ប្តឹងអស់ ២ ឆ្នាំបើគិតសរុប ៥០ ដងរឿងធំក្លិនស្អុយ ទម្រាំតែមកមើល សពរលួយសល់តែឆ្អឹង
ករណីសាកសពស្ត្រីអាយុ ៦១ ឆ្នាំម្នាក់ត្រូវបានគេរកឃើញថាបានស្លា-ប់ ក្រោយការដាក់ពាក្យប្តឹង នៃសំណាក់ប្រជាជនដែលរស់នៅក្បែរនោះ តែត្រូវពន្យាពេលគ្មានអ្នកអើពើរហូតដល់ ២ឆ្នាំ ចុងក្រោយទម្រាំរកឃើញមូលហេតុ មនុស្សត្រូវបានរលួយហ្មត់សល់តែឆ្អឹងបាត់ទៅហើយ។
នៅថ្ងៃសុក្រទី ១៨ ខែកុម្ភៈ កន្លងទៅផ្ទះល្វែងមួយនៅផ្លូវ St Mary’s Road Peckham មន្ត្រីប៉ូលិស និង អាជ្ញាធរតំបន់ បានបង្ខំចិត្តគាស់ចូលលំនៅដ្ឋានមួយ ដែលមានទីតាំងនៅភាគអាគ្នេយ៍ទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រ កន្លងទៅនេះ បន្ទាប់ពីអ្នកស្រុកត្រូវបានគេរាយការណ៍ថា បានបន្លឺសំឡេងរោទិ៍នៅលើទ្វារយ៉រដែលររបើកក្នុងផ្ទះ ក្រោយស្ថានភាព ព្យុះ Eunice បានវាយលុករដ្ឋធានីថ្មីៗនេះ។ ខណៈពេលដែលការស្លា-ប់របស់ស្ត្រីចំណាស់រូបនោះ អ្នកជិតខាងបានប្រាប់អ្នកសារព័ត៌មាន ថាពួកគេបានទាក់ទងទៅសមាគមលំនៅដ្ឋានតំបន់ Peabody ដែលជាម្ចាស់លំនៅអចលនទ្រព្យនេះម្តងហើយម្តងទៀតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ អំពី «ក្លិនដ៏អាសោច» ដែលចេញពីផ្ទះល្វែងនេះ។
អ្នករស់នៅតំបន់នោះបានត្អូញត្អែអំពីក្លិនដ៏មហាពិបាកទ្រាំនេះដោយពួកគេយប់ឡើងត្រូវយកក្រណាត់ទៅបិទចន្លោះនៅក្រោមទ្វាររបស់នាងដោយកន្សែង តាំងពីឆ្នាំ ២០១៩ មកម្ល៉េះរហូតក្លាយជាទម្លាប់។ កាលនោះ ក្លិនបានធ្វើឲ្យមនុស្សគ្រប់គ្នាឈឺក្បាល ហើយពេលនាងខ្ញុំមានផ្ទៃពោះ ខ្ញុំក្អួតគ្រប់ពេល។
វេលាដែលសាកសពត្រូវបានគេរកឃើញ មានប៉ូលិសច្រើនណាស់រត់ឡើងតាមជណ្តើរផ្ទះល្វែង កូនប្រុសរបស់ខ្ញុំបាន ទូរស័ព្ទមកខ្ញុំរួចនិយាយថា៖ «ម៉ាក់ មានប៉ូលិសជាច្រើនកំពុងរត់ទៅមកនៅក្នុងប្លុក»។ ហើយយើងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគ្មាននរណាដឹងថាស្ត្រីនៅខាងជាន់លើ បានចែកស្ថានតាំងពីអង្កាល់មកនោះទេ។
មន្ត្រីពាក់ព័ន្ធបាននិយាយថា ករណីសាកសពស្ត្រីអាយុ ៦១ ឆ្នាំ ដែលបានស្លាប់ត្រូវបានរកឃើញនៅខាងក្នុង ត្រូវបានគេចាត់ទុកថាជាករណីមិនអាចពន្យល់បាន តែយើងកំពុងរៀបចំសម្រាប់ការធ្វើកោសល្យវិច័យ។
មកទល់ពេលនេះ មានការលើកឡើងពីកង្វល់ ការព្រួយបារម្ភត្រូវបានលើកឡើងអំពីសុខុមាលភាពរបស់ស្ត្រីដែលរស់នៅតាមតំបន់នោះ។ អាជ្ញាធរតំបន់នោះបានលើកឡើងថា៖ «យើងមានការសោកស្ដាយជាខ្លាំង ដែលដឹងថាអ្នករស់នៅតំបន់យើងបានទទួលមរណភាព។ យើងនឹងខិតខំអស់ពីសមត្ថភាពដើម្បី ធ្វើការយ៉ាងជិតស្និទ្ធជាមួយអុ្នកជួលផ្ទះល្វែងទាំងអស់នៅកន្លែងកើតហេតុដើម្បីតាមដានពីសុខភាពពួកគេក្រោយការរស់នៅក្នុងបរិយាកាសដ៏អាសោចនេះ ហើយពួកយើងនឹងធ្វើការត្រួតពិនិត្យសុខុមាលភាពជាទៀងទាត់ជាមួយមនុស្សដែលងាយរងគ្រោះចាប់ពីពេលនេះតទៅ»៕
ប្រភព៖ theguardian.com