ក្ដៅគគុក! តារាប្រុសចិន Leo Wang Yiran ល្បីសម្ដែងក្នុងរឿងខ្លីៗ ត្រូវអតីតសង្សារហែ.-កចរិតហ្ស៊ីនខ្ទេច ធ្វើឱ្យនាងទ្រាំនៅជាមួយទៀតលែងបាន

Share This

Micro-dramas ដែលជារឿងភាគខ្លីៗថតបង្ហោះតាមបណ្ដាញសង្គមក្នុងប្រទេសចិន បច្ចុប្បន្នកំពុងតែផ្ទុះប្រជាប្រិយភាពខ្លាំងរហូតធ្វើឱ្យតារាសម្ដែងក្នុងរឿងខ្លីៗទាំងនេះមួយចំនួនធំក៏ទទួលភាពល្បីល្បាញមិនចាញ់តារាសម្ដែងតាមផលិតកម្មធំៗផងដែរ។

ក្នុងចំណោមនោះ តារាប្រុស Leo Wang Yiran ដែលបានបង្ហាញខ្លួនសម្ដែងក្នុងរឿងខ្លីៗជិត ៦០ រឿងចាប់តាំងពីឆ្នាំ ២០២៣ មកនេះ ក៏ទទួលបានការគាំទ្រខ្លាំងរហូតជាប់ងារជា «រាជបុត្រប្រចាំរឿង micro-dramas» ទៀតផង។ តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះបានឆក់យកបេះដូងទស្សនិកជនក្នុងតួសម្ដែងជា CEOs និង តួប្រុសដ៏មានមន្តស្នេហ៍ ជាពិសេសក្នុងរឿង «If Tears Remember You» និង រឿង «30 000 Feet of Secret Love»

យ៉ាងណាមិញ ងាកមកជីវិតក្រៅសាច់រឿងរបស់តារាសម្ដែងប្រុសរូបសង្ហានេះ គឺមើលទៅមិនល្អមិនរលូនដូចជាក្នុងសាច់រឿងនោះឡើយ។ ជាក់ស្ដែង ថ្មីៗនេះ តារាប្រុស Leo បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមប្រទេសចិន ក្រោយអតីតមិត្តស្រីរបស់លោកចេញមកប្រកាសពីការបែកគ្នាជាសាធារណៈ និង ថែមទាំងហែកហួរចរិតមិនល្អរបស់លោកមួយចំនួនផងដែរ ធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

ក្នុងការបង្ហោះរបស់អតីតមិត្តស្រីតារាប្រុសរូបនេះបានសរសេររៀបរាប់ថា៖ «ដើម្បីជៀសវាងការយល់ច្រឡំមួយចំនួន ខ្ញុំមកទីនេះដើម្បីប្រកាសជាផ្លូវការថា ទំនាក់ទំនងស្នេហាខ្ញុំពីមុនត្រូវបានបញ្ចប់ហើយ សូមកុំមករំខានខ្ញុំទៀតអី»។ នៅពេលមហាជនងឿងឆ្ងល់ និង សួរអំពីមូលហេតុ នាងក៏បានតបបន្ថែមថា ៖ «ពួកយើងគឺមិនស័ក្ដិសមជាមួយគ្នាឡើយ។ នៅជាមួយគាត់គឺស្ត្រេសខ្លាំងណាស់ ខ្ញុំទ្រាំទៀតមិនបានទេ»

នៅពេលមហាជនជីកសួរបន្ថែមថាតើ Leo ខ្វះខាតអ្វីខ្លះ នាងក៏បានតបវិញថា៖ «គាត់គឺញៀននឹងអ៊ីនធឺណែតខ្លាំង ហើយផោមញឹកខ្លាំងឯក្លិនក៏អាក្រក់ទៀត»។ បន្ថែមពីនេះ នាងក៏រៀបរាប់ដែរថា ក្រុមគ្រួសារនាងរកឃើញថា ពួកគេទាំងពីរគឺមិនត្រូវគ្នាឡើយ បើតាមក្បួនប៉ាជឺ (bazi) ហើយនេះក៏ជាចំណុចមួយធ្វើឱ្យចំណងស្នេហ៍ពួកគេឈានដល់ថ្ងៃបញ្ចប់ដែរ៕

ប្រភព៖ 8days

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) ចរិតមិនសមតួនាទី! អ្នកនាំពាក្យក្រសួងការពារជាតិថៃ Boom Panadda បង្ហាញកាយវិការគ្មានវិជ្ជាជីវៈ ថតវីដេអូនិយាយពីអ្នកនាំពាក្យខ្មែរក្នុងកិច្ចប្រជុំ GBC

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

តោមួយហ្វូងក្នុងសួនសត្វល្បីនៅថៃ រោមត្របា/ក់ស៊ីអ្នកថែសួន ក្នុងរូបភាពគួរឱ្យរ-ន្ធ.-ត់

(វីដេអូ) ទាន់ហេតុការណ៍! ពេលនេះ មានករណីអគ្គិភ័យឆាបឆេះរថភ្លើងមួយគ្រឿង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ចូលខែថ្មីជីវិតដូចសាបៗ! តស់ មកដឹងពីរាសីឆ្នាំទាំង ១២ ក្នុងខែ «កញ្ញា» មានឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះទៀតមិនសូវល្អទេ

ព័ត៌មានបន្ថែម

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

ស្ងាត់ៗ Goofy ក្លាយជាប៉ាៗវ័យក្មេង ដោយប្រកាសត្រៀមស្វាគមន៍កូនស្រីនៅថ្ងៃស្អែក និង ដាក់ឈ្មោះឱ្យយ៉ាងពីរោះមានអត្ថន័យ

វីរសិល្បករជើងចាស់ផ្នែចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ត្រូវបានព្រះមហាក្សត្រ តែងតាំង ជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ផ្ដល់ឋានៈជាឯកឧត្តម

(វីដេអូ) ដើរហាលខ្យល់ ហាលភ្លៀង! កុយ អេនណា ថាមិននឿយហត់ ពេលឃើញបងប្អូនយាយតាអ្នកភូមិចាំទទួលគ្រប់កន្លែង

មានសេរីភាពពីការឃុំឃាំង នូឌី បង្ហោះសារទៅកាន់គ្រួសារស-ពភ្លែត ពាក់ព័ន្ធនឹងរឿងរ៉ាវអាក្រក់ដែលបានកើតឡើង

អ្នកផលិតមាតិកាកូរ៉េម្នាក់ ឡើងថតវីដេអូលើភ្នំភ្លើង បែរត្រូវខ្យល់បោកទម្លាក់ចូលភ្នំរហូតអស់បុណ្យទាំងវ័យក្មេង

ធ្លាប់ជ្រកក្រោមទ្រនំរួមគ្នាជាង ២០ ឆ្នាំមុន ហេង ពិទូ និង សាន រ័ត្នបញ្ញាស័ក្ត នៅរក្សាមិត្តភាពជិតស្និទ្ធមិនប្រួលប្រែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ