Connect with us

Pop Biz

ចិញ្ចឹមបង្គា និង ត្រីបរាជ័យ តែដល់ពេលបើកកសិដ្ឋានចិញ្ចឹមក្តាមថ្ម ជោគជ័យខ្លាំង

on

Advertisement

បន្ទាប់ពីមានការខាតបង់ក្នុងការចិញ្ចឹមបង្គា និង ត្រីអស់ជាង ២០ម៉ឺនដុល្លារនោះមក អ្នកស្រី អ៊ុង ពុធមុល្លិកា បានផ្លាស់ប្តូរមក​បើកកសិដ្ឋានចិញ្ចឹមក្តាមថ្មវិញម្តង ដោយកសិដ្ឋានចិញ្ចឹមក្តាមថ្មរបស់អ្នកស្រីនាពេលបច្ចុប្បន្ននេះ លើផ្ទៃដីទំហំជាង១០ហិកតា ដែលមានស្រះចិញ្ចឹមចំនួន ២០ស្រះ ។ ការប្រកបរបរចិញ្ចឹមក្តាមថ្មរបស់អ្នកស្រីកំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ដែលក្នុងមួយថ្ងៃៗគិតជាមធ្យម អ្នកស្រីបានរកចំណូលពីការលក់ក្តាមថ្មនេះបានចំនួន ៥០០ដុល្្លារ ( មិនទាន់កាត់ថ្លៃដើម) ។

ក្រៅពីការប្រមូលទិញកូនក្តាមធម្មជាតិមកចិញ្ចឹមនោះ នៅក្នុងកសិដ្ឋានរបស់អ្នកស្រី អ៊ុង ពុធមុល្លិកា ក៏មានការភ្ញាស់កូនក្តាមថ្មចិញ្ចឹម ឬ លក់ផងដែរ ។ កសិដ្ឋានចិញ្ចឹមក្តាមថ្មរបស់អ្នកស្រីមានទីតាំងស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ អ្នកស្រី អ៊ុង ពុធមុល្លិកា បានមានប្រសាសន៍ថា បន្ទាប់ពីមានការខាតបង់ក្នុងការចិញ្ចឹមបង្គា និង ចិញ្ចឹមត្រីអស់ជាង ២០ម៉ឺនដុល្លារមកនោះ នៅឆ្នាំ ២០១៣ ខ្ញុំក៏សាកល្បងក្នុងការចិញ្ចឹមក្តាមថ្ម ព្រោះខ្ញុំមានស្រះស្រាប់ ដោយទៅទិញកូនក្តាមថ្មពីប្រជានេសាទយកមកចិញ្ចឹម ហើយវាក៏ចេះតែឱ្យផលល្អ និង ទទួលបានជោគជ័យ ខ្ញុំក៏ចេះតែពង្រីកក្នុងការចិញ្ចឹមក្តាមថ្មនេះ ជាបន្តបន្ទាប់មកទៀត រហូតមកដល់ពេលនេះ នៅក្នុងកសិដ្ឋានចិញ្ចឹមក្តាមធម្មជាតិរបស់ខ្ញុំមានស្រះចិញ្ចឹមចំនួន ២០ស្រះ លើផ្ទៃដីទំហំជាង ១០ហិកតា ។ ប៉ុន្តែនៅក្នុងការចិញ្ចឹមក្តាមមុនដំបូងអត់ទទួលបានផលទេ បានផលតិចតួចបំផុត ដោយសារយើងមិនទាន់មានបទពិសោធ និង បច្ចេកទេស ។ នៅពេលជួបបញ្ហាបែបនេះ ខ្ញុំក៏បានធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង តាមរយៈយូធូប នៅពេលដកពិសោធយូរៗទៅ ​ខ្ញុំក៏រកឃើញបច្ចេកទេស ដែលនាំឱ្យការចិញ្ចឹមក្តាមទទួលបានជោគជ័យដល់សព្វថ្ងៃនេះ ។ ខ្ញុំក៏ចាប់ផ្តើមផ្សាំកូនក្តាមវិញម្តង ប៉ុន្តែការផ្សាំដោយខ្លួនឯងនេះ ទទួលបានភាគរយតិចណាស់ ព្រោះយើងអត់ទាន់មានឡាបូដើម្បីភ្ញាស់ឱ្យបានត្រឹមត្រូវដូចនៅស្រុកគេនោះទេ ។

បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃខ្ញុំអាចរកចំណូលជាមធ្យមពីការលក់ក្តាមនេះ បានប្រហែល ៥០០ដុល្លារ( មិនទាន់កាត់ថ្លៃដើម) ។  ទៅថ្ងៃអនាគត ខ្ញុំមានគម្រោង ផលិត ឬ ចាប់ក្តាមថ្មឱ្យបានពី ១០០ ទៅ ២០០គីឡូក្រាម ដោយសារតែឥឡូវនេះ ច្រកទ្វារព្រំដែនបានបិទ ធ្វើឱ្យការកម្ម៉ង់ទិញសម្ភារឧបករណ៍យកមកចិញ្ចឹម និង ភ្ញាស់អត់បាន  នៅពេលគេបើកវិញ ខ្ញុំនឹងកម្ម៉ង់ទិញឧបករណ៍សម្ភារទាំងនោះយកមកធ្វើ ។

ការចិញ្ចឹមកូនក្តាមធម្មជាតិឆាប់បានប្រមូលផលលឿនជាងការភ្ញាស់កូនក្តាមចិញ្ចឹម ដោយខ្លួនឯង កូនក្តាមធម្មជាតិចិញ្ចឹមតែរយៈពេល៣ខែប៉ុណ្ណោះ គឺយើងអាចប្រមូលផលបានហើយ កូនក្តាមភ្ញាស់ដោយខ្លួនឯងគឺចិញ្ចឹមរយៈពេល ៥ខែ ទើបអាចប្រមូលផលយកទៅលក់បាន ធ្វើឱ្យយើងខាតបង់ពេលវេលាជាង២ខែ ។ ខ្ញុំទិញកូនក្តាមធម្មជាតិ ដែលចំនួន ២០គ្រាប់ទៅ ២២គ្រាប់ក្នុង១គីឡូក្រាម យកមកចិញ្ចឹមរយៈពេល ៣ខែ នៅសល់ ៤ ឬ៥ គ្រាប់ក្តាម ក្នុងមួយគីឡូក្រាម ។ អ៊ីចឹងក្នុងមួយគីឡូកូនក្តាមនេះ ខ្ញុំយកមកចិញ្ចឹមអាចបាន៤ គីឡូក្តាមធំដែរ ។

ទីផ្សារក្តាមរាល់ថ្ងៃនេះ អ្នកស្រីបានលក់បោះឱ្យម៉ូយប្រភេទក្តាមលេខ១ តម្លៃ ៥៥ ០០០ក្នុង១គីឡូក្រាម ,លេខ២ ​តម្លៃ ៤៥ ០០០រៀលក្នុង ១គីឡូក្រាម ​និង មេពងតម្លៃ ៧០ ០០០រៀលក្នុង១គីឡូក្រាម ។ ហើយទីផ្សារក្តាមថ្មនាពេលបច្ចុប្បន្ននេះ មានតម្រូវការច្រើនណាស់ កសិដ្ឋានរបស់អ្នកស្រីផលិតក្តាមតាមការកុម្ម៉ង់របស់ភ្ញៀវមិនទាន់នោះទេ ។ ជាមួយគ្នានេះដែរ អ្នកស្រីក៏បានមានប្រសាសន៍ថា ខ្ញុំចង់ឱ្យបងប្អូនមានដីនៅក្បែរទឹកប្រៃ ដែលមានទឹកចិត្តចិញ្ចឹមពិតប្រាកដនោះ ខ្ញុំនឹងជួយគាត់ពីបទពិសោធ និង បច្ចេកទេសក្នុងការចិញ្ចឹម ខ្ញុំនឹងជួយពួកគាត់ ខ្ញុំមិនគិតសេវាថ្លៃនោះទេ ព្រោះអីខ្ញុំចង់ឱ្យនៅក្នុងស្រុកខ្មែរយើងមានការចិញ្ចឹមក្តាមថ្មនេះច្រើនដូចនៅស្រុកគេ ដោយខ្ញុំយកថ្លៃសេវាតិចតួចទៅតាមជិតឬឆ្ងាយប៉ុណ្ណោះ ។

បើបងប្អូនមានការចាប់អារម្មណ៍ ចង់ដឹងពីបទពិសោធក្នុងការចិញ្ចឹមក្តាមថ្មនេះ អាចទាក់ទៅអ្នកស្រី អ៊ុង ពុធមុល្លិកា ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖០៩៩៤៩៥៩៩៩ , ០៩៧ ៣៥៣៣ ៨៦៨ ៕

        

អត្ថបទដោយ​៖ ឧត្តម

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
កំពូលហង្ស​ទាំង​ ​៥​ ​​អុកឡុក​​ពិភព​ចម្រៀង​ដប់​ម្ភៃ​ឆ្នាំហើយ ​នៅតែ​ខ្លាំងគ្មានអ្នកបំបាក់បាន​
កម្សត់ណាស់! ម៉ៅ សុខចាន់ធី ទម្លាយរឿងត្រូវប្អូនប្រុសតែម្នាក់កាត់កាល ក្រោយផ្ទុះរឿងលែងប្តីលាដៃសុំលុយ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 hours ago

​វ៉ា​វ​! ពិតជា​មិនធម្មតា​មែន​! តារា YouTube ស្រី​នា និង ហេង វិសាល ជ្រើសរើស​ប្រើ​ថ្នាំដុសធ្មេញ​ ​ដូចគ្នា​នឹង​កំពូល​តារា​កូរ៉េខាងត្បូង Seo Kang-Joon

រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​៖ តារា​លើ​បណ្តាញ​សង្គម​ដ៏​កំពុង​ពេញនិយម ស្រី​នា និង ហេង វិសាល​បាន​ក្លាយជា​អ្នកតំណាង​ផលិតផល​ថ្នាំដុសធ្មេញ​គុណភាព​ខ្ពស់ ដិ​ន​ធី​ស​ធី ប្រចាំ​ប្រទេស​កម្ពុជា បន្ទាប់ពី​លោក Seo Kang-joon បាន​ក្លាយជា​អ្នកតំណាង​ចុងក្រោយបង្អស់​ប្រចាំ​ប្រទេស​កូរ៉េ​។​ ​កំពូល​តារា​កូរ៉េ Kang-joon រូបនេះ បានបង្ហាញ​ខ្លួន​នៅក្នុង​រឿង​ខ្លី​បែប​មនោសញ្ចេតនា​មួយ ក្រោម​ចំណងជើង​ថា « Awaken...

អត្ថបទក្រុមហ៊ុន6 days ago

បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩

ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និង ក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកទិញទំនិញតាមអនឡាញដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១,៥...

អត្ថបទក្រុមហ៊ុន1 week ago

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង

វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និង ភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា...

បច្ចេកវិទ្យា1 week ago

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និង មានសមត្ថភាពខ្លាំងជាងគេបំផុត ។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង...

អត្ថបទក្រុមហ៊ុន1 week ago

កក្រើក​ពេញ​បណ្តាញ​សង្គម​ទៀតហើយ​! foodpanda ចាប់​ដៃគូ​សហការ​ជាមួយ Gulf Lubricant សម្រាប់​ភាពងាយស្រួល​ដល់​ក្រុមការងារ​រប​ស់​ខ្លួន​

ដើម្បី​ជា​ភាពងាយស្រួល និង​ ឆាប់រហ័ស​ដល់​អ្នក​ដឹក​ជ​ញ្ចូ​ន​អាហារ​ និង ​បុគ្គលិក​ក្រុមការងារ ពេលនេះ foodpanda បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Gulf Lubricant ​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ក៏ដូចជា​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុមការងារ​របស់ខ្លួន​ថែម​មួយកម្រិត​ទៀតផង​​ដែរ​ ។ foodpanda ជា​កម្ម​វី​ធី​កុម្ម៉ង់​អាហារ​ដ៏​ពិ​​សេស​មួយ​នៅលើ​ទូរស័ព្ទដៃដែលមាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុង​តំបន់​អាស៊ី ដោយសារ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ជម្រើស​អាហារ​ដ៏​សម្បូរបែប និង​ ការផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ឥតឈប់ឈរ ​។​ ​លើក​នេះ​ពិសេស​ណាស់ សម្រាប់​បងៗ​អ្នក​ដឹក​!...

អត្ថបទក្រុមហ៊ុន2 weeks ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន2 weeks ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា2 weeks ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន2 weeks ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...