Connect with us

Pop Biz

របរលក់ពងទាកូន ត្រូវប៉ាន់ខ្លាំង ងាយលក់រកចំណូលបានច្រើន

on

Advertisement

ពងទាកូនមានលក់ស្ទើរតែគ្រប់ទីកន្លែង ប៉ុន្តែហេតុអ្វី និង មានអ្វីពិសេស បានជាធ្វើឱ្យពងទាកូនរបស់អ្នកស្រី សួរ វួចនី ទទួលបានការចាប់អារម្មណ៍ពីអតិថិជន និង លក់ដាច់ជាងគេ ។ ដោយហាងលក់ពងទាកូនរបស់អ្នកស្រីមានឈ្មោះ អានីពងទាកូន ដែលមានទីតាំងនៅម្តុំខាងក្រោយផ្សារសាមគ្គី តាមផ្លូវ ១២២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។ នៅទីនោះ មានលក់ពងទាកូន និង ទឹកសណ្តែកសុទ្ធ ដែលមានភាពល្បីល្បាញ ជាយូរមកហើយ  ។

ដោយសារតែពងទាកូន ដែលលក់នៅក្នុងហាងរបស់អ្នកស្រី សួរ វួចនីនោះ សុទ្ធតែជាពងទាកូនគ្រាប់ធំៗ មានរសជាតិឆ្ងាញ់ពិសា ។ ជាពិសេសខ្ទឹមជ្រក់មានរសជាតិឆ្ងាញ់ជាប់មាត់ ធ្វើឱ្យអ្នកដែលបានពិសាហើយសរសើរថា ពិតជាឆ្ងាញ់រហូតមានអតិថិជនខ្លះថែមទាំងទិញខ្ចប់យកទៅផ្ទះទៀត ។

ពេលជួបជាមួយអ្នកស្រី សួរ វួចនី អាយុ ៤៩ឆ្នាំ ដែលជាម្ចាស់ហាងលក់ពងទាកូននេះ បានបង្ហើបឱ្យដឹងពីមុខរបរលក់ពងទាកូននៅក្នុងហាងរបស់គាត់ថា ជារៀងរាល់ថ្ងៃខ្ញុំអាចលក់ពងទាកូនបានពី ៥០០ ទៅ ៦០០ គ្រាប់ ដោយពងទាមួយគ្រាប់មានតម្លៃ ២០០០ រៀល និង ទឹកសណ្តែកលក់ដាច់ពី ១០០ ទៅ ២០០ ដបក្នុងមួយថ្ងៃៗ ដោយមួយដបមានតម្លៃ ២៥០០ រៀល ។

ចំពោះអតិថិជន ដែលចូលពិសាពងទាកូនក្នុងហាងរបស់ខ្ញុំនេះ មានចម្រុះគ្រប់វ័យ  ដោយសារតែគេដឹងពីរសជាតិពងទាកូននៅទីនេះ មានរសជាតិឆ្ងាញ់ប្លែកពីគេ ជាពិសេសរសជាតិខ្ទឹមជ្រក់ឆ្ងាញ់ជាប់មាត់ ទើបគេចេះតែប្រាប់តៗគ្នា ហើយបានណាត់គ្នាមកពិសាពងទាកូននៅទីនេះ ។ មានភ្ញៀវខ្លះ មិនត្រឹមតែហូបក្នុងហាងប៉ុណ្ណោះទេ ពួកគេថែមទាំងទិញវេចខ្ចប់យកទៅផ្ទះផ្ញើដល់ឪពុកម្តាយ បងប្អូន និង ក្រុមគ្រួសារទៀតផង ។

** តើមានអាថ៌កំបាំងអ្វី ដែលធ្វើឱ្យពងទាកូននៅហាង «អានីពងទាកូន»លក់ដាច់បែបនេះ ?

ម្ចាស់ហាង «អានីពងទាកូន» បានប្រាប់ថា មូលហេតុដែលនាំឱ្យអតិថិជនមកពិសាពងទាកូននៅទីនេះច្រើនគឺមានកត្តារួមផ្សំមួយចំនួន ក្នុងនោះសំខាន់ត្រូវតែធ្វើឱ្យឆ្ងាញ់មានអនាម័យព្រមទាំងអ្នកលក់ ត្រូវមានភាពរួសរាយរាក់ទាក់ដាក់ភ្ញៀវ ។ យល់បែបនេះ ទើបអ្នកស្រីបានគិតគូរខ្លាំងទៅលើការទិញចូលពងទាកូន សម្រាប់យកមកលក់ ដោយជ្រើសរើសយកតែពងទាកូនខ្មែរ ដែលនាំមកពីខាងស្រែននោង ខេត្តតាកែវប៉ុណ្ណោះ ព្រោះវាមានរសជាតិឆ្ងាញ់ ទោះវាថ្លៃជាងគេបន្តិចក្តី ។

ជាមួយនឹងពងទាកូន ទឹកជ្រលក់ក៏ជាការសំខាន់ខ្លាំងណាស់ដែរ ពិសេសខ្ទឹមជ្រក់សម្រាប់ដាក់ជាមួយពងទាកូន បើធ្វើមិនត្រូវ វានឹងមិនមានរសជាតិធ្វើឱ្យចាប់មាត់ ជក់ចិត្តឡើយ ។ ហេតុនេះហើយ ទើបគាត់បានខំច្នៃប្រឌិតម្តងបន្តិចៗទៅតាមការផ្តល់មតិយោបល់ពីអតិថិជន ដែលចូលពិសារពងទាកូនក្នុងហាងរួចហើយ បានផ្តល់ជាយោបល់ដល់រូបគាត់រហូតបានជារូបមន្តផ្សំខ្ទឹមជ្រក់យ៉ាងមានឱជារសឆ្ងាញពិសាបែបនេះ ។

មិនមែនជាការងាយស្រួលឡើយ ទម្រាំតែបានដំណើរការអាជីវកម្មលក់ពងទាកូនរឹងមាំ រហូតមានផ្ទះលក់ខ្លួនឯងដូចពេលនេះគឺត្រូវឆ្លងកាត់ការលំបាកច្រើនណាស់ ព្រោះត្រូវជួលកន្លែងគេលក់ ។

មុនពេលឈានដល់ការចាប់របរលក់ពងទាកូននេះគឺអ្នកស្រី បានចាប់មុខរបរជាអ្នកលក់ស្បែកជើង,លក់ទឹកក្រូចពីថៃ,លក់កាបូបនៅផ្សារថ្មី,លក់អំពៅសាង តែហាក់មិនសូវកាក់កបនិង ចេះតែឈឺ ក៏ប្តូរមកលក់ពងទាកូននាឆ្នាំ ១៩៩៥ ដោយជួលកន្លែងគេលក់នៅក្បែរផ្លូវម្តុំផ្សារញ៉ែ ។ កាលណោះ ពេលកំពុងលក់ដាច់មានម៉ូយស្គាល់ច្រើន គេឈប់ជួលឱ្យ ក៏ប្តូរទៅលក់នៅម្តុំផ្សារដេប៉ូ ម៉ូយតាមទៅទៀត និង មានម៉ូយថ្មីបន្ថែមកាន់តែច្រើន មិនបានប៉ុន្មានក៏ត្រូវបានគេឈប់ជួលកន្លែងឱ្យទៀត ។ ពេលនោះ អ្នកស្រីក៏ងាកទៅជួលកន្លែងលក់ថ្មីនៅម្តុំ ដេអិន ក៏ត្រូវគេឈប់ជួលឱ្យទៀត ។  លុះដល់ឆ្នាំ ២០១៧ សន្សំលុយទិញបានផ្ទះមួយល្វែង នៅក្រោយផ្សារសាមគ្គីតាមផ្លូវ ១២២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក  ក៏រៀបចំជាកន្លែងលក់ពងទាកូនរហូតមក និង មានភ្ញៀវកាន់តែច្រើន ដែលគេស្កាត់មករក ព្រោះដឹងថា រសជាតិពងទាកូននិង ខ្ទឹមជ្រក់ នៅក្នុងហាងរបស់អ្នកស្រីឆ្ងាញ់ជាប់មាត់ ។

ពងទាកូន គឺជាចំណីអាហារសម្រន់មួយបែប ដែលប្រជាពលរដ្ឋខ្មែរនិយមទទួលទាន ជាពិសេសគឺពេលល្ងាច និង ក្បាលព្រលប់ ដោយវាមានប្រយោជន៍នៅក្នុងការប៉ូវកម្លាំងផង ហើយក៏ជាអាហារដ៏ឆ្ងាញ់ពិសា ដ៏ពេញនិយមផង ៕

              

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
កំពូលហង្ស​ទាំង​ ​៥​ ​​អុកឡុក​​ពិភព​ចម្រៀង​ដប់​ម្ភៃ​ឆ្នាំហើយ ​នៅតែ​ខ្លាំងគ្មានអ្នកបំបាក់បាន​
កម្សត់ណាស់! ម៉ៅ សុខចាន់ធី ទម្លាយរឿងត្រូវប្អូនប្រុសតែម្នាក់កាត់កាល ក្រោយផ្ទុះរឿងលែងប្តីលាដៃសុំលុយ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 hours ago

​វ៉ា​វ​! ពិតជា​មិនធម្មតា​មែន​! តារា YouTube ស្រី​នា និង ហេង វិសាល ជ្រើសរើស​ប្រើ​ថ្នាំដុសធ្មេញ​ ​ដូចគ្នា​នឹង​កំពូល​តារា​កូរ៉េខាងត្បូង Seo Kang-Joon

រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​៖ តារា​លើ​បណ្តាញ​សង្គម​ដ៏​កំពុង​ពេញនិយម ស្រី​នា និង ហេង វិសាល​បាន​ក្លាយជា​អ្នកតំណាង​ផលិតផល​ថ្នាំដុសធ្មេញ​គុណភាព​ខ្ពស់ ដិ​ន​ធី​ស​ធី ប្រចាំ​ប្រទេស​កម្ពុជា បន្ទាប់ពី​លោក Seo Kang-joon បាន​ក្លាយជា​អ្នកតំណាង​ចុងក្រោយបង្អស់​ប្រចាំ​ប្រទេស​កូរ៉េ​។​ ​កំពូល​តារា​កូរ៉េ Kang-joon រូបនេះ បានបង្ហាញ​ខ្លួន​នៅក្នុង​រឿង​ខ្លី​បែប​មនោសញ្ចេតនា​មួយ ក្រោម​ចំណងជើង​ថា « Awaken...

អត្ថបទក្រុមហ៊ុន6 days ago

បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩

ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និង ក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកទិញទំនិញតាមអនឡាញដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១,៥...

អត្ថបទក្រុមហ៊ុន1 week ago

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង

វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និង ភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា...

បច្ចេកវិទ្យា1 week ago

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និង មានសមត្ថភាពខ្លាំងជាងគេបំផុត ។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង...

អត្ថបទក្រុមហ៊ុន1 week ago

កក្រើក​ពេញ​បណ្តាញ​សង្គម​ទៀតហើយ​! foodpanda ចាប់​ដៃគូ​សហការ​ជាមួយ Gulf Lubricant សម្រាប់​ភាពងាយស្រួល​ដល់​ក្រុមការងារ​រប​ស់​ខ្លួន​

ដើម្បី​ជា​ភាពងាយស្រួល និង​ ឆាប់រហ័ស​ដល់​អ្នក​ដឹក​ជ​ញ្ចូ​ន​អាហារ​ និង ​បុគ្គលិក​ក្រុមការងារ ពេលនេះ foodpanda បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Gulf Lubricant ​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ក៏ដូចជា​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុមការងារ​របស់ខ្លួន​ថែម​មួយកម្រិត​ទៀតផង​​ដែរ​ ។ foodpanda ជា​កម្ម​វី​ធី​កុម្ម៉ង់​អាហារ​ដ៏​ពិ​​សេស​មួយ​នៅលើ​ទូរស័ព្ទដៃដែលមាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុង​តំបន់​អាស៊ី ដោយសារ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ជម្រើស​អាហារ​ដ៏​សម្បូរបែប និង​ ការផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ឥតឈប់ឈរ ​។​ ​លើក​នេះ​ពិសេស​ណាស់ សម្រាប់​បងៗ​អ្នក​ដឹក​!...

អត្ថបទក្រុមហ៊ុន2 weeks ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន2 weeks ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា2 weeks ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន2 weeks ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...