Connect with us

Pop Biz

ប្រើដើមទុនជិត ៣ ពាន់ដុល្លារលក់ «ទាស្ទីមទឹកឃ្មុំ» ល្បីខ្លាំង រហូតបើកលក់ហ្វ្រេនឆាយ

on

Advertisement

ដោយសារតែការប្រកបរបរដុតទាលក់ តាមវិធីថ្មីទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនច្រើននោះ យុវជន អ៊ឹង លាងឆេង អតីតជានិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកប្លង់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមនោះ បានសម្រេចចិត្តប្រកាសលក់ហ្វ្រេនឆាយរបស់ខ្លួន និងកំពុងដំណើរការសុំច្បាប់ឱ្យបានត្រឹមត្រូវ ។

ការចាប់យករបរលក់ទាស្ទីមទឹកឃ្មុំនេះ យុវជន អ៊ឹង លាងឆេង រៀបរាប់ថា ៖ក្រោយពីបញ្ចប់បរិញ្ញាបត្រ ខាងប្លង់នាឆ្នាំ ២០១៦ រូបគេក៏បានចាប់ផ្តើមអាជីវកម្មលក់ទាដុតនេះ ដោយសម្រេចដាក់ឈ្មោះថា «ទាស្ទីមទឹកឃ្មុំ»។ ក្នុងការចាប់អាជីវកម្មនេះ លោកបានប្រើប្រាស់ទុនចំនួន ២៥០០ ដុល្លារ ដែលជាប្រាក់សន្សំ និងបានពីឪពុកម្តាយ ។

ទាស្ទីមទឹកឃ្មុំត្រូវបានដុតតាមវិធីថ្មី ដោយមិនប្រើពាង និងប្រើធ្យូងនោះទេ ពោលគឺប្រើឆ្នាំងអ៊ីណុកធ្វើជាឡព្រមទាំង ហ្កាសដុតទា ព្រោះវាមិនធ្វើឱ្យធំក្លិនឈ្ងៀមផ្សែងភ្លើង,ស្បែកស្រួយ,សាច់ផុយ រសជាតិឆ្ងាញ់ប្លែក គួបផ្សំដោយសារការចេះកែច្នៃផ្សំគ្រឿងបង្កើនរសជាតិសាច់ទាផងនោះបានធ្វើឱ្យទាស្ទីមទឹកឃ្មុំទទួលបានការគាំទ្រច្រើនរហូតដល់សព្វថ្ងៃនេះ ។

ព្រោះតែល្បីមានរសជាតិឆ្ងាញ់ប្លែកពីគេនោះ ទើបពេលនេះរបរលក់ទាដុតរបស់យុវជនរូបនេះហាក់ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយខុសប្លែកពីពេលមុនដែលទើបចាប់ផ្តើមរកស៊ីដំបូងគ្មានអ្នកណាស្គាល់ ហើយក៏លក់មិនសូវដាច់ដែរ ។ តែបច្ចុប្បន្នថែមទាំងអាចពង្រីកសាខាលក់បានដល់ទៅ ៣ កន្លែងនៅខណ្ឌសែនសុខ រួមមាន នៅកែង​ស្តុប២៤ម៉ោងទៅផ្សារបឹងបៃតង, នៅក្បែរសាលាសង្កាត់ក្រាំងធ្នង់ និង នៅមុខផ្សារឈូកមាស ដោយមួយថ្ងៃលក់ទាបានរាប់រយក្បាល  ។

ដោយមានការទាក់ទងពីអ្នករស់នៅតាមខេត្តមួយចំនួនបានទាក់ទងចង់ទិញហ្វ្រេនឆាយទាស្ទីមទឹកឃ្មុំទៅលក់នៅតាមខេត្ត ទើបរូបគេកំពុងរត់ការតាមផ្លូវច្បាប់ដើម្បីដំណើរការលក់ហ្វ្រេនឆាយ នាពេលឆាប់ៗខាងមុខនេះ ។

យុវជន អ៊ឹង លាងឆេង បានបញ្ជាក់ថា ទាស្ទីមទឹកឃ្មុំអាចនិយាយបានថាគ្មានកន្លែងណាធ្វើដូចឡើយ ហើយទាដែលយកមកអាំងលក់នេះគឺជាទាស្រែធម្មជាតិសុទ្ធសាធ នៅពេលដែលអាំងរួច ១ ក្បាលតម្លៃ ២០០០០ រៀលតែប៉ុណ្ណោះ ។ ចំពោះរសជាតិវិញ ពិសេសខុសគេតែម្តង ពោលគឺស្បែកស្រួយ,សាច់ផុយឆ្អិនល្អ ,មិនមានក្លិនសារ ឬត្រលាន់ឡើយ ។ ចំណែកគ្រឿងផ្សំសម្រាប់អាំងទាវិញគឺ ផ្សំដោយការច្នៃប្រឌិតខ្លួនឯងផ្ទាល់តែម្តង ។

ថ្វីបើដាក់រទេះលក់ នៅតាមដងផ្លូវពិតមែន តែទាស្ទីមទឹកឃ្មុំលក់ដាច់ហូរហែចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ៨ យប់គឺលក់ដាច់អស់មិនដែលសល់ទេ ។ ជាមួយការលក់ ទាស្ទីមទឹកឃ្មុំ ក៏មានលក់ទាង៉ាំង៉ូវ ក្នុងមួយក្បាលមានតម្លៃ ២០.០០០ រៀល និង ខជើងទាលាយគ្រឿងក្នុងមួយប្រអប់តម្លៃ ១០.០០០ រៀល ផងដែរ ៕

    

cof

    

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ទីបំផុត! លឹម សុធាវី បដិសេធមិនទទួលយកតំណែងបន្ដពី សេង រដ្ឋា ព្រោះហេតុផលនេះ!
កាន់តែក្តៅ! ផេក Team Cambodia ទុកពេល ២៥ នាទី ឱ្យស្ថាប័ន MGC លុបពាក់ព័ន្ធការបង្ហោះសារព្រឹកមិញ!

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន44 mins ago

អបអរសាទរ សាយ​ នឹងទទួលបាន​ពានរង្វាន់​វីរ​យុវជន ​ឆ្នាំ​ ២០២០ ផ្តល់ដោយសមាគម​អន្តរជាតិ​ IAYSP

​សមាគម​អន្តរជាតិ​យុវជន​និង​សិស្ស​និស្សិត​ដើម្បី​សន្តិភាព ដែល​ហៅ​កាត់​ថា អាយ​អេ​វ៉ា​យ​អេស​ភី (IAYSP) គឺជា​សមាគម​អន្តរជាតិ​ដែលមាន​សមាជិក​ជាង ​៥០ ​ប្រទេស នៅ​ទូទាំង​សកលលោក ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​លោកស្រី​បណ្ឌិត ហាក់ ចា ហាន់ មូ​ន (​អ្នក​ម្តាយ​សន្តិភាព​) នា​ឆ្នាំ​ ២០១៧ នៅ​ប្រទេស​កូរ៉េខាងត្បូង​។ សមាគម​នេះ មាន​បេសកកម្ម បង្កើត​នូវ​សន្តិភាព​ពិភពលោក​តាមរយៈ​ការលើកកម្ពស់​ដល់​យុវជន​និង​សិស្ស​និស្សិត​ឱ្យ​ក្លាយជា​ពលរដ្ឋ​សកល​តាមរយៈ...

អត្ថបទក្រុមហ៊ុន2 hours ago

ជីប ម៉ុង លែ​ន បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​អស្ចារ្យ​ជា​ផ្លូវការ និង ​បញ្ចុះតម្លៃ​រហូតដល់​ ៨ ​ភាគរយ​

ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​ធំ​របស់ខ្លួន​នៅ​តំបន់​ជ្រោយចង្វា​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី ​២២ ​នេះ ដល់​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២១ ជាមួយ​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​ជូន​អតិថិជន រហូតដល់​ 8% មិនចាំបាច់​មាន​ប្រាក់​កក់...

អត្ថបទក្រុមហ៊ុន24 hours ago

វី​ង និង ធនាគារ​ឈី​ហ្វ សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា​

​ឥឡូវនេះ​អតិថិជន​របស់​ធនាគា​រ ឈី​ហ្វ អាច​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​របស់​វី​ង​ ។​ ភ្នំពេញ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០២១៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​បាន​បង្កើតឡើង​ដោយ​លោក Chau Chung...

អត្ថបទក្រុមហ៊ុន4 days ago

TikTok ពង្រឹងការកំណត់ឯកជនភាព និង សុវត្ថិភាពសម្រាប់អនីតិជន

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា...

អត្ថបទក្រុមហ៊ុន7 days ago

Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ​

​បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយសារតែ​ភាពល្បីល្បាញ និង​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នកប្រើប្រាស់ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​សង្កេតឃើញថា​រថយន្ត SUV មួយ​ម៉ូ​ឌែ​ល​របស់ Ford ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី​ក៏ដូចជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ នោះ​គឺ រថយន្ត Ford Territory 2021​។​ ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន1 week ago

គម្រោង​ដ៏​ធំ ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​

​ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A របស់ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២១ ខាង​មុននេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​...

អត្ថបទក្រុមហ៊ុន1 week ago

មិនបាច់​ទៅណា​ឆ្ងាយ​ទេ​! តាមរយៈ​វី​ង អ្នក​អាច​ផ្ញើ​ ឬ​ ដក​ប្រាក់​បាន​ជិត​ ១៩៥ ​ប្រទេស​

​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់​ញា​ត្តិ​របស់​អ្នក​ជិត​១៩៥​ប្រទេស​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union) ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។  ​ជាមួយ​កិច្ចសហប្រតិបត្តិការ​រ​វាង ធនាគារ​ឯកទេស​វី​ង និង Western Union លោកអ្នក​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង បន្ទាប់មក​បំពេញ​សំណុំបែបបទ​ផ្ទេរប្រាក់ នោះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅជិត​ ១៩៥...

អត្ថបទក្រុមហ៊ុន1 week ago

អ្នក​កំពង់សោម foodpanda ទៅដល់​ហើយ​ណា៎​! កុម្ម៉ង់​អាហារ​ឆ្ងាញ់ៗ​របស់​អ្នក​ឥឡូវនេះ​!

​ក្រោយ​ការបង្ហាញ​ខ្លួន​នៅ​ខេត្ត​ក្រុង​ជាច្រើន​ក្នុង​រាជាណាចក្រ​កម្ពុជា ថ្ងៃនេះ foodpanda បាន​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​របស់ខ្លួន​ដល់​ក្រុងព្រះសីហនុ​ហើយ​ ។ គួរបញ្ជាក់​ផងដែរ​ថា foodpanda ចាប់ផ្ដើម​សម្ពោធ​សេវាកម្ម​ដឹកជញ្ជូន​នៅ​ក្រុងព្រះសីហនុ​នា​ថ្ងៃទី 12 ខែ មករា ឆ្នាំ 2021 ​។ ជាមួយនឹង​ការបង្ហាញ​ដំបូង​ក្នុង​ក្រុង​នេះ foodpanda បាន​ភ្ជាប់​មកជា​មួយ​ប្រ​ម៉ូ​សិន​យ៉ាង​សន្ធឹកសន្ធាប់​ដូចជា​៖ -ការដឹកជញ្ជូន​យ៉ាង​រហ័ស -​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ $3...

អត្ថបទក្រុមហ៊ុន2 weeks ago

ជ័យលាភីក្នុងការប្រកួតខ្លែងឯកខ្មែរ បានទៅលើកុមារអាយុ ១២ ឆ្នាំ មួយក្រុម ដែលមានខ្លែងឯកលេខ ៩

រាជធានីភ្នំពេញ៖ កុមារមួយក្រុម អាយុ១២ឆ្នាំដូចៗគ្នាគឺជាអ្នកទទួលបានពានរង្វាន់លេខ១ នៅក្នុងការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រឡាញ់និងគាំទ្រវប្បធម៌នៃការបង្ហោះខ្លែងឯកខ្មែរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ។ ការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងនៅភូមិត្បូងធំ សង្កាត់ពញាន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានរកឃើញជ័យលាភីរបស់ខ្លួនហើយ ដែលជ័យលាភីលេខ ១ បានទៅលើកុមារាមួយក្រុមមានខ្លែងលេខ៩ ទទួលបានពានរង្វាន់លេខ ១ ទឹកប្រាក់ ២០០ ដុល្លារ និងនំមួយចំនួន...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធី​បញ្ចប់​ការចាក់​បេតុង​ដំបូល​អគារ A3/A4 ​និង ​ប្រកាស​បើក​ការដ្ឋាន​អគារ​ MIRO​ នៃគម្រោង​បុរី អ​&​អេ​ហ្វ​

​នា​ព្រឹក​ថ្ងៃទី ​២៨ ខែធ្នូ ឆ្នាំ​ ២០២០ បុរី អ &​អេ​ហ្វ បាន​ប្រារព្ធ​ពិធី​បិទ​បញ្ជ​ប់​បេតុង​ដំបូល​អគារ A3/A4 និង ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​អគារ ​MIRO ដែល​ធ្វើ​ឲ្យ​គម្រោង​លំនៅដ្ឋាន​ប្រណិត​មួយទៀត​របស់ អ & អេ​ហ្វ បាន​លេច​រូបរាង​ឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​ បង្កើតបាន​នូវ​ការរស់នៅ​បែប​សហគមន៍​ថ្មី​មួយ​ដ៏​ស្រស់បំព្រង...