
អំពិលពែក ជាសត្វមួយប្រភេទដែលត្រូវបានពិភពលោក ហៅថាសត្វវេទមន្ត ដោយសារតែការបញ្ចេញពន្លឺពណ៌លឿងភ្លឹបភ្លែតៗនៅពេលយប់របស់វា ហើយអ្នកក៏ប្រហែលជាបានចាំនូវកុមារភាពដ៏សប្បាយរីករាយរបស់អ្នកពេលឃើញពួកវាម្តងៗដែរ ។
ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ គឺអ្នកវិទ្យាសាស្រ្តបានបង្ហាញថាសត្វអំពិលអំពែកនេះកំពុងតែរងគ្រោះថ្នាក់ប្រឈមនឹងការផុតពូជដោយសារតែការបាត់បង់នូវជម្រកធម្មជាតិរបស់វា ការប្រើប្រាស់ថ្នាំបំពុល និង ពន្លឺភ្លើងអគ្គិសនីផ្សេងៗ ។
ការបាត់បង់នូវជម្រកព្រៃឈើធម្មជាតិ បានបង្កឱ្យមានការបាត់បង់ផងដែរ នូវជីវិតដែលរស់នៅពឹងផ្អែកក្នុងនោះ ។ ជាមួយគ្នានោះដែរអំពិលអំពែក បានរងគ្រោះជាខ្លាំងដោយសារវាត្រូវការ ស្ថានភាពធម្មជាតិដ៏ប្រសើរបំផុតដើម្បីបំពេញនូវវដ្ដជីវិតរបស់វា ។
មួយវិញទៀត អ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលគឺ ការប្រើប្រាស់ភ្លើងនៅពេលយប់កាន់តែមានការកើនឡើងយ៉ាងខ្លាំង ហើយពន្លឺភ្លើងជម្រុះពណ៌ខ្លាំងៗដែលមានឥទ្ធិពលក្នុងវិសាលភាពធំ ជាហេតុមួយប៉ះពាល់ដល់ពពួកអំពិលអំពែកផងដែរ ។
លើសពីនេះទៅទៀតសត្វប្រភេទនេះក៏ត្រូវបានរងការយាយីរំខានពីការរីករាលដាលនៃចំនួនអ្នកទេសចរទៅតាមតំបន់នានាដែលពួកវារស់នៅ ព្រោះកាលណាមានមនុស្សច្រើន ធម្មជាតិជាច្រើនក៏មានការប្រែប្រួលដោយសារការកែច្នៃទៅជាផ្ទះសំណាក់ និង ការប្រើយានយន្តចេញចូលញឹកញាប់ជាដើម ៕
ប្រភព៖ CNN