អាការប្លែកៗទាំង ៤ យ៉ាង កើតលើអ្នកដាច់លុយចាយ មិនមែនដោយសារមានជំងឺអីទេ
«លុយមិនសំខាន់តែអត់លុយចាយបានសំខាន់» តើអ្នកធ្លាប់ឮឃ្លានេះទេ? ពិតណាស់បើអ្នកមិនមានប្រាក់ អ្នកមិនអាចធ្វើអ្វីបាន ចង់ទៅនេះក៏មិនបាន ចង់ទៅនោះក៏មិនបាន ។ ខាងក្រោមនេះជាការសាកសួរពីយុវជនមួយចំនួន នៅពេលពួកគេអស់លុយចាយតែងមានអាការប្លែកៗដូចខាងក្រោមនេះ៖
១. ចុចតែទូរស័ព្ទ មើលតែទូរទស្សន៍ដើរចុះដើរឡើងតែក្នុងផ្ទះ
តើនៅពេលដាច់លុយអ្នកអាចធ្វើអ្វីបានក្រៅពីសកម្មភាពទាំងនេះ? នៅពេលអស់លុយពីខ្លួនអ្នកមិនចង់ទៅណាទាំងអស់ មិនចង់សូម្បីណាត់ជួបមិត្តភក្ដិស្និទស្នាល ។ ដូច្នេះអ្នកអាចនឹងកើតមានអារម្មណ៍ធុញថប់ ធ្វើអីក៏មិនសុខមើលទូរទស្សន៍ក៏មិនល្អមើល ចុចទូរសព្ទតែគ្មានអ៊ីនធើណេតព្រោះគ្មានលុយបញ្ចូល ។ បែបនេះនាំឱ្យដើរឆ្លេឆ្លារតែក្នុងផ្ទះប៉ុណ្ណោះ ។
២. មានអារម្មណ៍ឃ្លាននេះឃ្លាននោះមិនឈប់
តាមបទពិសោធន៍អ្នកដាច់លុយចាយប្រាប់ថា ពេលមានលុយពេញដៃរកនឹកហូបអីមិនឃើញសោះ តែពេលអត់លុយវិញបើកហ្វេសប៊ុកឃើញគេបង្ហោះអាហារឆ្ងាញ់ៗ អង្គុយស្រក់ទឹកមាត់តែម្ដង ។ ប៉ុន្តែអ្នកមិនអាចទិញហូបបាន មានតែមី ពងទា ហូបឱ្យតែបានឆ្អែតៗសិន ។
៣. ចាប់ផ្ដើមចេះកុហកមិត្តភក្ដិ
នៅពេលដាច់លុយចាយ មនុស្សមួយចំនួនដាច់ចិត្តកុហកមិត្តភក្ដិ ព្រោះមិនហ៊ានប្រាប់ត្រង់ៗនោះទេ ។ នៅពេលដែលមិត្តភក្ដិបបួលទៅដើរលេង ឬហូបអី បែរជាចេះបដិសេធដោយមានការលាក់បាំងការពិតដូចជា ជាប់រវល់ធ្វើនេះធ្វើនោះ ឬម៉ាក់មិនឱ្យចេញក្រៅជាដើម ។
៤. មានអារម្មណ៍មួម៉ៅ ធុញៗ ធ្វើអីក៏មិនត្រូវចិត្ត
ចំណាំថា អ្នកមិនធ្លាប់បែបនេះពីមុនមកទេ ទើបតែពេលអស់លុយចាយទើបមានអាការៈបែបនេះ ។ ដូច្នេះកុំគិតថាខ្លួនឯង មានបញ្ហាផ្លូវចិត្តអីឱ្យសោះ ព្រោះអ្នកមានវិបត្តិផ្លូវចិត្តមិនមែនអាចកើតត្រឹមមួយថ្ងៃពីរថ្ងៃបានឡើយ ។ បើអ្នកមានលុយវិញមុខជាសប្បាយចិត្តស្រស់ថ្លាវិញមិនខាន ៕