Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មកដឹងអាថ៌កំបាំងដ៏អស្ចារ្យ នៃថ្មគន្លឹះតូចៗនៅលើជញ្ជាំងថ្ម លើកម្រាល ប្រាសាទបុរាណខ្មែរ
យើងធ្វើបាន សង្គម

មកដឹងអាថ៌កំបាំងដ៏អស្ចារ្យ នៃថ្មគន្លឹះតូចៗនៅលើជញ្ជាំងថ្ម លើកម្រាល ប្រាសាទបុរាណខ្មែរ

កក្កដា ២៥, ២០២១

បុព្វបុរសខ្មែរបានបន្សល់ទុកនូវកេរដំណែលប្រវត្តិសាស្រ្តស្ទើរពាសពេញប្រទេសកម្ពុជា ជាពិសេសប្រាង្គប្រាសាទបុរាណឱ្យកូនខ្មែរបានសិក្សាស្វែងយល់មិនចេះចប់ពីអាថ៌កំបាំងនៃកំពូលស្ថាបត្យកម្មទាំងនោះ ។ មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនត្រូវបានអ្នកបុរាណវិទូទាំងជនជាតិខ្មែរ និងបរទេស បានបង្ហាញលាតត្រដាងជាបន្តបន្ទាប់ឱ្យពិភពលោកបានដឹង អំពីប្រាសាទបុរាណដែលមានអាយុកាលពាន់ឆ្នាំរបស់ខ្មែរ ។

តួយ៉ាងប្រាសាទបុរាណខ្មែរ ត្រូវបានពិភពលោកកោតស្ញប់ស្ញែង ដោយសារបុព្វបុរសខ្មែរ បានយកថ្មមក​បន្តប់បណ្ដាក់ត្រួតៗគ្នាឱ្យលេចចេញជារូបរាងប្រាសាទបុរាណដ៏អស្ចារ្យ បន្សល់ទុកមកដល់បច្ចុប្បន្ននេះ ។ តើអ្នកទាំងអស់គ្នាធ្លាប់ចាប់អារម្មណ៍ទេថា នៅតាមជញ្ជាំងប្រាសាទ ឬនៅលើកម្រាលថ្ម នៅតាមប្រាសាទនានា តែងមានដុំថ្មតូចៗនៅចន្លោះនៃផ្ទាំងថ្មធំៗ តើនោះជាថ្មធម្មតា ឬជាអ្វី?

បើតាមទំព័រហ្វេសប៊ុក ពូជខ្មែរអង្គរ បានឱ្យដឹងថា នៅតាមជញ្ជាំងថ្មនៃប្រាសាទខ្មែរ និងកម្រាលផ្សេងៗដែលធ្វើអំពីថ្ម តែងតែមានថ្មគន្លឹះនេះ ។ ថ្មនេះមានតួនាទីថែរក្សាលំនឹងនៃជញ្ជាំងប្រាសាទ ឬកម្រាលខណ្ឌ ។ បើសិនជាត្រូវជួសជុលផ្សេងៗ ត្រូវតែដកកូនសោនេះចេញសិន ទើបងាយស្រួលក្នុងការរើសថ្មជួសជុល បើមិនដូច្នេះទេការរុះរើថ្មនឹងបែកបាក់ច្រើន នាំឱ្យពិបាកធ្វើការងារ ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់