នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ រោងចក្រផលិតកាំជ្រួចមួយក្នុងសង្កាត់ Mueang ខេត្ត Suphan Buri ប្រទេសថៃ បានផ្ទុះឆេះបណ្ដាលឱ្យមនុស្ស ៩ នាក់បាត់បង់ជីវិត និង ២ នាក់ផ្សេងទៀតរងរបួសធ្ងន់។
តាមការបញ្ជាក់ពីខាងក្រុមសង្គ្រោះក្នុងប្រទេសថៃបានឱ្យដឹងថា មកទល់ពេលនេះគេរកឃើញសពមនុស្ស ៩ នាក់ ដោយក្នុងចំណោមនេះ ខ្លះរកឃើញក្នុងផ្ទះដែលផ្ទុះឆេះ ខណៈមួយចំនួនទៀតខ្ទាតសពមករាយប៉ាយលើវាលស្រែក្បែរនោះ។ បន្ថែមពីនេះ មនុស្ស ២ នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ បច្ចុប្បន្ន ខាងក្រុមអង្កេតកំពុងចុះធ្វើការត្រួតពិនិត្យជាបន្ទាន់នៅទីតាំងកើតហេតុ៕
ប្រភព៖ Khaosod English