Connect with us

Pop Biz

គំនិតច្នៃប្រឌិត! កសិករខ្មែរដាំបន្លែក្នុងផ្ទះសំណាញ់ រកបានចំណូលខ្ពស់ជាងដាំតាមធម្មតា

on

Advertisement

ក្រោយពីដាំបន្លែតាមបែបធម្មជាតិមិនសូវបានទទួលផល និង ប្រើប្រាស់ថ្នាំគីមីខ្ពស់ ពិបាករកទីផ្សារផងនោះ បានធ្វើឱ្យកសិករ សំបាត់ សម្រេចចិត្តងាកមកដាំបន្លែក្នុងផ្ទះសំណាញ់វិញម្តង ទោះបីការធ្វើផ្ទះសំណាញ់នោះមានតម្លៃខ្ពស់បន្តិចក្តី ក៏គាត់អាចរកផលចំណេញយ៉ាងខ្ពស់ ពីការដាំបន្លែក្នុងផ្ទះសំណាញ់នេះដែរ ។

កសិករ សេង សំបាត់ រស់នៅក្នុងភូមិបីម៉ែត្រ ឃុំទួលស្នួរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា ដំបូងឡើយគាត់បានដាំបន្លែនៅលើដីទីវាលធម្មតាតាមទម្លាប់តៗគ្នាពីមុន ដោយប្រើប្រាស់ជីគីមី និង ថ្នាំកម្ចាត់សត្វល្អិតកម្រិតខ្ពស់ ពេលដាំបានហើយពុំសូវមានអ្នកទិញ​ឡើយ ពេលខ្លះដាំអត់បានផលសត្វស្អិតបំផ្លាញគ្មានសល់ ​ធ្វើឱ្យគាត់ខាតចុងខាតដើមទៀតផង ម៉្យាងវិញទៀតដាំបន្លែនៅលើទីវាលដីលាតធម្មតា ជួបបញ្ហាជាច្រើនដូចជា ទឹកភ្លៀងធ្វើឱ្យងាយរលួយ ក្តៅ ខ្លាំងខ្វះទឹក សត្វល្អិតចង្រៃ ស្មៅចង្រៃ បំផ្លាញ ។

ដោយមួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយពីការដាំបន្លែក្នុងផ្ទះសំណាញ់បានទិន្នផលខ្ពស់ ងាយស្រួលថែទាំផងនោះ កាលពី ៣ ឆ្នាំមុន​គាត់ក៏សម្រេចចិត្តទិញផ្ទះសំណាញ់មួយដែលមានទំហំ ៥០ ម៉ែត្រការេ​ មកដាំបន្លែវិញម្តង ដោយតម្លៃនៃការទិញផ្ទះសំណាញ់ដាំបន្លែ ពី ១៥ ទៅ ២០ ដុល្លារក្នុង ១ ម៉ែត្រការេ ។ ការចាប់ដាំបន្លែក្នុងផ្ទះសំណាញ់របស់គាត់ឃើញថាបានទទួលទិន្ធផលល្អ ដូចការរំពឹងទុកមែន ។

ក្នុង ១ ឆ្នាំ កសិករ សេង សំបាត់ ដាំបន្លែក្នុងផ្ទះសំណាញ់បានពី ១០ ទៅ ១១ ដង ដែលគាត់ដាំតែប្រភេទបន្លែស្លឹក ដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្តោប ខាត់ណាតែប៉ុណ្ណោះ ព្រោះវាឆាប់បានទទួលផល គឺចាប់ពីពេលដាំរហូតដល់ពេលប្រមូលផលប្រើរយៈពេលតែ ២០ ទៅ ២៥ ថ្ងៃប៉ុណ្ណោះ ដែលក្នុង ១ ម៉ែត្រការេ ទទួលផលបាន ពី ២,៥ ទៅ ៥ គីឡូក្រាម ឯតម្លៃលក់វិញ ចាប់ពី ១ ម៉ឺរៀល ឡើងទៅ ការដាំបន្លែ ១ លើកៗគាត់លក់បានលុយយ៉ាងតិច ៥០ ម៉ឺនរៀលដែរ ។

ដោយសង្កេតឃើញ កសិករ សេង សំបាត់ មានការឧស្សាព្យាយាមក្នុងការដាំបន្លែក្នុងផ្ទះសំណាញ់នោះ ទើបមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានផ្តល់ផ្ទះសំណាញ់មួយដែលមានទំហំ ៣៦០ ម៉ែត្រការេ​ ដល់គាត់ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ។

ចាប់តាំងពីបានទទួលផ្ទះសំណាញ់ថ្មីបន្ថែមទៀត និង ធំជាងមុនកាលពីជាងពីរខែមុនបានធ្វើឱ្យកសិករ សេង សំបាត់ មានសេចក្តីត្រេកអរយ៉ាងខ្លាំង ព្រមទាំងចាប់ផ្តើមដាំបន្លែលើផ្ទះសំណាញ់ថ្មីបន្ថែមទៀតបានចំនួន ២ ដងរួមកហើយ ដោយទទួលផលគួរជាទីគាប់ចិត្ត ដោយលក់បន្លែមួយលើកៗបានយ៉ាងតិច ៥០០ ដុល្លារដែរ ។ ចំពោះ បញ្ហាទីផ្សារលក់បន្លែវិញ គាត់មិនមានការបារម្ភឡើយ ព្រោះមានផ្សារទំនើបនៅភ្នំពេញគេទិញយក និង ដាំលក់ឱ្យអ្នកភូមិហួបមិនបានផង ព្រោះអ្នកទទួលទិញ ទោះបីទិញបន្លែក្នុងផ្ទះសំណាញ់របស់គាត់ថ្លៃជាងបន្លែដាំទីវាលធម្មតាបន្តិចក្តី ក៏បន្លែគាត់មានសុវត្ថិភាពដល់អ្នទទួលទាន ដោយគាត់មិនប្រើប្រាស់ជីគិមី និង ថ្នាំកម្ចាត់សត្វស្អិតឡើយ ។

កសិករ សេង សំបាត់ បានចែករំលែកបទពិសោធការដាំបន្លែក្នុងផ្ទះសំណាញ់របស់គាត់ថា កសិករដែលដាំបន្លែគួរតែងាកមកដាំបន្លែក្នុងផ្ទះសំណាញ់វិញ ព្រោះមិនពិបាកថែទាំ ដាំបានគ្រប់រដូកាល ពេញមួយឆ្នាំតែម្តង​ ។ ការដាំបន្លែក្នុងផ្ទះសំណាញ់ចំណាយលុយច្រើន ទៅលើការទិញផ្ទះសំណាញ់ម្តង ប្រើបានដល់ទៅជាង ១០ ឆ្នាំ ហើយដាំបន្លែតែ ៥ ដងអាចរួចថ្លៃផ្ទះសំណាញ់ហើយ ។ ការដាំបន្លែក្នុងផ្ទះសំណាញ់ដំបូងយើងត្រូវរៀបចំដីឱ្យបានល្អ កុំឱ្យទឹកជ្រាបរហូរចូលក្នុងផ្ទះសំណាញ់ បន្ទាប់មករៀបចំប្រព័ន្ធស្រោចស្រប់ជាពីរគឺ ប្រពន្ធស្រោចដំណក់ទឹក និង ប្រពន្ធស្រោចសាចខាងលើ បន្ទាប់មកបាចជីកំប៉ុស្តិ៍ បាចកំបោរ រួចលើរងបន្លែ រួចយកកូនបន្លែដែលបណ្តុះខាងក្រៅមកស្ទូងតែម្តង ។

កសិករ សេង សំបាត់ បញ្ជាក់ថា ការដាំបន្លែក្នុងផ្ទះសំណាញ់ មានលក្ខណៈងាយស្រួល ៣ យ៉ាង ទី ១ ងាយស្រួលការគ្រប់គ្រង ថែរក្សា សំណើមបានយូរ កាត់បន្ថយការប្រើប្រាស់ទឹកបានច្រើន ។ ទី ២ ការពារសត្វល្អិតបានល្អមិនបាច់បាញ់ថ្នាំគីមី ។ ទី៣ ធន់នឹងអាកាសធាតុ ទោះរដូវប្រាំង រដូវភ្លៀង ក៏ដាំបាន ព្រោះដំបូលផ្ទះសំណាញ់ប្រក់ទៅដោយកៅស៊ូ ការពារកំដៅព្រះអាទិត្យ UV ទៀតផង​ ហើយការដាំបន្លែក្នុងផ្ទះសំណាញ់បានផល ១០០ ភាគរយ ដែលខុសពីដាំនៅទីវាលពេលខ្លះ គ្មានបានផលអ្វីទាំងអស់ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តត្បូងឃ្មុំ ក្នុងឱកាសចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាពេលថ្មីៗនេះ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កសិករ សេង សំបាត់ ដែលបានដាំប្រភេទបន្លែស្លឹកដូចជា ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ក្នុងផ្ទះសំណាញ់ ព្រទាំងឱ្យកសិករក្នុងខេត្តត្បូងឃ្មុំ គួរងាកមកដាំបន្លែក្នុងផ្ទះសំណាញ់វិញ វាបានទិន្នផលខ្ពស់ មានទីផ្សារទៀត ព្រមទាំងមានមន្ត្រីជំនាញជួយបង្ហាត់បង្រៀតទៀតផង ។ បើកសិករចង់ដាំបន្លែក្នុងងផ្ទះសំណាញ់នោះមានមន្ត្រីរបស់យើងអាចបង្រៀនពីរបៀបដាំ អាចទាក់ទងមកកាន់អ្នកបច្ចេកទេសតាមរយៈលេខទូរស័ព្ទ ០៩៧ ៧១ ១៧ ៣៤៦ /០៨៨ ៩៥ ៥៥ ៣៣២ ឬ ទាកទងទៅកាន់កសិករ សេង សំបាត់ ក៏បានតាមរយៈលេខទូរស័ព្ទ ០៩៧ ៥៨ ០៨ ២៩២ ៕

អត្ថបទដោយ​៖ សុថាត់

អត្ថបទពេញនិយម

រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ទីបំផុត! លឹម សុធាវី បដិសេធមិនទទួលយកតំណែងបន្ដពី សេង រដ្ឋា ព្រោះហេតុផលនេះ!
កាន់តែក្តៅ! ផេក Team Cambodia ទុកពេល ២៥ នាទី ឱ្យស្ថាប័ន MGC លុបពាក់ព័ន្ធការបង្ហោះសារព្រឹកមិញ!

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 hour ago

ជីប ម៉ុង លែ​ន បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​អស្ចារ្យ​ជា​ផ្លូវការ និង ​បញ្ចុះតម្លៃ​រហូតដល់​ ៨ ​ភាគរយ​

ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​ធំ​របស់ខ្លួន​នៅ​តំបន់​ជ្រោយចង្វា​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី ​២២ ​នេះ ដល់​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២១ ជាមួយ​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​ជូន​អតិថិជន រហូតដល់​ 8% មិនចាំបាច់​មាន​ប្រាក់​កក់...

អត្ថបទក្រុមហ៊ុន23 hours ago

វី​ង និង ធនាគារ​ឈី​ហ្វ សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា​

​ឥឡូវនេះ​អតិថិជន​របស់​ធនាគា​រ ឈី​ហ្វ អាច​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​របស់​វី​ង​ ។​ ភ្នំពេញ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០២១៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​បាន​បង្កើតឡើង​ដោយ​លោក Chau Chung...

អត្ថបទក្រុមហ៊ុន4 days ago

TikTok ពង្រឹងការកំណត់ឯកជនភាព និង សុវត្ថិភាពសម្រាប់អនីតិជន

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា...

អត្ថបទក្រុមហ៊ុន7 days ago

Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ​

​បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយសារតែ​ភាពល្បីល្បាញ និង​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នកប្រើប្រាស់ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​សង្កេតឃើញថា​រថយន្ត SUV មួយ​ម៉ូ​ឌែ​ល​របស់ Ford ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី​ក៏ដូចជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ នោះ​គឺ រថយន្ត Ford Territory 2021​។​ ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន1 week ago

គម្រោង​ដ៏​ធំ ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​

​ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A របស់ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២១ ខាង​មុននេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​...

អត្ថបទក្រុមហ៊ុន1 week ago

មិនបាច់​ទៅណា​ឆ្ងាយ​ទេ​! តាមរយៈ​វី​ង អ្នក​អាច​ផ្ញើ​ ឬ​ ដក​ប្រាក់​បាន​ជិត​ ១៩៥ ​ប្រទេស​

​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់​ញា​ត្តិ​របស់​អ្នក​ជិត​១៩៥​ប្រទេស​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union) ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។  ​ជាមួយ​កិច្ចសហប្រតិបត្តិការ​រ​វាង ធនាគារ​ឯកទេស​វី​ង និង Western Union លោកអ្នក​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង បន្ទាប់មក​បំពេញ​សំណុំបែបបទ​ផ្ទេរប្រាក់ នោះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅជិត​ ១៩៥...

អត្ថបទក្រុមហ៊ុន1 week ago

អ្នក​កំពង់សោម foodpanda ទៅដល់​ហើយ​ណា៎​! កុម្ម៉ង់​អាហារ​ឆ្ងាញ់ៗ​របស់​អ្នក​ឥឡូវនេះ​!

​ក្រោយ​ការបង្ហាញ​ខ្លួន​នៅ​ខេត្ត​ក្រុង​ជាច្រើន​ក្នុង​រាជាណាចក្រ​កម្ពុជា ថ្ងៃនេះ foodpanda បាន​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​របស់ខ្លួន​ដល់​ក្រុងព្រះសីហនុ​ហើយ​ ។ គួរបញ្ជាក់​ផងដែរ​ថា foodpanda ចាប់ផ្ដើម​សម្ពោធ​សេវាកម្ម​ដឹកជញ្ជូន​នៅ​ក្រុងព្រះសីហនុ​នា​ថ្ងៃទី 12 ខែ មករា ឆ្នាំ 2021 ​។ ជាមួយនឹង​ការបង្ហាញ​ដំបូង​ក្នុង​ក្រុង​នេះ foodpanda បាន​ភ្ជាប់​មកជា​មួយ​ប្រ​ម៉ូ​សិន​យ៉ាង​សន្ធឹកសន្ធាប់​ដូចជា​៖ -ការដឹកជញ្ជូន​យ៉ាង​រហ័ស -​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ $3...

អត្ថបទក្រុមហ៊ុន2 weeks ago

ជ័យលាភីក្នុងការប្រកួតខ្លែងឯកខ្មែរ បានទៅលើកុមារអាយុ ១២ ឆ្នាំ មួយក្រុម ដែលមានខ្លែងឯកលេខ ៩

រាជធានីភ្នំពេញ៖ កុមារមួយក្រុម អាយុ១២ឆ្នាំដូចៗគ្នាគឺជាអ្នកទទួលបានពានរង្វាន់លេខ១ នៅក្នុងការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រឡាញ់និងគាំទ្រវប្បធម៌នៃការបង្ហោះខ្លែងឯកខ្មែរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ។ ការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងនៅភូមិត្បូងធំ សង្កាត់ពញាន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានរកឃើញជ័យលាភីរបស់ខ្លួនហើយ ដែលជ័យលាភីលេខ ១ បានទៅលើកុមារាមួយក្រុមមានខ្លែងលេខ៩ ទទួលបានពានរង្វាន់លេខ ១ ទឹកប្រាក់ ២០០ ដុល្លារ និងនំមួយចំនួន...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធី​បញ្ចប់​ការចាក់​បេតុង​ដំបូល​អគារ A3/A4 ​និង ​ប្រកាស​បើក​ការដ្ឋាន​អគារ​ MIRO​ នៃគម្រោង​បុរី អ​&​អេ​ហ្វ​

​នា​ព្រឹក​ថ្ងៃទី ​២៨ ខែធ្នូ ឆ្នាំ​ ២០២០ បុរី អ &​អេ​ហ្វ បាន​ប្រារព្ធ​ពិធី​បិទ​បញ្ជ​ប់​បេតុង​ដំបូល​អគារ A3/A4 និង ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​អគារ ​MIRO ដែល​ធ្វើ​ឲ្យ​គម្រោង​លំនៅដ្ឋាន​ប្រណិត​មួយទៀត​របស់ អ & អេ​ហ្វ បាន​លេច​រូបរាង​ឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​ បង្កើតបាន​នូវ​ការរស់នៅ​បែប​សហគមន៍​ថ្មី​មួយ​ដ៏​ស្រស់បំព្រង...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិតមែន​ទេ ប្រុសៗ​បើ​ចង់បាន​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​? ទាំងអស់នេះ​មាន​ក្នុង​រឿង «​ឪពុកក្មេក​រើស​កូនប្រសា»​ (វីដេអូ)

​ភ្នំពេញ​៖ ដូច​ពាក្យចាស់​ពោលថា មនុស្ស​ប្រុស​បើ​ស្រឡាញ់​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​រហូត​ដូច​ថ្ងៃ​ព្រមព្រៀង​ចូល​រោងការ បើ​តស៊ូ​មិនបាន នោះគេ​មិន​លើក​កូនស្រី​ឱ្យ​នោះឡើយ​។ ប្រិយមិត្ត​ប្រាកដជា​ចង់ដឹងថា តើ​ជំនាន់​នោះ​ពិត​ជាមាន​បែបនេះ​មែនដែរ ឬទេ​? ទស្សនិកជន នឹង​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​ព្រេង​និទាន​ខ្មែរ រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” ដែល​បង្ហាញ​ពី​សាច់រឿង ថា​ប្រុសៗ​កាលពី​ពេលនោះ​លំបាក​បែបណា​ទម្រាំ​បានកូន​ស្រី​គេ មក​ធ្វើជា​ប្រពន្ធ​ពិតជា​មិន​ស្រួល​នោះទេ​។​ ​រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” គឺជា​រឿងព្រេង​និទាន​ខ្មែរ​បែប​បុរាណ​ដែល​ទស្សនិកជន​ភាគច្រើន​មិន​ធា្ល​ប់​ទស្សនា​ពីមុន​នោះទេ​។ ស្ថានីយទូរទស្សន៍...