខ្នងពីគេ ហើយកំពុងតែត្រៀមកែច្នៃធ្វើនេះធ្វើនោះបន្ថែមដោយខ្លួនឯង ក៏ស្រាប់តែបានទៅជីកឃើញរបស់មិននឹកស្មាននៅក្រោមកាំជណ្តើរ ដែលនោះគឺជាខោក្នុងប្រឡាក់ឈាមជោគរហូតទៅដល់ ១២ ខោឯណោះ។
ក្រោយពីឃើញបែបនេះ នាងពិតជាតក់ស្លុតភ័យខ្លាចមិនតិចទេ ហើយទាក់ទងទៅម្ចាស់ផ្ទះចាស់ក៏មិនទាន់បាន នាងក៏សម្រចចិត្តទៅផុសសួរនាំនៅក្នុងបណ្តាញសង្គម ដែលទីមួយនាងចង់ដឹងថា ហេតុអ្វីបានជាត្រូវកប់បែបនេះ ? ករណីបើពួកជាងធ្វើផ្ទះជាអ្នកកប់ តើកប់ដើម្បីអី? និង ចុងក្រោយនាងក៏ចង់ដឹងពីវីធីកែខៃផងដែរ។
យ៉ាងណាមិញ មហាជនក្រោយពីបានឃើញផុសនេះហើយ ម្នាក់ៗនាំគ្នាភ័យស្រៀវជំនួសម្ចាស់ផ្ទះតែម្តង ព្រោះរឿងនេះវាអាចទាក់ទងនឹងខាងផ្លូវងងឹត និង មន្តអាគមផ្សេងៗដែលយើងមើលមិនឃើញ។ ហើយគេក៏បានផ្តល់ជាយោបល់ផ្សេងៗផងដែរ ដោយអ្នកខ្លះឱ្យយកទៅបោះចោលភ្លាមៗ រួចឱ្យនាំវត្ថុសាកសិទ្ធមកចូលក្នុងផ្ទះដើម្បីឱ្យគ្រប់គ្រងរក្សាវិញ ឯអ្នកខ្លះក៏ទៀតក៏ណែនាំឱ្យទៅខាងហុងស៊ុយផងដែរ៕