Connect with us

Pop Biz

ប្រើលុយតែ ១ពាន់ ទៅ ២ពាន់ដុល្លារ លក់កាហ្វេតាមរទេះ រកចំណូលបានយ៉ាងស្រួល

on

Advertisement

បច្ចុប្បន្នគេសង្កេតឃើញមានអ្នកលក់កាហ្វេតែគុជ កាហ្វេដូង… លក់ហូរហែដោយសារទំនោរប្រជាជនខ្មែរនិយមចូលចិត្តភេសជ្ជៈបែបនោះស្ទើរគ្រប់វ័យ ហេតុនេះអ្នកដែលចង់ប្រកបអាជីវកម្មក្នុងកម្រិតមធ្យមលក់តាមរទេះហោចណាស់ត្រូវមានដើមទុនពី ១៥០០ ទៅ ២០០០ ដុល្លារទើបដំណើរការបាន ។

តាមបទពិសោធរបស់អ្នកប្រកបអាជីវកម្មភេសជ្ជៈកាហ្វេតែគុជ កាហ្វេដូង… ទទួលបានជោគជ័យសុទ្ធ តែបង្ហាញទស្សនៈដូចៗគ្នាថាក្រៅតែពីមានដើមទុនអាចឱ្យអាជីវកម្មដំណើរការបាន ចាំបាច់ត្រូវមានចំណុចពិសេសមួយចំនួនទៀតដើម្បីឱ្យជោគជ័យក្នុងមុខរបរ ។

កញ្ញា ខៀវ ចាន់នេត្រា ហៅ យូអាយ អាយុ ២៤ ឆ្នាំជាស្ថាបនិកបង្កើតកន្លែងលក់ «អាយកាហ្វេថៃដូងក្រអូប» នៅតាមបណ្ដោយផ្លូវ ២៦៥ កែងនឹងផ្លូវ ១៥០ ចំពីខាងក្រោយមន្ទីរពេទ្យព្រះកុសុមៈ  (ពេទ្យលោកសង្ឃ) ដែលពេលនេះពង្រីកសាខាបាន ៣ កន្លែងបង្ហើបឱ្យដឹងពីបទពិសោធផ្ទាល់ខ្លួនថា នៅពេលចាប់ផ្តើមអាជីវកម្មដំបូងនាងបានដាក់ទុនចំនួន ២០០០ ដុល្លារ ដែលបានពីការជួយពីសំណាក់ឪពុកម្តាយរបស់នាង ក្រោយពីបានទៅហាត់រៀនពីរបៀបធ្វើភេសជ្ជៈទាំងនោះពីប្រទេសថៃ ។

ការរើសទីតាំងសម្រាប់លក់គឺសំខាន់ណាស់ ព្រោះយើងលក់តាមដងផ្លូវចាំបាច់ត្រូវរកមើលទីតាំងណាដែលមានការធ្វើចរាចរចុះឡើងច្រើនជិតទីប្រជុំជន សាលារៀន មន្ទីរពេទ្យ… ដើម្បីងាយក្នុងការដែលអតិថិជនចូលទិញ ។

ដោយសារតែទទួលការគាំទ្រច្រើនពីអតិថិជនទើបអាជីវកម្មរបស់កញ្ញា ខៀវ ចាន់នេត្រា ហៅ យូអាយ មានការរីកចម្រើនដើមទុនកើនជាលំដាប់រហូតដល់ពេលនេះនាងមានដើមទុនកើនដល់រាប់ម៉ឺនដុល្លារមានកន្លែងលក់ ៣ កន្លែង និង បុគ្គលិកសរុប ១២ នាក់ និង ឈានដល់ការលក់ហ្វ្រេនឆាយជាបណ្តើរៗទៀតផង ។

ក៏ដូចគ្នាដែរអ្នកស្រី ញៀវ យិនហ្គេច ស្ថាបនិក Queen Bee Café ដែលសុខចិត្តបោះបង់ការងារអាចរកចំណូលបានខ្ទង់ពាន់ដុល្លារអាមេរិកមកចាប់ផ្តើមរបរលក់កាហ្វេតាមចិញ្ចើមផ្លូវមុនពេលដែលអាចវិវត្តន៍ខ្លួនមកជាយីហោមានសាខាចំនួន ១០ ដូចសព្វថ្ងៃបានបង្ហើបប្រាប់ថា នៅឆ្នាំ ២០១៥ អ្នកស្រីចាប់ផ្តើមអាជីវកម្មដំបូងគ្រាន់តែជាអ្នកលក់តាមរទះ ដោយចំណាយដើមទុន ១៥០០ ដុល្លារ ។

ក្នុងការចាប់ផ្តើម រយៈពេល ៣ ខែដំបូង គឺមានការខាតជារៀលរាល់ខែ ប៉ុន្តែខាតមិនច្រើនទេត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះព្រោះអាជីវកម្មគាត់តូច ណាមួយគាត់មានភ្ញៀវជួយទិញច្រើន គ្រាន់តែពេលនោះទឹកភេសជ្ជៈគាត់ធ្វើមិនសូវឆ្ងាញ់ ដូច្នេះមិនអាចទាក់ចិត្តភ្ញៀវឱ្យមកទិញជាប្រចាំបានឡើយ រហូតចូលដល់ ខែទី ៤ ទើបអាចរកប្រាក់ចំណេញវិញបាន ។

សហគ្រិនវ័យ ២៨ ឆ្នាំអ្នកស្រី ញៀវ យិនហ្គេច បានឱ្យដឹងថា ទម្រាំអាចពង្រីកខ្លួនបានដូចបច្ចុប្បន្ន គឺដោយសារតែ Queen Bee Café យកចិត្តទុកដាក់ខ្លាំងទៅលើការបង្កើតផលិតផលថ្មីៗជារៀងរាល់ខែពោលគឺគុណភាពផលិតផលថ្មីរសជាតិឆ្ងាញ់ប្លែករហូត ។ កន្លងទៅមូលហេតុដែលធ្វើឱ្យអាជីវកម្មរបស់គាត់ រកស៊ីខាត ក៏ដោយសារមិនមានផលិតផលថ្មីសម្រាប់អតិថិជន ។ ហេតុនេះហើយទើបគាត់ព្យាយាមស្វែងរក និង ដេញតាមចំណង់ចំណូលចិត្តអតិថិជន តាមរយៈការបង្កើតផលិតផលថ្មី និង ឆ្លៀតទៅរៀនដល់ក្រៅប្រទេស ដើម្បីយកចំណេះដឹងថ្មីមកអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ។

ការជ្រើសទីតាំង គ្រប់សាខាទាំងអស់របស់យីហោតែគុជ Queen Bee Café សុទ្ធតែជ្រើសរើសទីតាំងណាដែលត្រូវនឹងអតិថិជនគោលដៅរបស់ខ្លួន ។ ជាក់ស្តែង សាខានីមួយៗរបស់ Queen Bee Café សុទ្ធតែនៅជិតសាលារៀន កន្លែងធ្វើការ ដែលមានសិស្ស និស្សិត និង បុគ្គលិកធ្វើការផ្សេងៗ ជាដើម ។

សហគ្រិនស្រ្តីវ័យក្មេងខាងលើនេះ បានបញ្ជាក់ប្រាប់ថា គ្រប់អ្នកដែលចង់មកទិញសិទ្ធិអាជីវកម្មពីខាងគាត់ គាត់តែងតែតម្រូវឱ្យអ្នកនោះ មានទីតាំងណាដែលសម្បូរទៅដោយសិស្សសាលា និង អ្នកធ្វើការផ្សេងៗជានិច្ច ។ ព្រោះការជ្រើសរើសទីតាំងក្នុងការបើកហាង គឺជាចំណុចស្លាប់មួយរបស់អាជីវកម្ម ដែលផ្តោតលើវិស័យម្ហូបអាហារ និងភេសជ្ជៈ ។

ការបំរើសេវាកម្មត្រូវបានយកចិត្តទុកដាក់ខ្លាំង លើការផ្តល់សេវាកម្មដល់អតិថិជនដែលនេះ ជាចំណុចពិសេសមួយ ដែលជួយឱ្យអាជីវកម្មរបស់គាត់ទទួលបានជោគជ័យ ៕

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
រៀបការជិត ២០ ឆ្នាំ និង មានកូនដល់ទៅ ៥ នាក់តែ ខៀវ សំភេទ នៅតែសង្ហាដដែល!
តារាស្រីល្បីទាំងនេះ ត្រូវបងប្អូនត្រកូលអភិជន ៣ គ្រួសារ ឆក់បេះដូងបានសម្រេច

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន22 hours ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន23 hours ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា2 days ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន4 days ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន5 days ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...

អត្ថបទក្រុមហ៊ុន5 days ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok -TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។ តាមរយៈកិច្ចសហការនេះ UFC និង...

អត្ថបទក្រុមហ៊ុន6 days ago

តារាចម្រៀង មាស សុខសោភា រកឃើញទ្រនំថ្មីគឺផលិតកម្ម «រាម» ជាមួយពិធីស្វាគមន៍ដ៏កក្រើក

ពេលនេះតារាចម្រៀងស្រី មាស សុខសោភា ដែលត្រូវបានមហាជន និងអ្នកគាំទ្រនាងទទួលស្គាល់ថា ពិតជាមានសំឡេងធម្មជាតិទាំងច្រៀងបទចម្រៀងជាភាសាបរទេស និងចម្រៀងជាតិនោះបានសម្រេចចិត្តចូលទ្រនំថ្មីគឺ ផលិតកម្ម «រាម» ដោយនាងបានចុះកិច្ចសន្យារយៈមួយឆ្នាំហើយនាងបញ្ជាក់ថាបើទៅមុខដំណើរការល្អអាចនាងនៅក្នុងផលិតកម្មនេះរហូត ។ ក្នុងថ្ងៃសម្ពោធផលិតកម្ម «រាម» នារាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រីមៀរសែនសុខគេបានចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងចំពោះការបង្ហាញវត្តមានតារា២ដួងរបស់ផលិតកម្មរាមដែលមានតារាចម្រៀងស្រីមាស សុខសោភា និង តារាចម្រៀងប្រុសលោក...

អត្ថបទក្រុមហ៊ុន1 week ago

បុរី ប៉េង ហួត បើកសម្ពោធ​ជា​ផ្លូវការគម្រោង​ថ្មី​បែប​អេកូ​ធម្មជាតិ 3 គម្រោង​ព្រម​គ្នា ក្នុង​ព្រឹត្តិការណ៍ «សុភមង្គល​ថ្មី​បែប​ធម្មជាតិ​»

នា​ព្រឹក​ថ្ងៃទី ​19 ខែកុម្ភៈ ឆ្នាំ​ 2021 បុរី ប៉េង ហួត បាន​ប្រារព្ធ​កម្ម​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ គម្រោង​ថ្មី បែប​អេកូ​ធម្មជាតិ 3 គម្រោង​ព្រម​គ្នា រួមមាន គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​ម៉ែ​នស៍...

អត្ថបទក្រុមហ៊ុន1 week ago

​ការតាំងពិព័រណ៍​ និង ​លក់​សៀវភៅ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក ​បាន​ត្រលប់​មកវិញ​ ​ជាមួយនឹង​ការដាក់​លក់​នៅលើ​ប្រព័ន្ធ​អន​ឡាញ​

​រីករាយ​ជាមួយនឹង​សៀវភៅ​ប្រមាណ​ ២០​ លាន​ក្បាល និង ​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​រហូតដល់​ ៩០% នៅលើ​គេហទំព័រ​លក់​សៀវភៅ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក ចាប់ពី​ថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​ ០៣ ខែមីនា ឆ្នាំ​ ២០២១ ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ៖...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ធំៗចំនួន ៣ នៅ​កម្ពុជា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​

​ភ្នំពេញ ថ្ងៃទី ​១៨ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​៖ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្នុងនោះ​រួមមាន ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង បានចុះ​ហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ទូរទស្សន៍​ធំៗ​ចំនួន​...