Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 រដូវត្រីត្រូវ ដល់ហើយ! មករៀនក្បាច់ប្រឡាក់ត្រី មិនឱ្យធុំក្លិនស្អុយទេ អាចទុកបានយូរ!
ញុំាអី សង្គម

រដូវត្រីត្រូវ ដល់ហើយ! មករៀនក្បាច់ប្រឡាក់ត្រី មិនឱ្យធុំក្លិនស្អុយទេ អាចទុកបានយូរ!

អត្ថបទដោយ​៖ Vathey ធ្នូ ២៦, ២០២០

កាលពីប៉ុន្មានថ្ងៃមុន «ប្រជាប្រិយ» បានប្រាប់លោកអ្នកពីរបៀបធ្វើត្រីគ្រប់ប្រភេទដើម្បីបំបាត់ក្លិនឆ្អាបរួចមកហើយ ថ្ងៃនេះយើងនឹងមកបង្ហាញលោកអ្នកនូវវិធីងាយៗដើម្បីប្រឡាក់ត្រីទុកមិនឲ្យមានក្លិនស្អុយវិញម្តង ទោះជាត្រូវទុកយូរយ៉ាងណាក៏ដោយ ។

ការប្រឡាក់ត្រី

១) នៅពេលយើងចង់ធ្វើត្រីប្រឡាក់ទុកចៀន ឬ អាំងពិសានៅថ្ងៃក្រោយ (ជាពិសេស ត្រីអណ្តែង ត្រីកន្ធរ-ល-) នោះ យើងតែងតែជួបនឹងបញ្ហាសាច់ត្រីឡើងហើម និង ធុំក្លិនស្អុយ ធ្វើឲ្យលែងចង់ទទួលទាន តែសូមស្រ្តីមេផ្ទះទាំងឡាយកុំបារម្ភអី វិធីថែរក្សាទុកត្រីប្រឡាក់ឲ្យបានយូរ និង មិនធុំក្លិនស្អុយនោះគឺនៅពេលដែលលោកអ្នកធ្វើត្រីទាំងនោះស្អាតហើយ ចូរលាងនឹងទឹកឲ្យបានស្អាតប្រមាណជា ២ ទៅ ៣ ទឹក រួចហើយយកមកច្របល់ប្រឡាក់ជាមួយនឹងអំបិល ស្ករ និង ប៊ីចេង (តាមរសជាតិដែលអ្នកចូលចិត្ត) ទុកចោលប្រមាណជា ២ ទៅ ៦ ម៉ោង ។
២) លុះដល់ពេលគ្រប់កំណត់ហើយ ចូរយកទៅដាក់សំដិលហាលឲ្យត្រូវទាំងខ្យល់ និង ថ្ងៃឲ្យបានប្រមាណជា ៦ ទៅ ១០ ម៉ោង តែប៉ុណ្ណឹងត្រីប្រឡាក់ទាំងនោះនឹងលែងសូវធុំក្លិនអាក្រក់រំខានច្រមុះយើងនៅពេលយកមកអាំង ឬ ចៀនពិសាហើយ ។

វិធីរក្សាទុក

ការរក្សាទុកក៏មិនមែនជារឿងលំបាកដែរ គឺយកត្រីដែលហាលស្ងួតហើយនោះមករុំនឹងក្រដាស់អនាម័យឲ្យបាន ២ ជាន់ (រុំឲ្យជិត) នៅពេលរុំស្រេចហើយ សូមយកក្រដាសកាសែតមករុំខ្ចប់មួយជាន់ទៀត រួចហើយដាក់ចូលក្នុងថង់ចងមាត់ឲ្យជិត រួចយកទៅទុកទូទឹកកកជាការស្រេច ៕

ប្រភព៖ House Wife – ស្ត្រីមេផ្ទះ

រូបភាព៖ fb

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់