ពុ-ទ្ធោ! នារីទេសចរម្នាក់ធ្លាក់ចូលភ្នំភ្លើងនៅឥណ្ឌូនេស៊ី ក្រុមសង្គ្រោះព្យាយាមជួយអស់ពេល ៤ ថ្ងៃ តែអកុសលនៅជួយមិនបាន

Share This

នារីទេសចរសញ្ជាតិប្រេស៊ីលម្នាក់ ជាប់គាំងក្នុងភ្នំភ្លើងរយៈពេល ៤ ថ្ងៃ ក្រោយពេលរូបនាងឡើងលេងជ្រលងភ្នំក្បែរភ្នំភ្លើងសកម្មនោះនៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមសង្គ្រោះបានស្វះស្វែងព្យាយាមជួយផងដែរ ប៉ុន្តែដោយសារការរាំងស្ទះពីអាកាសធាតុមិនល្អទើបអ្វីៗត្រូវហួសពេលដោយនារីរូបនោះទម្រាំរកឃើញចុះជួយបានគឺរូបនាងបានបាត់បង់ជីវិតទៅហើយ។

ជនរងគ្រោះមានឈ្មោះថា Juliana Marins អាយុ ២៦ ឆ្នាំ បានឡើងភ្នំលេងជាមួយក្រុមមិត្តភក្តិរបស់នាងនៅភ្នំ Rinjani ប្រទេសឥណ្ឌូនេស៊ី។ យ៉ាងណាមិញ ខណៈកំពុងដើរឡើងភ្នំនោះ នាងស្រាប់តែរអិលធ្លាក់ចុះទៅក្រោមក្នុងកម្ពស់ជាង ១៤៩ ម៉ែត្រ កាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ។ មកដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ជនរងគ្រោះក៏រអិលធ្លាក់ចុះទៅក្រោមថែមជាង ៤៨៧ ម៉ែត្រទៀត។

សម្រែកស្រែកឱ្យជួយពីជនរងគ្រោះត្រូវបានឮពេលធ្លាក់ដំបូងៗ ដោយតាមរូបភាពដែលចាប់បានដោយដ្រូនក៏បង្ហាញឱ្យឃើញរូបនាងនៅមានជីវិតផងដែរក្រោយធ្លាក់ចុះភ្លាម។ ទោះជាយ៉ាងណា ក្រុមសង្គ្រោះមិនអាចចុះទៅដល់ទីតាំងដែលនាងធ្លាក់នោះឡើយដោយសារតែអ័ព្ទខ្លាំងហ៊ុំព័ទ្ធភ្នំភ្លើងបូករួមនឹងស្ថានភាពលំបាកផ្សេងៗទៀត។

រហូតដល់ ៤ ថ្ងៃក្រោយ អាកាសធាតុបានប្រសើរឡើងវិញ ក្រុមសង្គ្រោះក៏រកឃើញជនរងគ្រោះ តែអកុសលគឺរកឃើញនាងក្នុងសភាពជាសាកសពទៅហើយ។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅមិនទាន់មានការបញ្ជាក់ច្បាស់ណាមួយឡើយថា Marins បាត់បង់ជីវិតទៅនៅពេលណា ឬខាងក្រុមសង្គ្រោះអាចចុះទៅយកសាកសពរបស់នាងបានឬយ៉ាងណានោះឡើយ៕

ប្រភព៖ NyPost

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) ប្រឹងរកចំណូលគ្រប់ច្រក! គឹម សីហា ឆ្លៀតពេលចុងសប្តាហ៍ លក់ភេសជ្ជៈបែបឃ្យូតៗនៅ Walk Street

(វីដេអូ) មិនមែនរៀនត្រឹមមួយចេះលំៗទេ! ងិន ម៉ារ៉ាឌី ស្ទាត់ជំនាញលើវិស័យក្រចក ឈ្នះពានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

ស្ត្រីម្នាក់ខឹងចិត្តដាក់ពាក្យប្ដឹងមេខ្លួនឯង ព្រោះចូលធ្វើការ ២០ ឆ្នាំហើយ មេអត់មានឱ្យធ្វើអីសោះ ចាំតែដល់ថ្ងៃបើកប្រាក់ខែៗ

រដ្ឋាភិបាលថៃចាប់ផ្តើមភ័យ ពេលរកឃើញប្រជាជនកើតជំងឺស្វាយ និង ប្រ/មេះ..ទឹក-បាយ ច្រើនជាងធម្មតាក្នុងឆ្នាំ ២០២៥ នេះ

ព័ត៌មានបន្ថែម

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

រដ្ឋាភិបាលថៃចាប់ផ្តើមភ័យ ពេលរកឃើញប្រជាជនកើតជំងឺស្វាយ និង ប្រ/មេះ..ទឹក-បាយ ច្រើនជាងធម្មតាក្នុងឆ្នាំ ២០២៥ នេះ

ក្ដៅៗ! មីយ៉ាន់ម៉ា​ បញ្ជាឱ្យបិទព្រំដែនមីយ៉ាន់ម៉ា-ថៃ Mae Sot-Myawaddy ជាឯកតោភាគី ធ្វើឱ្យឡានដឹកអីវ៉ាន់ថៃកកស្ទះរាប់សិបគ្រឿង

ទឹកដីត្រជាក់ត្រជំ! នៅស្ទឹងត្រែង រកឃើញដើមឈើ អាយុកាលចន្លោះពី «១០ ម៉ឺនឆ្នាំ ទៅ ២ លានឆ្នាំ» ក្នុងស្រុកសេសាន

ទើបឆេះព្រះវិហារប៉ុន្មានថ្ងៃមុន ឥលូវនៅថៃ ប្រទះករណីឆេះស្រដៀងគ្នាក្នុងវត្តល្បីមួយនៅឈៀងម៉ៃ តែលើកនេះធ្ងន់ជាងលើកមុន

កំពុងផ្ទុះល្បី! កូនខ្មែរមួយរូបនៅសៀមរាប យកកាហ្វេ គូរចេញជារូបលោក Michael B Alfaro លទ្ធផលចេញមកអស្ចារ្យខ្លាំង

ក្រោយមានទាហានបែ-កសតិ បង្កហានិភ័យដល់ប្រជាជន ពេលនេះកងភូមិន្ទថៃ បញ្ជូនក្រុមគ្រូពេទ្យឱ្យទៅពិនិត្យផ្លូវចិត្តក្រុមទាហានដល់ជាយដែន

ក្រុមហ៊ុន Kofi ចេញលិខិតសូមទោស​ចំពោះកំហុសឆ្គងទាក់ទងនឹងបាកូដ និង សុំការយោគយល់ពីមហាជនក្នុងស្មារតីខ្មែរតែមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ