Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មកស្គាល់ប្រទេសទាំង ១១ ប្តូរពីឈ្មោះចាស់មកឈ្មោះថ្មីដល់សព្វថ្ងៃ ក្នុងនោះមាន ២ ស្ថិតក្នុងតំបន់អាស៊ាន
ដឹងទេ សង្គម

មកស្គាល់ប្រទេសទាំង ១១ ប្តូរពីឈ្មោះចាស់មកឈ្មោះថ្មីដល់សព្វថ្ងៃ ក្នុងនោះមាន ២ ស្ថិតក្នុងតំបន់អាស៊ាន

ឧសភា ៣០, ២០២១

ប្រទេស ឬ រដ្ឋឯករាជ្យទាំងអស់នៅលើពិភពលោក សុទ្ធតែបានឆ្លងកាត់នៅប្រវត្តិសាស្រ្ត និង ការគ្រប់គ្រងប្រទេសខុសៗគ្នា ទៅតាមវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ឬ កត្តាផ្សេងៗដូចជាសង្រ្គាមជាដើម ។ ក្នុងចំណោមហេតុផលទាំងនោះ បានធ្វើឱ្យប្រទេសទាំង១១ ខាងក្រោមនេះសម្រេចចិត្តប្តូរឈ្មោះប្រទេសរបស់ខ្លួនពីផែនទីពិភពលោក ។

១. ហូឡង់ ប្តូរទៅជា The Netherlands៖ ដើម្បីបង្រួបបង្រួមតំបន់ទាំងពីនៃប្រទេស Netherland រួមមាន ហូឡង់ខាងជើង និង ហូឡង់ខាងត្បូង​ ទើបតំបន់ទាំង២ តម្រូវឱ្យមានឈ្មោះតែមួយ ។

២. Ceylon ដូរទៅជា Sri Lanka៖ ប្រទេសSri Lanka សព្វថ្ងៃបានប្តូរឈ្មោះមកពី Ceylon បុរាណ នៅពេលដែលប្រទេសត្រូវបានគ្រប់គ្រងដោយ ព័រទុយហ្គាល់នៅក្នុងឆ្នាំ ១៥០៥ ។

៣. សាធារណៈរដ្ឋ Macedonia ប្តូរទៅជា សាធារណៈរដ្ឋ Macedonia ខាងជើង៖ បានធ្វើឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ ដោយមូលហេតុនៅពេលចូលជាសមាជិក NATO និង កុំឱ្យយល់ច្រលំជាមួយប្រទេសជិតខាងគឺ ហ្រ្គិច ដែលមានតំបន់ឈ្មោះ Macedonia ។

៤. សាធារណៈរដ្ឋ Czech ប្តូរជា Czech៖ នៅខែមេសា ឆ្នាំ ២០១៦ ដើម្បីបង្រួញឈ្មោះឱ្យខ្លីងាយស្រួលសម្រាប់កម្មវិធីកីឡារបស់ប្រទេស និង ងាយស្រួលសម្រាប់ការហៅក្នុងភាសាផ្លុវការទាំង៦របស់ខ្លួន ។

៥. Swaziland ទៅជា Eswatini៖ រដ្ឋមួយនេះស្ថិតនៅក្នុងទ្វីបអាហ្រ្វិក បានប្តូរឈ្មោះនៅក្នុងខែមេសា ឆ្នាំ២០១៨ ដោយព្រះមហាក្សត្ររបសខ្លួន ដែលការប្តូរនេះគ្រាន់តែប្តូរឱ្យដូចជាភាសានិយាយរបស់ប្រជាពលរដ្ឋខ្លួនប៉ុណ្ណោះ ។

៦. Alto Volta ប្តូរទៅជា Burkina Faso៖ ស្ថិតក្នុងពេលនៃពិធីអបអរសាទរខួ​បទី២០នៃការទទួលឯករាជ្យរបស់ប្រទេសខ្លួននៅឆ្នាំ ១៩៨៤ ដែលមានន័យជាភាសាតំបន់ថា ដែនដីសម្រាប់មនុស្សប្រុស ។

៧. ភូមា ប្តូរទៅជា មីយ៉ាន់ម៉ា៖​ នៅឆ្នាំ ១៩៨៩ ដែលដឹកនាំដោយមេដឹកនាំយោធារបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសរសេរជាភាសារបស់ខ្លួន Myanma ។

៨. សៀម ប្តូរទៅជាថៃ៖ បានធ្វើឡើងតាំងពីឆ្នាំ ១៩៣៩ មកម្ល៉េះ ។ នៅក្នុងភាសាថៃ ឈ្មោះថៃនេះមានន័យថា «ប្រទេសនៃប្រជាជនសេរី» បញ្ជាក់ពីការទទួលបានសេរីភាពពីចិននៅពេលនោះ ។

៩. អាឡឺម៉ង់ អាហ្រ្វិកនិរតី ប្តូរទៅជា Namibia៖ បន្ទាប់ពីទទួលឯករាជ្យពីប្រទេសអាឡឺម៉ង់នៅឆ្នាំ ១៩៩០ ។

១០. Cape Verde ប្តូរជា សាធារណៈរដ្ឋ Cabo Verde៖ ដែលធ្វើឡើងនៅក្នុងឆ្នាំ២០១៣ ដែលត្រូវបានហៅដោយអ្នកនេសាទព័រទុយហ្គាល់ដែលបានរកឃើញកោះនេះនៅក្នុងឆ្នាំ​១៤៤៤ ។

១១. រដ្ឋសេរី Irish ប្តូរទៅជា Ireland៖ នៅឆ្នាំ ១៩៣៧ ដើម្បីផ្តាច់ខ្លួនចេញពីចក្រភពអង់គ្លេស ដែលឈ្មោះនេះហៅតាមភាសា Irish មានន័យថា រដ្ឋសេរី Irish នោះឯង ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់