ថ្ងៃ ១៦ មេសា ប្រទេសធំៗដល់ទៅ ៣ រងគ្រោះរញ្ជួយដីដូចគ្នា ខ្លះប៉ះពាល់ខ្លាំង ចំណែកខ្លះទៀតក៏ស្រាល

Share This

កាលពីព្រឹកថ្ងៃទី ១៦ មេសា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានឧតុនិយមប្រចាំប្រទេសថៃបានប្រកាសថា មានគ្រោះរញ្ជួយដីកម្រិត ៤.១ រ៉ិចទ័រ បានកើតមានឡើងនៅប្រទេសមីយ៉ាន់ម៉ា បង្កការរញ្ជួយនៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ។

គ្រោះរញ្ជួយដីនេះដែរកើតមានក្នុងជម្រៅប្រមាណ ១៥ គីឡូម៉ែត្រ ដោយចំណុចកណ្ដាលស្ថិតនៅចម្ងាយ ១៦០ គីឡូម៉ែត្រភាគពាយ័ព្យខេត្ត Mae Hong ប្រទេសថៃ។ ពលរដ្ឋនៅតាមតំបន់ព្រំដែនគឺទទួលអារម្មណ៍រញ្ជួយ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ណាបញ្ជាក់ពីការខូចខាត ឬរងគ្រោះដល់អាយុជីវិតនោះឡើយ។

ជាមួយគ្នានោះដែរ ខាងទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានបង្ហាញដែរថា នៅភាគខាងត្បូងប្រទេសហ្វីលីពីនក៏បានរងគ្រោះរញ្ជួយដីដូចគ្នាជាមួយកម្រិត ៥.៦ រ៉ិចទ័រ ដោយគ្រោះរញ្ជួយដីនេះដែរកើតមានឡើងនៅកោះ Mindanao ក្នុងជម្រៅប្រមាណ ៣០ គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះកំណត់ថាជាគ្រោះរញ្ជួយដីកម្រិតខ្លាំង ប៉ុន្តែដោយសារតែវាកើតឡើងមិនក្នុងរយៈពេលយូរ ដូច្នេះមិនមានេបាយការណ៍បញ្ជាក់ពីការខូចខាត ឬករណីស្លាប់នោះឡើយ។

ដោយឡែក ក្នុងថ្ងៃទី ១៦ ខែមេសា ជាមួយគ្នានេះ នៅតំបន់ Hindu Kush នៃប្រទេសអាហ្វហ្គានីស្ថាន ក៏រងគ្រោះរញ្ជួយដីផងដែរក្នុងកម្រិត ៥.៩ រ៉ិចទ័រ ដោយការរញ្ជួយកើតមានដល់ក្រុង New Delhi និង បណ្ដាតំបន់នានាផ្សេងទៀតក្នុងប្រទេសឥណ្ឌាទៀតផង។ គ្រោះរញ្ជួយដីនេះ វាយប្រហារក្នុងជម្រៅ ៧៥ គីឡូម៉ែត្រ ដោយខាងមជ្ឈមណ្ឌលជាតិផ្នែកគ្រោះរញ្ជួយដីប្រចាំប្រទេសឥណ្ឌាបានបញ្ជាក់ថា នេះចាត់ទុកជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលអាចបង្កជាការខូចខាតធ្ងន់ធ្ងរ ជាពិសេសទីតាំងនៅក្បែរចំណុចកណ្ដាលនៃការរញ្ជួយដី។ យ៉ាងណាមិញ មកទល់ពេលនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពីករណីស្លាប់ និង ការខូចខាតណាមួយឡើយ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ