កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ សារព័ត៌មានថៃ The Nation Thailand បានចេញផ្សាយអត្ថបទមួយនិយាយពីក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ដែលបង្ហាញពីការដាំក្បាលចុះនៃការលក់របស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយសារតែភាពតានតឹងតាមព្រំដែន និង ថែមបញ្ជាក់ថា ខាងក្រុមហ៊ុនរបស់ខ្លួនអាចនឹងត្រូវដកខ្លួនចេញពីខ្មែរទាំងស្រុងទៀតផង។

តាមការចេញផ្សាយរបស់សារព័ត៌មានខាងលើ ខាងក្រុមហ៊ុនថៃ PTT គឺបានវាយតម្លៃលើកម្ពុជាយើងថាជាតំបន់ហានិភ័យខ្ពស់បំផុត ព្រោះថាការលក់របស់ខ្លួនបានធ្លាក់ចុះដល់ទៅ ៥០%-៦០% ហើយចំនួនការ៉ាស់សាំងក៏ថមថយចុះ ដោយសារតែការឡើងកម្ដៅតាមព្រំដែនកម្ពុជា-ថៃ។

បន្ថែមពីនេះទៀត ខាងក្រុមហ៊ុនបានឱ្យដឹងបន្តថា ពួកគេអាចនឹងដកខ្លួនចេញពីកម្ពុជាទាំងស្រុង ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ជាងនេះ។ គួរបញ្ជាក់ដែរថា តាមការចុះផ្សាយរបស់ The Nation ដដែលនេះ បានបង្ហាញថាក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT បានផ្អាកប្រតិបត្តិការហើយក្នុងប្រទេសវៀតណាមដោយសារអាជីវកម្មគ្មានប្រសិទ្ធភាព ការប្រកួតប្រជែងក្នុងស្រុកខ្ពស់ និង ការចំណាយលាក់កំបាំង៕
