ចែកគ្នាដឹងផង! ក្រសួងបញ្ជាក់ច្បាស់ៗ ការផ្ទេរកម្មសិទ្ធយានយន្ត គឺមានតម្លៃបែបនេះ
ក្រសួងសាធារណៈការ និង ដឹកជញ្ជូន នាពេលថ្មីៗនេះ បានធ្វើការឆ្លើយតប ទៅនឹងសំណួរដែលមានមហាជនសួរច្រើនជាងគេប្រចាំខែមករា ដែលសំណួរនោះសួរថា ៖ តើការផ្ទេរកម្មសិទ្ធរថយន្តមានតម្លៃប៉ុន្មាន?
ទាក់ទិនទៅនឹងសំណួរដ៏ចាំបាច់ខាងលើ ក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យបានដឹងថា ការផ្ទេរកម្មសិទ្ធិរថយន្តមានតម្លៃដូចខាងក្រោម៖
+ ចំពោះការផ្ទេរកម្មសិទ្ធិក្នុងរាជធានី-ខេត្ត
– រថយន្តធុនតូច ឬធុនស្រាល តម្លៃ ៤៨ ០០០ រៀល
– រថយន្តធុនធំ ឬធុនធ្ងន់ តម្លៃ ៦៧ ០០០ រៀល
+ ចំពោះការផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត
– រថយន្តធុនតូច ឬធុនស្រាល តម្លៃ ១០១ ០០០ រៀល
– រថយន្តធុនធំ ឬធុនធ្ងន់ តម្លៃ ១២៥ ០០០ រៀល
(តម្លៃនេះមិនរួមបញ្ជូលថ្លៃពន្ធប្រថាប់ត្រា ៤ % ឡើយ)
ដោយឡែកចំពោះឯកសារតម្រូវ សម្រាប់ការផ្ទេរកម្មសិទ្ធិរួមមាន៖
– ពាក្យសុំផ្ទេរកម្មសិទ្ធិ (មានផ្ដល់ជូននៅទីតាំងផ្ដល់សេវា) ដែលមានបិតកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)
– លិខិតទិញលក់
– បណ្ណសម្គាល់យានយន្តច្បាប់ដើម និងផ្លាកលេខសម្គាល់យានជំនិះ (ករណីឆ្លងរាជធានី-ខេត្ត)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ (មានសុពលភាព)
– កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល (ក្នុងករណីមិនមានម្ចាស់ដើម)
– អត្តសញ្ញាណប័ណ្ណរបស់ភាគីទាំងអ្នកលក់ និងអ្នកទិញ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរសមត្ថកិច្ច)៕