![ព្រះ! ទិញភេសជ្ជៈតាមអនឡាញ បឺតយកៗស្មានតែទឹកកក តែការពិតសុទ្ធតែអំបែងកែវ](https://www.popular.com.kh/wp-content/uploads/2022/02/sr1-42.jpg)
ព្រះ! ទិញភេសជ្ជៈតាមអនឡាញ បឺតយកៗស្មានតែទឹកកក តែការពិតសុទ្ធតែអំបែងកែវ
កាលពីថ្មីៗនេះ មានបុរសម្នាក់បានចែករំលែកវីដេអូរបស់ខ្លួនមួយនៅតាមបណ្តាញសង្គម facebook ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបុរសនោះ បានកុម៉្មង់គ្រឿងផឹកតាមអនឡាញ យកផឹកបានមួយភ្លែត ស្រាប់តែប្រទះសុទ្ធតែអំបែងកែវនៅក្នុងនោះ។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះ បានកុម្ម៉ង់ទិញភេសជ្ជៈរសជាតិផ្សេងៗគ្នា ពី App កុម្ម៉ងអាហារមួយ ចំនួន ៦ កែវ។ ក្នុងនោះ ពេលយកមកដល់ គេក៏បានយកមកផឹកតាមធម្មតា តែផឹកបានបន្តិចក៏មានអារម្មណ៍ថាមានកំទេចអំបែងកែវតូចៗនៅក្នុងមាត់ ទើបយកកែវរបស់ខ្លួនមកមើល ស្រាប់តែប្រទះសុទ្ធតែបំណែកអំបែងកែវធំៗតែម្តង ដែលដើមឡើយគេស្មានថាជាទឹកកកប៉ុណ្ណោះ។
បុរសរូបនេះ ហាក់ហួសចិត្តភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនដែលប្រទះហេតុការណ៍បែបនេះឡើយ ហើយវាពិតជាគ្រោះថ្នាក់មែនទែន ប្រសិនបើក្មេងៗជាអ្នកផឹក ហើយគេរឹតមិននឹកស្មានទៅទៀតថា ម្ចាស់ហាងបណ្តោយឱ្យមានរឿងដូច្នេះសោះ។
យ៉ាងណាមិញ មានមហាជនជាច្រើនបានសម្តែងការហួសចិត្តជាមួយរឿងនេះ ហើយម្ចាស់ហាងក៏បានចេញមុខមកសុំទោសរួចរាល់ ប៉ុន្តែក៏នៅមានអ្នកមួយចំនួននៅតែមិនជឿរឿងនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖