ប្រកាសជ្រើសរើសកូនខ្មែរច្រើននាក់ ផ្ដល់កញ្ចប់លុយជិត ២ម៉ឺនដុល្លារ រៀននៅសាលាប្រៃសណីយ៍
នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញស្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ឆ្នាំសិក្សា២០២១ ។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជនក្នុងយុគសម័យ ឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ ១០០% ឈ្មោះថា ” អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship ” ចំនួន ១០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ៣ ជំនាញនៅ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលមានដូចជា ៖
១. ទូរគមនាគមន៍និងបណ្តាញ (Telecoms & Network)
២. វិទ្យាសាស្រ្តកុំព្យូទ័រ(Computer Science)
៣. ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
ក្នុងនោះ បេក្ខជនជ័យលាភីម្នាក់ៗ នឹងទទួលបានអាហារូបករណ៍ ដែលមានតម្លៃសរុបប្រមាណ ១៧.០០០ ដុល្លារ សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ ក្នុងនោះរួមមានប្រាក់ឧបត្ថម្ភ ១២០ ដុល្លារ ក្នុងមួយខែ និងកុំព្យូទ័រចំនួនមួយគ្រឿង ហើយនិស្សិតដែលរៀនចប់ នឹងមានឱកាសចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទៀតផង ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖