ភ្ញាក់ផ្អើល! អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ប្រកាសកើតជំងឺមហារីកក្រពេញប្រូស្តាតកម្រិតខ្ពស់

Share This

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានរកឃើញថាកើតមានជំងឺមហារីកក្រពេញប្រូស្តាតដែលបានរាលដាលទៅដល់ឆ្អឹងរបស់លោក និង កំពុងពិចារណាជម្រើសសម្រាប់ការព្យាបាល។

បើតាមសេចក្ដីប្រកាសពីខាងការិយាល័យអតីតប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅបានរៀបរាប់ថា៖ «លោក Joe Biden បានកើតជំងឺមហារីកក្រពេញប្រូស្តាត។ វាជាប្រភេទមហារីកដ៏កាចសាហាវមួយ ប៉ុន្តែមើលទៅវាដូចជាប្រភេទងាយនឹងប្រតិកម្មអ័រម៉ូន (hormone-sensitive) ដូច្នេះវាអាចផ្ដល់ឱកាសក្នុងការគ្រប់គ្រងជំងឺនេះបាន។ លោកប្រធានាធិបតី និង ក្រុមគ្រួសាររបស់លោកកំពុងតែពិនិត្យមើលលើជម្រើសក្នុងការព្យាបាលជាមួយក្រុមគ្រូពេទ្យជំនាញ»

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យបានរកឃើញដុំសាច់មហារីកក្រពេញប្រូស្តាតខណៈពិនិត្យសុខភាពរបស់លោក Joe Biden កាលពីសប្ដាហ៍មុន ក្រោយអតីតប្រធានាធិបតីវ័យ ៨២ ឆ្នាំរូបនេះមានអាការពាក់ព័ន្ធនឹងតម្រងនោម។ តាមការបញ្ជាក់ពីគ្រូពេទ្យ៖ «នៅថ្ងៃទី ១៦ ខែឧសភា លោក (Joe Biden) បានរកឃើញកើតមានជំងឺមហារីកកម្រិតខ្ពស់ក្នុងលំដាប់ពិន្ទុ Gleason ៩ ដែលវាបានរាលដាលទៅដល់ឆ្អឹងរបស់លោក»

លំដាប់ពិន្ទុ Gleason គឺជាមាត្រដ្ឋានសម្រាប់វាស់រកកម្រិតនៃជំងឺមហារីកក្រពេញប្រូស្តាត ដោយការគណនាបូកសរុបពិន្ទុនៃប្រភេទកោសលិកាលេចធ្លោជាងគេបំផុតចំនួន ២ លើដុំសាច់មហារីក ដោយកម្រិតមាត្រដ្ឋានមានពី ១ ដល់ ៥។ ពិន្ទុ Gleason ចំនួន ៩ មានន័យថាវាជាដុំសាច់មហារីកកាចខ្លាំងបំផុត។

តាមប្រភពមួយបានចេញមកបញ្ជាក់ថា លោក Joe Biden បានចំណាយពេលចុងសប្ដាហ៍នៅផ្ទះរបស់លោកនៅក្រុង Wilmington រដ្ឋ Delaware សហរដ្ឋអាមេរិក។ មកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានច្បាស់ការណាបញ្ជាក់ពីទីតាំងដែលអតីតប្រធានាធិបតីអាមេរិករូបនេះទទួលការព្យាបាលជំងឺមហារីកនៅឡើយនោះទេ៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆេង ប្រសិទ្ធ ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ពីកុមារាតូចច្រមក់ក្លាយជាកំលោះសង្ហា ក្រោយស្ងប់ស្ងាត់មួយរយៈ

មុខឡើងកំប្លង់ៗ! ទីបំផុត តារាកំប្លែង ខ្ញុង សម្រាលបានកូនស្រីដ៏ឃ្យូត ប្រកបដោយសុវត្ថិភាពទាំងម្ដាយ និង កូន

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

ព័ត៌មានបន្ថែម

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ផ្អើលទាំងព្រឹក! នៅស្វាយរៀង មានឧក្រិ-ដ្ឋ-ជនមួយក្រុម ចូលទៅបា-/ញ់រំដោះអ្នកទោសម្នាក់ នៅតុលាការ

ទីបំផុត! លោកឧត្តមសេនីយ៍ឯកផ្កាយ ៣ ដែលប្រើសម្ដីអសុរោះគ្មានសីលធម៌ដាក់មន្ត្រីក្រោមឱវាទ ឱ្យតាមស៊ីញ៉េដល់កំពង់សោម ត្រូវអនុវត្តវិន័យជាធរមាន

ឪពុកទុយ៌ស! ខឹងប្រពន្ធ បែរជារៀបគម្រោងជាមួយសាច់ញាតិសំ-ឡេះកូនប្រុសបង្កើត ដើម្បីយកលុយធានារ៉ាប់រង

ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ